អេឡិច ចាន់ត្រា ក្លាយជាម្ចាស់ក្រុមហ៊ុន ALEXENTERTAINMENTAGENCY

6 Videos


ព្រឹកថ្ងៃទី ២៦ ខែកញ្ញា ឆ្នាំ ២០១៦ នេះតារាសម្តែងស្រស់សង្ហាសាច់សខ្ចីលោក អេឡិច ចាន់ត្រា បានរៀបចំធ្វើពិធីក្រុងពាលីសម្ពោធក្រុមហ៊ុនផ្ទាល់ខ្លូនរបស់លោកដែលមានឈ្មោះថា ALEXENTERTAINMENTAGENCY ជាផ្លូវការណ៍ ។

អេឡិច ចាន់ត្រា ក្លាយជាម្ចាស់ក្រុមហ៊ុន ALEXENTERTAINMENTAGENCY

លោក អេឡិច ចាន់ត្រា បានបញ្ជាក់នៅក្នុងបណ្តាញសង្គមថា ក្រុមហ៊ុននេះមានបម្រើសេវាកម្ម ដូចជា ក្រុមតារាចម្រៀងល្បីៗ ពិធីករ ក្រុមភ្លេង ភ្លើងលំអរ រៀបចំឆាក និង ផ្កាស្រស់ ព្រមទាំងរៀបចំ គ្រប់គ្រងការប្រគំតន្ត្រីតូចធំជាដើម ។ ក្រុមហ៊ុននេះមានទីតាំងស្ថិតនៅផ្ទះលេខ ៨៣ ផ្លូវលេខ p-11 សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។

អេឡិច ចាន់ត្រា ក្លាយជាម្ចាស់ក្រុមហ៊ុន ALEXENTERTAINMENTAGENCY

គួរបញ្ជាក់ផងដែរថា មុននេះលោក អេឡិច ចាន់ត្រា ក៏បានបើកលក់ទឹកអប់ដែលមានម៉ាក ផ្ទាល់ខ្លូនផងដែរ ដែលទឹកអប់នេះមានឈ្មោះថា ALEXCHANDRA ។ បច្ចុប្បន្នលោក អេឡិច ចាន់ត្រា អាចត្រូវបានគេចាត់ទុកថា ជាតារាប្រុសមួយរូបដែលមានជីវ ភាពធូធារ និង ហឺហាគ្រាន់បើ ប្រៀបធៀបទៅនឹងតារាប្រុសមួយចំនួនទៀត ។

អេឡិច ចាន់ត្រា ក្លាយជាម្ចាស់ក្រុមហ៊ុន ALEXENTERTAINMENTAGENCY

អេឡិច ចាន់ត្រា គឺជាតារាសម្តែង និង បង្ហាញម៉ូដមួយរូបដែលមានការងារច្រើន ហើយជាញឹក ញាប់លោកតែងតែចេញទៅសម្តែងនៅក្រៅប្រទេស ។ ដោយឡែកការងារសិល្បៈនៅក្នុងស្រុកវិញក៏ គេសង្កេតឃើញថា មានការមមាញឹកណាស់ដែរ ជាពិសេសក្រុមរបស់លោកតែងតែលេចមុខនៅក្នុង ពិធីមង្គលការ ក៏ដូចជាពិធីជប់លៀងផ្សេងៗ ៕ យ៉ានុ

អេឡិច ចាន់ត្រា ក្លាយជាម្ចាស់ក្រុមហ៊ុន ALEXENTERTAINMENTAGENCYអេឡិច ចាន់ត្រា ក្លាយជាម្ចាស់ក្រុមហ៊ុន ALEXENTERTAINMENTAGENCYអេឡិច ចាន់ត្រា ក្លាយជាម្ចាស់ក្រុមហ៊ុន ALEXENTERTAINMENTAGENCYអេឡិច ចាន់ត្រា ក្លាយជាម្ចាស់ក្រុមហ៊ុន ALEXENTERTAINMENTAGENCYអេឡិច ចាន់ត្រា ក្លាយជាម្ចាស់ក្រុមហ៊ុន ALEXENTERTAINMENTAGENCYអេឡិច ចាន់ត្រា ក្លាយជាម្ចាស់ក្រុមហ៊ុន ALEXENTERTAINMENTAGENCYអេឡិច ចាន់ត្រា ក្លាយជាម្ចាស់ក្រុមហ៊ុន ALEXENTERTAINMENTAGENCY