ធនាគារជាតិប្រកាស ឲ្យពលរដ្ឋយកក្រដាស ប្រាក់ចាស់ទៅប្ដូរយកថ្មី

ធនាគារជាតិប្រកាស ឲ្យពលរដ្ឋយកក្រដាស ប្រាក់ចាស់ទៅប្ដូរយកថ្មី

ធនាគារជាតិនៃកម្ពុជាបានអំពាវនាវឲ្យប្រជាពល រដ្ឋដែលកំពុងមានក្រដាស ប្រាក់រៀល ចាស់ ទន់ ឬរហែក អាចទៅប្ដូរយកក្រដាសប្រាស់រៀលថ្មីពីធនាគារមួយនេះបាន ដោយមានទីតាំងនៅគ្រប់សាខារាជធានីខេត្ត។នៅក្នុងសេចក្ដីជូនដំណឹងស្ដីពីយុទ្ធនាការស្រឡាញ់ប្រាក់រៀលរបស់ធនាគារជាតិនៃកម្ពុជា ចុះថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១៦ ឲ្យដឹងថាការប្រកាសឲ្យប្រជាពលរដ្ឋប្ដូរយកក្រដាសប្រាក់ថ្មីនេះ ដោយថាដើម្បីគាំទ្រគោលនយោ បាយលើកកម្ពស់ការប្រើប្រាស់ប្រាក់រៀលនិងលើកទឹកចិត្តប្រជាពលរដ្ឋគ្រប់ឲ្យប្រើប្រាស់រូបិយវត្ថុជាតិឲ្យកាន់តែច្រើនជាមុន។

សេចក្ដីជូនដំណឹងបញ្ជាក់ថា៖ “យុទ្ធនាការនេះនឹងផ្ដល់ឱកាសដល់ប្រជាជនគ្រប់រូប ដែលកំពុងមានក្រដាស ប្រាក់រៀល ចាស់ ទន់ នឹង/ឬរហែល ឲ្យមកប្ដូរយកក្រដាសប្រាក់ថ្មីពីធនាគារជាតិនៃកម្ពុជា“។ ក្នុងសេចក្ដីប្រ កាសព័ត៌មានឲ្យដឹងបន្តថា ប្រជាពលរដ្ឋអាចទៅប្ដូរក្រដាសប្រាក់ថ្មីពីធនាគារជាតិកម្ពុជាបានពីថ្ងៃទី២៦ ខែកញ្ញា រហូតដល់ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៦ ដែលមាននៅគ្រប់សាខារាជធានីខេត្ត របស់ធនាគារជាតិនៃកម្ពុជាជា រៀលរាល់ថ្ងៃធ្វើការ៕

ប្រភព ៖ vodhotnews

  • ធនាគារជាតិប្រកាស ឲ្យពលរដ្ឋយកក្រដាស ប្រាក់ចាស់ទៅប្ដូរយកថ្មី已关闭评论
  • 6 views
  • Hide Sidebar
    A+
Publish on:2016/09/26  Category:ជីវិតនិងសង្គម
Tags: