សំពៅ​លិច​ដែល​គេ​រកឃើញ​កាលពី​ឆ្នាំ ២០១១ ទីបំផុត​ដឹងថា​លិច​ពិតប្រាកដ​ក្នុង​ឆ្នាំ ១៦៨១ និង​ឃើញ​ឧបករណ៍​បុរាណ​ជាច្រើន​

    ​នេះ​គឺជា​ព័ត៌មាន​ដែល​ក្រុម​បុរាណ​វិទូ​ដែនសមុទ្រ​ចង់ដឹង​បំផុត​។ ខ្មោច​សំពៅ​ដែល​បាន​រកឃើញ​កាលពី​ឆ្នាំ ២០១១ ក្បែរ​ឆ្នេរសមុទ្រ​ប្រទេស​ប៉ា​ណា​ម៉ា​ទីបំផុត​ត្រូវបាន​គេ​កំណត់ថា ធ្លាប់ជា​សំពៅ​របស់​អ្នកជំនួញ​អេ​ស្ប៉ា​ញ​ម្នាក់​។ សំពៅ​នេះ ដែល​ត្រូវបាន​ស្គាល់​ឈ្មោះថា Nuestra Señora de Encarnación ហើយ​ក្នុង​សំពៅ​នោះ​មាន​ឧបករណ៍​ផ្សេងៗ​ជាច្រើន និង​អាវុធ​នៅលើ​នោះ នៅតែ​រក្សា​ទម្រង់​ល្អ​ដដែល​ជាង ៣៣០ ឆ្នាំ​មកហើយ​។​

សំពៅ​លិច​ដែល​គេ​រកឃើញ​កាលពី​ឆ្នាំ ២០១១ ទីបំផុត​ដឹងថា​លិច​ពិតប្រាកដ​ក្នុង​ឆ្នាំ ១៦៨១ និង​ឃើញ​ឧបករណ៍​បុរាណ​ជាច្រើន​

​    ​Encarnación ដែល​បាន​ផលិត​នៅ​ប្រទេស​ម៉ិ​ក​ស៊ិ​ក ធ្លាប់ជា​សំពៅ​ដឹកទំនិញ​អេ​ស្ប៉ា​ញ​មួយគ្រឿង​ក្នុង​កង​សំពៅ​ក្នុង​ខេត្ត Tierra Firme ប្រទេស​ប៉ា​ណា​ម៉ា ដែល​ត្រូវបាន​ប្រើប្រាស់​សម្រាប់​ផ្គត់ផ្គង់​ដល់​ពួក​ធ្វើ​អាណានិគម​អេ​ស្ប៉ា​នៅ​ទ្វីបអាមេរិក​។ ក្នុង​ឆ្នាំ ១៦៨១ មាន​ព្យុះ​មួយ​បាន​ពន្លិច​សំពៅ​ដឹកទំនិញ​ដ៏​ណែន​នេះ​នៅឯ​មាត់ទន្លេ Charges River ប្រទេស​ប៉ា​ណា​ម៉ា​។​

សំពៅ​លិច​ដែល​គេ​រកឃើញ​កាលពី​ឆ្នាំ ២០១១ ទីបំផុត​ដឹងថា​លិច​ពិតប្រាកដ​ក្នុង​ឆ្នាំ ១៦៨១ និង​ឃើញ​ឧបករណ៍​បុរាណ​ជាច្រើន​

​    ​អ្នកវិទ្យាសាស្ត្រ​បាន​រកឃើញ​ប្រអប់​ជាង ១០០ ផ្ទុក​ទៅដោយ​ដាវ ត្រា ថូ កន្ត្រៃ ដែកគោល ធុង​ឈើ និង​ស្បែកជើង​កែវ ដែលមាន​ការខូចខាត​។ ក្រុម​អ្នកវិទ្យាសាស្ត្រ​មាន​ក្តីរំភើប​ជាខ្លាំង​ជាមួយ​ការរកឃើញ​នេះ ខណៈ​នេះ​នឹង​ជួយ​ពួកគេ​យល់ដឹង​ពី​បច្ចេកទេស​កសាង​សំពៅ​ក្នុង​សតវត្សរ៍​ទី ១៧៕

សំពៅ​លិច​ដែល​គេ​រកឃើញ​កាលពី​ឆ្នាំ ២០១១ ទីបំផុត​ដឹងថា​លិច​ពិតប្រាកដ​ក្នុង​ឆ្នាំ ១៦៨១ និង​ឃើញ​ឧបករណ៍​បុរាណ​ជាច្រើន​សំពៅ​លិច​ដែល​គេ​រកឃើញ​កាលពី​ឆ្នាំ ២០១១ ទីបំផុត​ដឹងថា​លិច​ពិតប្រាកដ​ក្នុង​ឆ្នាំ ១៦៨១ និង​ឃើញ​ឧបករណ៍​បុរាណ​ជាច្រើន​សំពៅ​លិច​ដែល​គេ​រកឃើញ​កាលពី​ឆ្នាំ ២០១១ ទីបំផុត​ដឹងថា​លិច​ពិតប្រាកដ​ក្នុង​ឆ្នាំ ១៦៨១ និង​ឃើញ​ឧបករណ៍​បុរាណ​ជាច្រើន​សំពៅ​លិច​ដែល​គេ​រកឃើញ​កាលពី​ឆ្នាំ ២០១១ ទីបំផុត​ដឹងថា​លិច​ពិតប្រាកដ​ក្នុង​ឆ្នាំ ១៦៨១ និង​ឃើញ​ឧបករណ៍​បុរាណ​ជាច្រើន​

​ប្រភព​៖ news.nationalgeographic