យន្តហោះ​ចិន​ហោះ​ មក​ក្បែរ​កោះ​ជប៉ុន ជប៉ុន​បញ្ចេញ​ យន្តហោះ​ចម្បាំង​ទៅ​វិញ ចិន​បក​ក្បាល​ទាំងអស់

យន្តហោះ​ចិន​ហោះ​ មក​ក្បែរ​កោះ​ជប៉ុន ជប៉ុន​បញ្ចេញ​ យន្តហោះ​ចម្បាំង​ទៅ​វិញ ចិន​បក​ក្បាល​ទាំងអស់

ជប៉ុនបញ្ចេញយន្តហោះចម្បាំង៨គ្រឿង ឲ្យហោះចេញភ្លាមៗ បន្ទាប់ពីឃើញយន្តហោះចម្បាំងចិន ហោះមកក្បែរច្រកសមុទ្ររវាងកោះ Miyako និងកោះ Okinawa ដោយនេះជាលើកដំបូងហើយ ដែលចិនហ៊ានយកយន្តហោះមកហោះក្នុងតំបន់នេះ ។ប៉េកាំងបានបញ្ជាក់ថា គេបានបញ្ជូនយន្តហោះជាង៤០គ្រឿង ដើម្បីទៅចូលរួមសមប្រយុទ្ធមួយ នៅភាគខាងលិចនៃមហាសមុទ្រប៉ាស៊ីហ្វិក ហើយភ្លាមៗក្រោយពេលជប៉ុនឃើញយន្តហោះចិនទាំងនោះ គេបានបញ្ចេញយន្តហោះ៨គ្រឿង ក្នុងនោះមានយន្តហោះទម្លាក់គ្រាប់បែក៤គ្រឿង យន្តហោះចម្បាំង២គ្រឿង និងយន្តហោះស៊ើបការណ៍២គ្រឿងទៀត ។

ក្រោយពេលជប៉ុនបញ្ជូនយន្តហោះចម្បាំងទាំងនោះចេញហើយ យន្តហោះចិនទាំងឡាយបានបកក្បាលត្រប់ទៅសមុទ្រចិនខាងកើតវិញ ដោយមិនបានបំពានដែនអាកាសជប៉ុនឡើយ ។ ដោយឡែកខាងទីក្រុងប៉េកាំងវិញ គេបានបញ្ជាក់ថា វាជាសមប្រយុទ្ធមួយ ដែលមានបញ្ចូលទាំងការស៊ើបការណ៍ និងការចាក់សាំងលើអាកាស ហើយអ្វីទាំងនេះ គឺស្ថិតក្នុងគម្រោងពង្រឹងការគ្រប់គ្រងរបស់ចិន លើផ្នែកខ្លះនៃសមុទ្រចិនខាងកើត បន្ទាប់ពីគេបានប្រកាសដាក់ជាតំបន់ការពារដែនអាកាស ADIZ កាលពី២ឆ្នាំមុន ។

ការប្រកាសដាក់ ADIZ នេះ គឺប៉េកាំងរំពឹងថា រាល់ការហោះហើរទាំងឡាយរបស់យន្តហោះបរទេស ត្រូវផ្ដល់ដំណឹងដល់ប្រទេសចិន ដោយគេចាត់ទុកវាជាតំបន់ចរាចរណ៍ដែនអាកាស ដែលគ្រប់គ្រងដោយទីក្រុងប៉េកាំង តែការប្រកាសដូចនេះ បានធ្វើឲ្យមានការថ្កោលទោសជាច្រើន សម្រាប់ទង្វើរបស់ចិន ។ គួរបញ្ជាក់ថា ទំនាក់ទំ នងរវាងចិន និងជប៉ុន បានប្រែជាល្អក់កករជាខ្លាំង ដោយសារតែបញ្ហាដ៏យូរអង្វែងមួយ នោះគឺជម្លោះនៅសមុទ្រចិនខាងកើត ដែលប្រទេសទាំង២ដណ្ដើមកោះ Senkaku ឬ Diaoyu ៕

ប្រភព ៖ kqube

  • យន្តហោះ​ចិន​ហោះ​ មក​ក្បែរ​កោះ​ជប៉ុន ជប៉ុន​បញ្ចេញ​ យន្តហោះ​ចម្បាំង​ទៅ​វិញ ចិន​បក​ក្បាល​ទាំងអស់已关闭评论
  • 4 views
  • Hide Sidebar
    A+
Publish on:2016/09/26  Category:ជីវិតនិងសង្គម
Tags: