ថន ដារ៉ា បន់ស្រន់កុំមានភ្លៀងក្នុងថ្ងៃទី២៧ ស្អែកនេះ ព្រោះតែ…

6 Videos


ប៉ុន្មានថ្ងៃមកនេះ ភ្លៀងធ្លាក់ជាប់ៗគ្នាគ្មានលោះថ្ងៃឡើយ ធ្វើឲ្យ ថន ដារ៉ា មានការព្រួយបារម្ភជាខ្លាំង ដោយសារនាងត្រៀមខ្លួននឹងរៀបចំពិធីខួបកំណើតរបស់ខ្លួន ដែលមានលក្ខណៈធំដុំនៅថ្ងៃស្អែក ថ្ងៃទី ២៧ ខែកញ្ញា នេះ ។ ថន ដារ៉ា បានបន់ស្រន់ថា សូមកុំឲ្យភ្លៀងនៅក្នុងថ្ងៃពិសេសរបស់ខ្លួន ។

ថន ដារ៉ា បន់ស្រន់កុំមានភ្លៀងក្នុងថ្ងៃទី២៧ ស្អែកនេះ ព្រោះតែ…

ថន ដារ៉ា ដែលបានរៀបការនិងចេញទៅរស់នៅតាមស្វាមីយ៉ាងមានសេចក្តីសុខនៅប្រទេសថៃ នៅថ្ងៃទី ២៧ ខែកញ្ញា ឆ្នាំ ២០១៦ ស្អែកនេះ គឺជាថ្ងៃខួបកំណើតរបស់នាង ។ ប៉ុន្តែក្នុងឆ្នាំនេះគឺនាងឆ្លងថ្ងៃកំណើតជាមួយស្វាមីនៅឯប្រទេសថៃ មិនដូចរាល់ឆ្នាំនោះទេ ។ ជាមួយនឹងការត្រៀមខ្លួនឆ្លងថ្ងៃកំណើតនេះ ថន ដារ៉ា មានការព្រួយបារម្ភយ៉ាងខ្លាំង ព្រោះខ្លាចថ្ងៃស្អែក មានភ្លៀងធ្លាក់ខ្លាំង ។

ថន ដារ៉ា បន់ស្រន់កុំមានភ្លៀងក្នុងថ្ងៃទី២៧ ស្អែកនេះ ព្រោះតែ…

ថន ដារ៉ា បានសរសេរនៅលើហ្វេសបុករបស់ខ្លួនថា «ខ្ញុំសូមអង្វរទេវតា មេឃ ដី សុំកុំឲ្យភ្លៀងអី» ។ មិនទាន់ដល់ថ្ងៃកំណើតផង ថន ដារ៉ា ទទួលបានសារជូនពរយ៉ាងច្រើនពីសំណាក់មិត្តភក្តិ បើតាមប្រភពត៌មានមួយបានបង្ហើបប្រាប់ថា ថន ដារ៉ា ត្រៀមខ្លួននឹងធ្វើពិធីខួបកំណើតរបស់ខ្លួនធំដុំនៅប្រទសថៃរួមជាមួយក្រុមគ្រួសារ ។

ថន ដារ៉ា បន់ស្រន់កុំមានភ្លៀងក្នុងថ្ងៃទី២៧ ស្អែកនេះ ព្រោះតែ…

ចាប់តាំងពីរៀបការរួច ថន ដារ៉ា និងស្វាមី មានបំណងចង់បានកូនភ្លាមៗដើម្បីឲ្យគ្រួសារកាន់តែមានភាពកក់ក្តៅ នាងថែមទាំងបានទៅពេទ្យពិនិត្យពិភាក្សារឿងយកកូនទៀតផង នាងបន់ស្រន់សូមឲ្យបានកូនឆាប់ៗតាមបំណងប្រាថ្នា ៕ អាលីណា

ថន ដារ៉ា បន់ស្រន់កុំមានភ្លៀងក្នុងថ្ងៃទី២៧ ស្អែកនេះ ព្រោះតែ…ថន ដារ៉ា បន់ស្រន់កុំមានភ្លៀងក្នុងថ្ងៃទី២៧ ស្អែកនេះ ព្រោះតែ…ថន ដារ៉ា បន់ស្រន់កុំមានភ្លៀងក្នុងថ្ងៃទី២៧ ស្អែកនេះ ព្រោះតែ…ថន ដារ៉ា បន់ស្រន់កុំមានភ្លៀងក្នុងថ្ងៃទី២៧ ស្អែកនេះ ព្រោះតែ…ថន ដារ៉ា បន់ស្រន់កុំមានភ្លៀងក្នុងថ្ងៃទី២៧ ស្អែកនេះ ព្រោះតែ…