Drogba បង្ហោះ​ Twitter ឌឺ​ Walcott ឡើង​កប់​

កាលពីថ្ងៃសៅរ៍កន្លងទៅនៅក្នុងការប្រកួតក្របខណ្ឌ English Premier League ក្លឹបកាំភ្លើងធំ Asernal បានយកឈ្នះ៣ទល់នឹង០លើក្លឹបតោខៀវ Chelsea ។ យ៉ាងណាក្រោយជ័យជំនះគេបានឃើញខ្សែប្រយុទ្ធរបស់ Arsenal គឺកីឡាករ The Walcott ដែលរកបានមួយគ្រាប់ក្នុងការប្រកួតនោះដែរបានធ្វើការបង្ហោះនៅ Twitter ជាការអបអរជ័យជំនះនោះ ។

តែផ្ទុយក្រោយបង្ហោះរបស់ Walcott បានធ្វើការបង្ហោះពាក្យមួយឃ្លាហាក់ដូចជាឌឺដងទៅកាន់កីឡាករ Walcott ដោយសរសេរថា « “Congrats on your win bro @theowalcott but it is easy for the mouses to dance when the cats aren’t there » ដែលមានន័យជាភាសាខ្មែរថា « អបអរសាទរប្អូនប្រុស @theowalcott ប៉ុន្តែវាងាយស្រួលសម្រាប់កណ្ដុរក្នុងការរាំសប្បាយពេលឆ្មាមិននៅ » ។

គួរបញ្ជាក់ថាក្លឹប Arsenal មានប្រវត្តិដ៏ជូរចត់ជាមួយកីឡាករ Didier Drogba ព្រោះស្ទើរតែរាល់ការប្រកួតប៉ះគ្នា Drogba តែងតែស៊ុតបញ្ចូលទីក្លឹប Arsenal ដោយការជួបគ្នា១៥លើក Drogba ស៊ុតបាន១៥គ្រាប់ ។

ប្រភព ៖


Drogba បង្ហោះ​ Twitter ឌឺ​ Walcott ឡើង​កប់​

  • Drogba បង្ហោះ​ Twitter ឌឺ​ Walcott ឡើង​កប់​已关闭评论
  • 9 views
  • Hide Sidebar
    A+
Publish on:2016/09/26  Category:វីដេអូ
Tags: