ថនស្រីណៃ ទម្លាយ​ប្រាប់ពីតម្លៃខ្លួន ថតរឿង និងដើរបង្ហាញម៉ូត

ភ្នំពេញ៖ តារា​សម្ដែង និង​ម៉ូដែល ថន ស្រីណៃ ទម្លាយ​ប្រាប់ពីការថត​ក្នុង​មួយ​រឿង​ ទទួល​បាន​តម្លៃ​ខ្លួន​ចន្លោះ​ពី​ ១៥០០​ដុល្លារ ទៅ ២០០០ដុល្លារ​ អាស្រ័យ​ទៅ​តាម ​សាច់​រឿង​វែង​ឬ​ខ្លី ទី​តាំង​ជិត​ឬ​ឆ្ងាយ ​បើនិយាយពីការ​ដើរ​បង្ហាញ​ម៉ូដ​ ក្នុង​មួយ​កម្ម​វិធី​ទទួល​បាន ចាប់​ពី​ ១០០ដុល្លារ​ ឡើងទៅ។

កញ្ញា ថន ស្រីណៃ តារា​សម្ដែង និង​ម៉ូដែល បានបង្ហើបថា "ក្នុងការថត​មួយ​រឿង​ ខ្ញុំ​ទទួល​បាន​តម្លៃ​ខ្លួន​ពី ១៥០០ដុល្លារ ទៅ ២០០០​ដុល្លារ​ ហើយតម្លៃ​ទាំង​អស់​នេះ មិនទៀងទេ​ អាចប្រែប្រួលទៅ​តាម​រឿង​វែង​ ឬរឿង​ខ្លី​ និង​ទីតាំង​ជិត​ឬ​ឆ្ងាយ។ សព្វថ្ងៃនេះ​ខ្ញុំក៏ជា​អ្នក​ដើរម៉ូដ​ ផង​ដែរ​បង ​ចំពោះ​ការ​ដើរ​បង្ហាញ​ម៉ូដ ​ក្នុង​មួយ​កម្ម​វិធី​ ខ្ញុំ​ទទួល​បាន ចាប់​ពី​ ១០០ដុល្លា​រ ឡើងទៅ​"។

សកម្មភាព​ចុង​ក្រោយ​គួរ​ឲ្យ​កត់​សម្គាល់ គឺ​កញ្ញា ថន ស្រីណៃ ​ក្ដាប់​តំណែង​តួឯក​ ក្នុង​ភាពយន្ត​ខ្នាត​ធំ​មួយ​ ដោយ​ថត​ជាមួយ​តួ​ប្រុស​ ហ្វីលីពីន Michael Diaz រឿង “សង្គ្រាម​បង​ប្អូន” ដែលដាក់បញ្ចាំង នៅស្ថានីយ៍ទូរទស្សន៍ស៊ីធីអិន ។

សូមរំលឹកថា ក្រៅ​ពី​អា​ជីព​ជា​អ្នក​សម្តែង​ និង​ដើរ​ម៉ូដ កញ្ញ ថន ស្រីណៃ ក៏​ជា​បុគ្គលិក​បម្រើ​ការ​ងារ​ នៅ​ក្នុង​ក្រុម​ហ៊ុន​ឯក​ជន​មួយ​ ផង​ដែរ​។ នាង​ចូល​សិល្បៈ​មុន​ដំបូង​ តាមរយៈ​ការ​ប្រ​ឡង​ដើរ​ម៉ូដ ​នៅ​ក្នុង​ឆ្នាំ ២០០៩ តែ​ក្រោយ​ពី​ជាប់​ជា​បេក្ខនារី​ដើរ​ម៉ូដ​រួច​មក ​រូប​នាង​ក៏​ផ្អាកពីសិល្បៈ​​ទៅ​វិញ​ ដោសារ​តែ​ជាប់​រវល់​រៀន​សូត្រ​ ឈានចូល​ដល់​ឆ្នាំ​ ២០១៤ ទើប​នាង​ចូល​​ប្រឡូក​​សិល្បៈ ជា​ថ្មី​​វិញ​ ៕

ប្រភព ៖
ដើមអម្ពិល

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload