ភាព​យន្ត​ឯកសារ​ជីវិតលោក វណ្ណ ម៉ូលីវណ្ណ មាន​អ្នក​គាំ​ទ្រ​ច្រើន​រហូត​​តម្រង់​ជួរ​ទិញ​សំបុត្រ​

ភាព​យន្ត​ឯកសារ​ THE MAN WHO BUILT CAMBODIA ដែល​រៀប​រាប់​​ពី​ជីវិត​របស់​ស្ថាបត្យករ​​​​ខ្មែរ​​ម្នាក់​ គឺ​​លោក​វណ្ណ ម៉ូលីវណ្ណ​ បាន​ទទួល​ការ​គាំ​ទ្រ​យ៉ាង​​ច្រើន​ពី​​សាធារណជន​ខ្មែរ និង​បរទេស រហូត​​ឈរ​តម្រង់​ជួរ​រង់​ចាំ​ទិញ​សំបុត្រ​ចូល​ទស្សនា។

 

ភាព​យន្ត​ឯកសារ​ជីវិតលោក វណ្ណ ម៉ូលីវណ្ណ មាន​អ្នក​គាំ​ទ្រ​ច្រើន​រហូត​​តម្រង់​ជួរ​ទិញ​សំបុត្រ​

 

ខ្លឹម​សារ​សង្ខេប​នៃ​ភាព​យន្ត​ឯកសារ​​​​​​ដែល​​បាន​ទាក់​ទាញ​ចំណាប់​អារម្មណ៍​អ្នក​ទស្សនា​ជា​ច្រើន​ខាង​លើ​​​បាន​បង្ហាញ​ពី​​ជីវិត​ ​ការ​ប្រកប​អាជីព​​របស់​លោក​វណ្ណ​ ម៉ូលីវណ្ណ​ និង​គំនិត​ស្ថាបត្យកម្ម​ខ្មែរ​ថ្មី​មួយ​របស់​លោក​​នៅ​ទស្សវត្ស​ឆ្នាំ​១៩៥០-១៩៦០។ ក្រោយ​ពេល​បញ្ចប់​ការ​សិក្សា​នៅ​ទី​ក្រុង​ប៉ារីស​ លោក​ មាន​បំណង​ចេញ​ជា​ទម្រង់​​សម្រាប់​ទី​ក្រុង​ថ្មី​ៗ នៅ​ទូទាំង​ប្រទេស​ ប៉ុន្តែ​នៅ​អំឡុង​ពេល​រដ្ឋ​ប្រហារ និង​ការ​ត្រួត​ត្រា​របស់​ខ្មែរ​ក្រហម លោក​ត្រូវ​បង្ខំ​ចិត្ត​រត់​គេច​ខ្លួន​នៅ​ប្រទេស​ស្វីស។

 

​ឆ្នាំ​១៩៩១ លោក​បាន​វិល​​ត្រលប់​មក​ប្រទេស​កំណើត​វិញ សំណង់​របស់​លោក​ជា​ច្រើន​​ត្រូវ​បាន​គេ​ទុក​ចោល។ នៅ​​ផ្នែក​ចុង​ក្រោយ​នៃ​វីដេអូ​ឯកសារ​ ស្ថាបត្យករ​ល្បី​ល្បាញ​របស់​​​​​ខ្មែរ ក៏​បាន​​ថ្លែង​ជា​សារ​អំពាវ​នាវ​ឲ្យ​កូន​ខ្មែរ​ជំនាន់​ក្រោយ​​ ឲ្យ​យក​ចិត្ត​ទុក​ដាក់​​ចូល​រួម​ចំណែក​កសាង​ស្ថាបត្យកម្ម​ខ្មែរ​ឲ្យ​រីក​ចម្រើន​ត​ទៅ​មុខ។

 

ភាព​យន្ត​ឯកសារ​ជីវិតលោក វណ្ណ ម៉ូលីវណ្ណ មាន​អ្នក​គាំ​ទ្រ​ច្រើន​រហូត​​តម្រង់​ជួរ​ទិញ​សំបុត្រ​

រូបភាព៖ ទំព័រហ្វេសប៊ុក The Man Who Built Cambodia

 

គួរ​រំលឹក​ផង​ដែរ​ថា ភាព​យន្ត​ឯកសារ​ខាង​លើ​ បាន​ចាក់​បញ្ចាំង​នៅ​វិទ្យាស្ថាន​បារាំង​កាល​ពី​ថ្ងៃ​សុក្រ ២៣​ កញ្ញា​ កន្លង​ទៅ ដែល​មាន​ការ​ចូល​រួម​ពី​សាធារណជន​ជា​ច្រើន៕​​

 

 

​​​​​​​​​​​អត្ថបទ៖ មាន រតនា