AirAsia បន្ថែម​ផ្លូវ​ហោះ​ហើរ​អាស៊ាន​ថ្មី សៀមរាប-ភូកេត ដោយ​ធ្វើ​ដំណើរ​ត្រង់​រាល់​ថ្ងៃ

ធ្វើ​ដំណើរ​ទៅ​ភូកេត ជាមួយ​តម្លៃ​ដ៏​ពិសេស​ចាប់​ពី​៥៥ ដុល្លារ ក្នុង​មួយ​ជើង

 

AirAsia កំពុង​បើក​ផ្លូវ​ហោះ​ហើរ​ថ្មី​មួយ​ទៀត​ពី​ជើង​ហោះ​ហើរ​ដែល​មាន​មូលដ្ឋាន​នៅ​ខេត្ត​សៀមរាប ដោយ​ហោះ​ហើរ​ត្រង់​រាល់​ថ្ងៃ​ទៅ ភូកេត ប្រទេស​ថៃ ដែល​នាំ​ឱ្យ AirAsia ក្លាយ​ជា​ក្រុមហ៊ុន​អាកាសចរណ៍​ដំបូង​គេ​ដែល​ផ្តល់​ជូន​ការ​តភ្ជាប់​នេះ ហើយ​ក៏​ជឿជាក់​ដែរ​ថា អ្នក​ដំណើរ​អន្តរជាតិ នឹង​ពេញ​ចិត្ត​ចំពោះ​ឱកាស​ធ្វើ​ដំណើរ​ទៅ​កាន់​ទិសដៅ​ដ៏​ពេញ​និយម​បំផុត​របស់​ពិភព​លោក​ទាំង​ពីរ​នេះ។

 

ផ្លូវ​ហោះ​ហើរ​ថ្មី​នេះ​កំពុង​ត្រូវ​បាន​ណែនាំ​ជូន​អ្នក​ដំណើរ​ដោយ​ភ្ជាប់​មក​ជាមួយ​តម្លៃ​ដ៏​ពិសេស​ចាប់​ពី ៥៥ ដុល្លារ​សម្រាប់​ការ​ធ្វើ​ដំណើរ​មួយ​ជើង។ អតិថិជន​អាច​កក់​ទុក​បាន​ចាប់​ពី​ថ្ងៃ​នេះ​រហូត​ដល់​ថ្ងៃ​ទី​២ តុលា ២០១៦ សម្រាប់​ការ​ធ្វើ​ដំណើរ​ពី​ថ្ងៃ​ទី ៧ វិច្ឆិកា ២០១៦ ដល់​ថ្ងៃ​ទី​២៨ តុលា ២០១៧។ សម្រាប់​ព័ត៌មាន​បន្ថែម សូម​ចូល​ទៅ www.airasia.com។

 

AirAsia បន្ថែម​ផ្លូវ​ហោះ​ហើរ​អាស៊ាន​ថ្មី សៀមរាប-ភូកេត ដោយ​ធ្វើ​ដំណើរ​ត្រង់​រាល់​ថ្ងៃ

 

លោក Tassapon Bijleveld នាយក​ប្រតិបត្តិ​ក្រុមហ៊ុន Thai AirAsia បាន​ពន្យល់​ថា ភូកេត និង សៀមរាប គឺ​ជា​ទិសដៅ​ធ្វើ​ដំណើរ​ដ៏​ល្បី​ល្បាញ​បំផុត​នៅ​លើ​ពិភព​លោក​ ជា​ពិសេស​សម្រាប់​អ្នក​ដំណើរ​ជន​ជាតិ​អាមេរិក អឺរ៉ុប និង​អាស៊ី ដែល​ទិស​ដៅ​នីមួយៗ​សុទ្ធ​តែ​មាន​លក្ខណៈ​ពិសេស​រៀងៗ​ខ្លួន។ តាម​រយៈ​ការ​ក្លាយ​ជា​ក្រុមហ៊ុន​អាកាសចរណ៍​ដំបូង​គេ​ដែល​បើក​ជើង​ហោះ​ហើរ ភូកេត-សៀមរាប AirAsia ជឿ​ថា ​ខ្លួន​នឹង​អាច​ទាក់​ទាញ​ភ្ញៀវ​ទេសចរ​មក​កាន់​តំបន់​ទាំង​ពីរ​នេះ ហើយ​ជួយ​ឱ្យ​អាស៊ាន​ស្ថិត​នៅ​កាន់​តែ​ជិត​គ្នា​ថែម​ទៀត។

 

“គោល​បំណង​របស់ AirAsia គឺ​បង្កើត​បណ្ដាញ​ជើង​ហោះ​ហើរ​ឱ្យ​កាន់​តែ​ធំ​ទូលាយ​ និង​បើក​ឱកាស​ថ្មីៗ​ឱ្យ​កាន់​តែ​ច្រើន​នៅ​ក្នុង​តំបន់​អាស៊ាន។ ផ្លូវ​ហោះ​ហើរ ភូកេត-សៀមរាប ឆ្លើយ​តប​ចំពោះ​គោល​បំណង​របស់​យើង​បាន​យ៉ាង​ពេញ​លេញ។ ជើង​ហោះ​ហើរ​ថ្មី​នេះ អនុញ្ញាត​ឱ្យ​គ្រប់​គ្នា​ដែល​នៅ ភូកេត អាច​ធ្វើ​ដំណើរ​ទៅ​កាន់​ទីក្រុង​បេតិកភណ្ឌ​ពិភព​លោក​គឺ ខេត្ត​សៀមរាប ដើម្បី​ទស្សនា​ប្រាសាទ​អង្គរវត្ត​ដ៏​អច្ឆរិយ និង​ប្រាសាទ​បាយ័ន​ដែល​អស្ចារ្យ​មិន​ចាញ់​គ្នា​ឡើយ។ នេះ​នៅ​មិន​ទាន់​និយាយ​ដល់​កន្លែង​កម្សាន្ត​ពេល​រាត្រី​ដ៏​ពិសេស​របស់​ខេត្ត​សៀមរាប​ផង”។ លោក Tassapon បន្ថែម។

 

ផ្លូវ​ហោះ​ហើរ​ថ្មី​នេះ​ក៏​នឹង​នាំ​អ្នក​ដំណើរ​ពី សៀមរាប ទៅ ភូកេត វិញ​ផង​ដែរ​ដើម្បី​រីក​រាយ​នឹង​កន្លែង​កម្សាន្ត​ពេល​រាត្រី រួម​ជាមួយ​ទិដ្ឋភាព​នៃ​សមុទ្រ​ដ៏​ស្រស់​ស្អាត​គួរ​ជា​ទី​លំហែ​អារម្មណ៍។

 

Thai AirAsia បច្ចុប្បន្ន​ធ្វើ​ប្រតិបត្តិការ​លើ​ជើង​ហោះ​ហើរ​នៅ​ក្នុង​តំបន់​អាស៊ាន ដោយ​ធ្វើ​ដំណើរ​តាម​ផ្លូវ​ហោះ​ហើរ​ចំនួន ១៥ ទៅ​កាន់​ប្រទេស​ចំនួន​៧។ ជើង​ហោះ​ហើរ​ត្រង់​រាល់​ថ្ងៃ​ចំនួន ៣ របស់​ក្រុមហ៊ុន​អាកាសចរណ៍​នេះ​ពី បាងកក ទៅ សៀមរាប រក្សា​បាន​នូវ​កត្តា​ផ្ទុក​ប្រមាណ​ពី ៨៥% ទៅ ៩០% រាល់​ឆ្នាំ ហើយ​ក៏​ស្ថិត​ក្នុង​ផ្លូវ​ហោះ​ហើរ​ដែល​ពេញ​និយម​បំផុត​របស់ AirAsia នៅ​ក្នុង​តំបន់​អាស៊ាន​ផង​ដែរ។

 

កាល​វិភាគ​នៃ​ការ​ហោះ​ហើរ សៀមរាប (REP) – ភូកេត (HKT) ចាប់​ពី​ថ្ងៃ​ទី ៧ វិច្ឆិកា ២០១៦៖

 

AirAsia បន្ថែម​ផ្លូវ​ហោះ​ហើរ​អាស៊ាន​ថ្មី សៀមរាប-ភូកេត ដោយ​ធ្វើ​ដំណើរ​ត្រង់​រាល់​ថ្ងៃ

 

AirAsia បន្ថែម​ផ្លូវ​ហោះ​ហើរ​អាស៊ាន​ថ្មី សៀមរាប-ភូកេត ដោយ​ធ្វើ​ដំណើរ​ត្រង់​រាល់​ថ្ងៃ

 

អត្ថបទ៖ ពាណិជ្ជកម្ម