បារាំង អាមេរិក អង់គ្លេស ពន្លះរុស្ស៊ីនៅអង្គការ សហប្រជាជាតិរឿង សម្លាប់រង្គាលនៅស៊ីរី

បារាំង អាមេរិក អង់គ្លេស ពន្លះរុស្ស៊ីនៅអង្គការ សហប្រជាជាតិរឿង សម្លាប់រង្គាលនៅស៊ីរី

បណ្តាឯកអគ្គរដ្ឋមហាអំណាចអាមេរិក បារាំង និងអង់គ្លេសបានពន្លះអគ្គរដ្ឋទូតរុស្ស៊ីនៅឯអង្គការសហប្រ ជាជា តិកាលពីថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១៦ ពាក់ព័ន្ធការសម្លាប់រង្គាលនៅក្នុងប្រទេសស៊ីរី អំឡុងពេលយន្តហោះ ចម្បាំងរដ្ឋាភិបាលស៊ីរី និងរុស្ស៊ីបានបាញ់ផ្លោងចូលទៅកាន់ទីប្រជុំជនអាឡែប៉ូ ដែលជាការវាយឆ្មក់ដោយគ្រាប់ ផ្លោងទ្រង់ទ្រាយធំបំផុតមិនធ្លាប់ក្នុងសង្គ្រាមរយៈពេល៥ឆ្នាំកន្លងមកនេះ ។

ឯកអគ្គរដ្ឋអាមេរិក Samantha Power  បានហៅទង្វើរបស់រុស្ស៊ីថា អំពើយ៉ាងព្រៃផៃបំផុត អំឡុងក្រុមប្រឹក្សាសន្តិ សុខអង្គការសហប្រជាជាតិកោះប្រជុំបន្ទាន់មួយ ដោយអំពាវនាវរុស្ស៊ី រួមជាមួយសម្ពន្ធមិត្តប្រធានាធិប តីបាសា អាល់អាសាដ បញ្ឈប់ជាបន្ទាន់សកម្មភាពវាយប្រហារតាមដែនអាកាសដ៏មហាប្រល័យនោះ ។ឯកអគ្គរដ្ឋទូតអា មេរិក Power ថ្លែងថា «ជំនួសពីជំរុញឲ្យមានសន្តិភាពនោះ រុស្ស៊ី និងអាសាដបែរជាបង្ក សង្គ្រាម» ។ តើនេះឬ ជា អ្វីដែលរុស្ស៊ីបានកំពុងគាំទ្រ និងធ្វើសកម្មភាពដើម្បីប្រឆាំងភេរកម្ម? ព្រៃផ្សៃខ្លាំងណាស់ ។

យ៉ាងហោចណាស់មនុស្ស១២៤នាក់ ភាគច្រើនជាជនស៊ីវិល ត្រូវបានសម្លាប់នៅក្នុងការទម្លាក់គ្រាប់ បែកស្ថិត នៅភាគខាងកើតទីក្រុងអាឡែប៉ូ ដែលគ្រប់គ្រងដោយក្រុមប្រឆាំងរដ្ឋាភិបាលស៊ីរី នាថ្ងៃព្រហស្បតិ៍ សប្តាហ៍មុន ។ នេះបើតាមក្រុមអ្នកសង្កេតការណ៍សិទ្ធិមនុស្សស៊ីរីមូលដ្ឋាននៅចក្រភពអង់គ្លេស ។ អគ្គរដ្ឋទូតបារាំង លោក Francois Delattre បានថ្លែងថា «ឧក្រិដ្ឋកម្មសង្គ្រាមត្រូវបានធ្វើឡើងនៅទីក្រុងអាឡែប៉ូ» ។ លោកបានអំពាវ នាវថាសកម្មភាពទាំងឡាយត្រូវតែធានាដើម្បីច្បាស់ថា អំពើឃោរឃៅ ត្រូវតែទទួលទោសតាមច្បាប់ ។

អគ្គរាជទូតអង់គ្លេសបានថ្លែងដែរថា ស្ថាននរកថ្មីមួយបានកើតឡើងនៅក្នុងទឹកដីស៊ីរី ដោយសារការទម្លាក់គ្រាប់ បែក បំផ្លាញលេណដ្ឋាន និងការប្រើប្រាស់អាវុធដ៏ស្មុគស្មាញវាយប្រហាពីលើដែនអាកាស ទៅកាន់ភូមិដ្ឋានប្រ ជាពលរដ្ឋស្នាក់នៅ ។ លោក Matthew Rycroft ថ្លែងថា «វាលំបាកបដិសេធន៍ខ្លាំងណាស់ដែលថា រុស្ស៊ី រួមជាមួ យដៃគូរបបអាល់អាសាដ មិនបានប្រព្រឹត្តបទឧក្រិដ្ឋកម្មសង្គ្រាមនោះ» ។

អង់គ្លេស បារាំង និងអាមេរិកបានស្នើឲ្យកោះប្រជុំបន្ទាន់ ក្រោយប៉ុន្មានថ្ងៃខិតខំស្វះស្វែងរកកិច្ចសង្គ្រោះបទឈ ប់បាញ់រវាងរុស្ស៊ី នឹងអាមេរិក ដែលបរាជ័យកាលពីចុងសប្តាហ៍កន្លង ។ អគ្គលេខាធិការអង្គការសហប្រជាជាតិ លោកបាន គីមូន បានថា ការ«ព្រមាន» ប្រើប្រាស់អាវុធធុនទំនើបណាមួយប្រឆាំងជនស៊ីវិលគឺអាចជាទង្វើ ឧក្រិដ្ឋកម្ម សង្គ្រាម ។

លោកបាន គីមូន បានអំពាវនាវមហាអំណាចពិភពលោក ប្រឹងប្រែងធ្វើការបន្ថែមទៀតដើម្បីបញ្ចប់សុបិន្ត អា ក្រក់នៅក្នុងទឹកដីស៊ីរី ដែលបានបណ្តាលឲ្យមនុស្សជាង៣០០.០០០នាក់ស្លាប់ និងរាប់ពាន់នាក់រត់ភៀសខ្លួនពី លំ នៅឋាន នោះ ។ ដើម្បីជាការប្រឆាំងការវាយប្រហារនៅទីក្រុងអាឡែប៉ូ ឯកអគ្គរដ្ឋទូក និងឯកអគ្គរាជទូតអង់ គ្លេស បារាំង និងអាមេរិកបានដើរចេញពីអង្គប្រជុំក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ខណៈដែលឯក អគ្គរដ្ឋទូតរុស្ស៊ីកំពុងថ្លែងសុន្ទរកថា ៕

ប្រភព ៖ nokorwatnews

  • បារាំង អាមេរិក អង់គ្លេស ពន្លះរុស្ស៊ីនៅអង្គការ សហប្រជាជាតិរឿង សម្លាប់រង្គាលនៅស៊ីរី已关闭评论
  • 3 views
  • Hide Sidebar
    A+
Publish on:2016/09/26  Category:ជីវិតនិងសង្គម
Tags: