ហេតុផល ១០យ៉ាង ដែលស្រ្តីគួរតែញ៉ាំស្រាបៀរ

ហេតុផល ១០យ៉ាង ដែលស្រ្តីគួរតែញ៉ាំស្រាបៀរ

តើមិត្តនារីដឹងឬទេថា ស្រាបៀរសម្បូរដោយប្រូតេអ៊ីន និងវីតាមីនបេមិនចាញ់ស្រាឡើយ ចំណែកសារធាតុប្រឆាំងអុកស៊ីតកម្មក្នុងស្រាបៀរវិញ ក៏ប្រហាក់ប្រហែលនឹងស្រាដែរ។ មិនតែប៉ុណ្ណោះ ស្រាបៀរជាប្រភពនៃសារធាតុរ៉ែសំខាន់ៗមួយចំនួន ដែលមានតួនាទីជំរុញដល់ការធ្វើមេតាបូលីសនៃរាងកាយ។ និយាយបែបនេះ ពុំមានន័យថា អ្នកគួរតែញ៉ាំបៀរជំនួសទឹកទេ ពីព្រោះការញ៉ាំច្រើនអាចបង្កជាគុណវិបត្តិវិញ ជាការល្អ គួរទទួលទាន១កំប៉ុងក្នុង១ថ្ងៃ ទើបមានផលល្អចំពោះសុខភាព។

ខាងក្រោមនេះជា គុណសម្បត្តិ ១០យ៉ាង ចំពោះសុខភាព និងសម្រស់សម្រាប់អ្នកទទួលទានស្រាបៀរ ក្នុងបរិមាណសមស្រប ៖
១. ស្រាបៀរជួយរក្សាសុខភាពតម្រងនោម ។ តាមការស្រាវជ្រាវនាពេលថ្មីៗនេះ ការទទួលទានស្រាបៀរ១កំប៉ុង/ដប ជួយកាត់បន្ថយការប្រឈមនឹងការកកើតគ្រួសក្នុងតម្រងនោមបាន ៤០ភាគរយ ។
២. ស្រាបៀរជួយកាត់បន្ថយកូលេស្តេរ៉ូលមិនល្អ ដោយសារស្រាបៀរសម្បូរសារធាតុកាកសរសៃ ។
៣. ស្រាបៀរជួយបង្កើនកម្រិតវីតាមីនបេច្រើនប្រភេទ ដូចជា វីតាមីនបេ ១ វីតាមីនបេ២ វីតាមីនបេ៦ និងវីតាមីនបេ១២ ។ អ្នកញ៉ាំស្រាបៀរទទួលបានវីតាមីនបេ៦ ៣០ភាគរយច្រើនជាងអ្នកមិនញ៉ាំ ហើយស្រាបៀរក៏សម្បូរទៅដោយវីតាមីនបេ ១២ច្រើនដែរ ។
៤. ស្រាបៀរជួយឱ្យគេងលក់ស្រួល ជាពិសេសសម្រាប់អ្នកមានជំងឺគេងមិនលក់ ពីព្រោះសារធាតុអាស៊ីត Lactoflavin និង nicotinic ក្នុងស្រាបៀរជួយឱ្យឆាប់គេងលក់ ។
៥. ស្រាបៀរជំនួយឆ្អឹង។ តាមការស្រាវជ្រាវមួយបានបង្ហាញថា សារធាតុស៊ីលីកូនកើនឡើង និងជួយជំរុញដល់កំហាប់ឆ្អឹង ធ្វើឱ្យឆ្អឹងរឹងមាំ ។
៦. ស្រាបៀរជួយកាត់បន្ថយការប្រឈមនឹងជំងឺបេះដូង។ តាមការណែនាំរបស់ក្រុមអ្នកជំនាញ បានឱ្យដឹងថាអ្នកញ៉ាំស្រាបៀរប្រឈមតិចទៅនឹងជំងឺគាំងបេះដូង ៤០ទៅ៦០ភាគរយ បើធៀបនឹងអ្នកមិនញ៉ាំ ។
៧. ស្រាបៀរជួយការពារជំងឺស្ទះសរសៃឈាម ពីព្រោះគ្រឿងផ្សំក្នុងស្រាបៀរជួយទប់ស្កាត់ការកកើតនៃដំណើរស្ទះសរសៃឈាម ។
៨. អ្នកជំនាញបានបន្ថែមទៀតថា ស្រាបៀរក៏ជួយបង្កើនការចងចាំបានល្អប្រសើរជាងមុនផងដែរ ដោយបានរកឃើញថា អ្នកញ៉ាំស្រាបៀរមិនសូវកើតជំងឺចាស់ភ្លេចភ្លាំង និងវង្វេងស្មារតីដូចអ្នកមិនញ៉ាំទេ ។
៩. ស្រាបៀរជួយកាត់បន្ថយបញ្ហាស្ត្រេស ។ ក្រុមអ្នកជំនាញបានបង្ហាញថា ការញ៉ាំស្រាបៀរ ២កែវក្នុង១ថ្ងៃ អាចកាត់បន្ថយអាការស្ត្រេស និងការថប់អារម្មណ៍ពីការងារបាន ។
១០. សម្រាប់សុភាពនារី ស្រាបៀរក៏នឹងជួយឱ្យស្បែកស្រស់ថ្លា ជម្រុះកោសិកាចាស់បង្កើតកោសិកាថ្មី និងមានពណ៌សម្បុរស្បែកស្អាតរលោងទៀតផង ៕

ប្រភព ៖ pmhotnews

  • ហេតុផល ១០យ៉ាង ដែលស្រ្តីគួរតែញ៉ាំស្រាបៀរ已关闭评论
  • 7 views
  • Hide Sidebar
    A+
Publish on:2016/09/26  Category:សុខភាព
Tags: