តាមពិត​វិធី​ការពារ​កុំឱ្យ​ធ្មេញ​ប្រហោង​គឺ​ងាយស្រួល​បែបនេះ​សោះ​!

    ​សុខភាព​មាត់​ធ្មេញ​គឺជា​រឿង​សំខាន់​សម្រាប់​មនុស​ទូទៅ ព្រោះ​ប្រសិនបើ​មាត់​មាន​ក្លិន​មិនល្អ ធ្មេញ​លឿង នាំឱ្យ​ពិបាក​ក្នុងការ​ហារ​មាត់​និយាយ​ទៅកាន់​មនុស្ស​ដទៃទៀត​។​

​    ​យ៉ាងណាមិញ​ប្រសិនបើ​អ្នក​ចង់​ការពារ​ធ្មេញ​កុំឱ្យ​ពុក​ឬ​ដង្កូវ​ស៊ី ដោយសារ​បាក់តេរី មាន​វិធីសាស្ត្រ​មួយ​អាចជួយ​អ្នក​បាន​។ 

​    ​យោង​ទៅ​ការសិក្សា​មួយ​ក្នុង​ឆ្នាំ ២០១២ ដោយ​វិទ្យាស្ថាន Athlone Institute of Technology បានឱ្យដឹងថា អង់​ហ្ស៊ី​ម​របស់​ក្រមួន​ប្រេងដូង មាន​ថាមពល​ក្នុងការ​កម្ចាត់​បាក់តេរី​បាន​យ៉ាង​មាន​ប្រសិទ្ធភាព​។ ការសិក្សា​នោះ​បង្ហាញថា ក្រមួន​ប្រេងដូង​មាន​ប្រសិទ្ធភាព​ក្នុងការ​កម្ចាត់​បាក់តេរី​ដូចជា Streptococcus, Candida Albicans និង Strep ត្រូវបាន​គេ​ស្គាល់​ថា​ជា​អ្នក​បណ្ដាលឱ្យមាន​បញ្ហា​សុខភាព​មាត់​ធ្មេញ​។​

​    ​ដូច្នេះ​ប្រសិនបើ​អ្នក​ពាស​ក្រមួន​ប្រេងដូង​បន្តិច​ដាក់​លើ​ធ្មេញ​រយៈពេល ១០ ទៅ ២០ នាទី វា​នឹង​ចាប់ទាញ​បាក់តេរី​ជាច្រើន​តាម​ដែល​អាច​ធ្វើបាន​ចេញពី​ធ្មេញ​របស់​អ្នក និង​ជួយ​ការពារ​មិនឱ្យ​ពុកផុយ​ឬ​ប្រហោង​នោះឡើយ​៕

​ប្រភព​៖ portalforhealthyfood