អដ្ឋិធាតុ​ស្ថាបនិក​អង្គការPSE មួយ​ផ្នែក​ធំ​នឹង​ត្រូវ​យក​ទៅ​បាច​នៅ​លើ​គំនរ​សំរាម​ស្ទឹងមានជ័យ

អដ្ឋិធាតុ​របស់​ស្ថាបនិក​អង្គការ​ដើម្បី​ភាព​ញញឹម​នៃ​កុមារ (PSE) លោក គ្រីស្យង់ ហ្គោកឺឡាំង ដេប៉ាលីយ៉ែរ (Christian GAUQUELIN des PALLIERES) នឹង​ត្រូវ​ចែក​ជា​បី​ចំណែក ដោយ​មួយ​ចំណែក​ធំ នឹង​ត្រូវ​យក​ទៅ​បាច​នៅ​លើ​គំនរ​សំរាម​ស្ទឹងមានជ័យ ទី​ដែល​លោក​បាន​ជួប​កុមារ​រើស​សំរាម។ ចំណែក​ទី​ពីរ​នៃ​អដ្ឋិធាតុ នឹង​ត្រូវ​យក​ទៅ​តម្កល់​នៅ​វិហារ​កាតូលិក​ក្នុង​សង្កាត់​បឹងទំពុន រីឯ​ចំណែក​ចុង​ក្រោយ ក្រុម​គ្រួសារ​នឹង​យក​ទៅ​ប្រទេស​បារាំង។

ព្រះ​មហាក្សត្រី នរោត្ដម មុនីនាថ សីហនុ ២០១៦ ៨៥៥
ព្រះ​មហាក្សត្រី នរោត្ដម មុនីនាថ សីហនុ យាង​ទៅ​គោរព​វិញ្ញាណក្ខន្ធ​លោក គ្រីស្យង់ ហ្គោកឺឡាំង ដេប៉ាលីយ៉ែរ (Christian GAUQUELIN des PALLIERES) នៅ​ថ្ងៃ​ទី​២៦ ខែ​កញ្ញា ឆ្នាំ​២០១៦។ RFA/Tha Kitya

នៅ​ថ្ងៃ​ទី​២៦ កញ្ញា នេះ ព្រះ​មហាក្សត្រី នរោត្ដម មុនីនាថ សីហនុ អ្នក​មុខ​អ្នក​ការ ព្រម​ទាំង​អតីត​សិស្ស និង​សិស្ស​នៃ​អង្គការ​ដើម្បី​ភាព​ញញឹម​នៃ​កុមារ បាន​ទៅ​គោរព​វិញ្ញាណក្ខន្ធ​សព​លោក គ្រីស្យង់ ផង​ដែរ។

សព​លោក គ្រីស្យង់ ហ្គោកឺឡាំង ដេប៉ាលីយ៉ែរ នឹង​ត្រូវ​ដង្ហែ​ទៅ​បូជា​នៅ​វត្ត​ឫស្សីសាញ់ ក្នុង​សង្កាត់​ព្រៃស ខណ្ឌ​ដង្កោ នៅ​ម៉ោង ១​រសៀល​ថ្ងៃ​ទី​២៦ កញ្ញា។ លោក គ្រីស្យង់ បាន​ទទួល​មរណភាព​កាល​ពី​យប់​ថ្ងៃ​ទី​២៤ ខែ​កញ្ញា ក្នុង​ជន្មាយុ ៨២​ឆ្នាំ ដោយ​រោគាពាធ។

សូម​រង់ចាំ​ស្ដាប់​សេចក្ដី​រាយការណ៍​របស់​លោក ថា កិត្យា ដែល​ចុះ​ទៅ​យក​ព័ត៌មាន​នៅ​ទីតាំង​តម្កល់​សព​ក្នុង​កម្មវិធី​ផ្សាយ​យប់​នេះ៖

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។