សម្តេចម៉ែ យាងគោរពវិញ្ញាណក្ខន្ធសព លោក Christian desPallièresដែលនឹងបូជានៅល្ងាចនេះ

6 Videos


នៅព្រឹកថ្ងៃទី ២៦ ខែកញ្ញា ឆ្នាំ ២០១៦ វេលាម៉ោងប្រមាណជា ៨ និង ៣០ នានីនេះសម្តេចព្រះមហាក្សត្រីយានី នរោត្តម មុនីនាថ សីហនុព្រះអង្គបានយាងគោរពវិញ្ញាណក្ខន្ធសព លោក Christian des Pallièresស្ថាបនិកអង្គការដើម្បីភាពញញឹមនៃកុមារ (PSE) ដែលបង្កើតឡើងតាំងពីឆ្នាំ ១៩៩៥ ស្ថិតនៅភូមិទ្រា១ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

សម្តេចម៉ែ យាងគោរពវិញ្ញាណក្ខន្ធសព លោក Christian desPallièresដែលនឹងបូជានៅល្ងាចនេះ

បច្ចុប្បន្ន សពរបស់លោកChristian des Pallières ជនជាតិបារាំងដែលបានជួយកុមារកម្ពុជា រាប់ម៉ឺននាក់ពីគំនរសំរាមឱ្យមានអនាគតភ្លឺស្វាងនេះ ត្រូវបានតម្កល់នៅក្នុង «អង្គការដើម្បីភាពញញឹមនៃកុមារ» ដែលមានអាស័យដ្ឋានផ្ទះលេខ៤០២ ភូមិទ្រា១ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

សម្តេចម៉ែ យាងគោរពវិញ្ញាណក្ខន្ធសព លោក Christian desPallièresដែលនឹងបូជានៅល្ងាចនេះ

បើយោងតាម លោកស្រី ស៊ុក សោភ័ណ្ឌនាយកផ្នែកទំនាក់ទំនងសាធារណៈរបស់អង្គការ PSE បានឱ្យដឹងថាស្ថាបនិកអង្គការដើម្បីភាពញញឹមនៃកុមារលោក Christian des Pallièresបានទទួលមរណភាពនៅវេលាម៉ោង៦ និង ៥៨នាទីល្ងាច ថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៦ ដោយជរាភាពក្នុងជន្មាយុ៨២ឆ្នាំហើយសពរបស់លោកនឹងត្រូវដង្ហែយកទៅបូជានៅម៉ោង១៣ និង ០០នាទីនាថ្ងៃទី២៦ កញ្ញា នេះនៅវត្តឫស្សីសាញ់ ក្នុងខណ្ឌដង្កោ រាជធានីភ្នំពេញ ៕ BeBe

សម្តេចម៉ែ យាងគោរពវិញ្ញាណក្ខន្ធសព លោក Christian desPallièresដែលនឹងបូជានៅល្ងាចនេះសម្តេចម៉ែ យាងគោរពវិញ្ញាណក្ខន្ធសព លោក Christian desPallièresដែលនឹងបូជានៅល្ងាចនេះសម្តេចម៉ែ យាងគោរពវិញ្ញាណក្ខន្ធសព លោក Christian desPallièresដែលនឹងបូជានៅល្ងាចនេះសម្តេចម៉ែ យាងគោរពវិញ្ញាណក្ខន្ធសព លោក Christian desPallièresដែលនឹងបូជានៅល្ងាចនេះសម្តេចម៉ែ យាងគោរពវិញ្ញាណក្ខន្ធសព លោក Christian desPallièresដែលនឹងបូជានៅល្ងាចនេះសម្តេចម៉ែ យាងគោរពវិញ្ញាណក្ខន្ធសព លោក Christian desPallièresដែលនឹងបូជានៅល្ងាចនេះសម្តេចម៉ែ យាងគោរពវិញ្ញាណក្ខន្ធសព លោក Christian desPallièresដែលនឹងបូជានៅល្ងាចនេះ