អាជ្ញាធរ​ខណ្ឌ​៧​មករា​ចាប់​យក​ទីងមោង​របស់​អ្នក​បុរីកីឡា​ក្នុង​យុទ្ធនាការ​ថ្ងៃ​ច័ន្ទ​ពណ៌​ខ្មៅ

ក្រុម​ស្ត្រី​នៅ​បុរីកីឡា នៅ​តែ​ធ្វើ​យុទ្ធនាការ​ថ្ងៃ​ច័ន្ទ​ពណ៌​ខ្មៅ នៅ​ថ្ងៃ​ទី​២៦ កញ្ញា នេះ ទោះ​បី​ជា​ដឹង​ថា ការ​ធ្វើ​យុទ្ធនាការ​ដោយ​សន្តិវិធី​នេះ​នៅ​អគារ​ចាស់​បុរីកីឡា មាន​ការ​រារាំង​ពី​សមត្ថកិច្ច​យ៉ាង​ណា​ក្ដី។

ខណៈ​អ្នក​បុរីកីឡា អូស​ទីងមោង​នៅ​នឹង​ដី​ដើម្បី​ឲ្យ​អាជ្ញាធរ​បង្ហាញ​ឃាតក​ពិត​សម្លាប់​លោក កែម ឡី សមត្ថកិច្ច​ជាច្រើន​នាក់​ចូល​មក​ចាប់​យក​រូប​ទីងមោង​នោះ​ចេញ។

សូម​រង់ចាំ​ស្ដាប់​ព័ត៌មាន​ពិស្ដារ​នៅ​ក្នុង​កម្មវិធី​ផ្សាយ​យប់​នេះ!

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។