អ្នកជិះរថយន្ត VIP វីរៈប៊ុនថាំ ត្អូញត្អែរ រឿងការរង់ចាំរាប់ម៉ោង ហើយបើកយឺតថែមទៀត

ភ្នំពេញ៖ អតិថិជនម្នាក់ ដែលជិះរថយន្តវីរៈប៊ុនថាំ ពីបាត់ដំបងមកភ្នំពេញ កាលពីថ្ងៃទី២៥ ខែកញ្ញា បានសម្តែងការត្អូញត្អែល បន្ទាប់រថយន្ត VIP របស់ក្រុមហ៊ុន ដឹកនាំដំណើរ វីរៈប៊ុនថាំ ធ្វើឲ្យអ្នកជិះចាំរាប់ម៉ោង ហើយម្យ៉ាងទៀត ការបើកបរក៏យឺតនោះដែរ ដាក់ចេញដំណើរតាំងពីម៉ោង២៖៤៥រសៀល តែរហូតមកដល់ម៉ោង៧៖២១យប់ ទើបមកដល់ខេត្តកំពង់ឆ្នាំង។

តាមបណ្តាញសង្គមហ្វេសប៊ុសរបស់ ឈ្មោះ Chantana Onlii បានរៀបរាប់អំពីបញ្ហានោះថា “សុំខ្លាចហើយ វីរះប៊ុនថាំង (វីរៈប៊ុនថាំ) សំបុត្រឡាន VIP ទិញជិះម៉ោង២៖៤៥ល្ងាច ទៅអង្គុយចាំតាំងពីម៉ោង ២៖៣០pm ដល់ឡានចេញម៉ោង ៣៖២០ល្ងាច ឡូវម៉ោង ៧៖២១pm ទើបដល់ខេត្តកំពង់ឆ្នាំង”។ Chantana Onlii បានបន្តទៀតថា “ម៉ោង៧៖២១ ទើបដល់កំពង់ឆ្នាំ ចុះម៉ោងប៉ុន្មានដល់ភ្នំពេញ? ចាំបាច់មានឡាន VIP ធ្វើអ្វី? បើសេវាអន់ដូចគ្នា មិនគោរពពេលវេលាផង”។ 

យ៉ាងណាក៏ជុំវិញនិងការលើកឡើងរបស់ ឈ្មោះ Chantana Onlii ក្នុងបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុស ដែលត្អូញត្អែល ទៅនិងការធ្វើដំណើររបស់ក្រុមហ៊ុន វីរៈប៊ុនថាំ មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល នៅមិនទាន់អាចសុំការទំនាក់ទំនងទៅកាន់ក្រុមហ៊ុន វីរៈប៊ុនថាំ បានទេនៅព្រឹកថ្ងៃទី២៦ ខែកញ្ញានេះ៕

ប្រភព ៖

កំណត់ហេតុខ្មែរឡូត៖

ដោយឡែក ករណីមួយផ្សេងទៀត កាលពីលើកមុន  បានបើកទៅបុកគូទរថយន្តដឹកខ្សាច់មួយគ្រឿង ពីក្រោយស្ថិតនៅតាមផ្លូវជាតិលេខ៥ ឃុំឫស្សីក្រាំង ស្រុកមោងឫស្សី ខេត្តបាត់ដំបង បណ្តាលឲ្យអ្នកជិះនៅក្នុងរថយន្ត ប្រមាណ១០នាក់ រងរបួសធ្ងន់ស្រាល នាព្រឹកថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៦នេះ។

មន្រ្តីនគរបាល មូលដ្ឋាន បានប្រាប់ភ្នាក់ងារ Fresh News ថា មុនពេលកើតហេតុ រថយន្ត​ វីរ: ប៊ុនថាំ ពាក់ស្លាកលេខ ភ្នំពេញ 2AK-2615 បានធ្វើដំណើរពីទិសដៅ ភ្នំពេញ​ ទៅខេត្តបាត់ដំបង ស្រាប់តែដល់ស្រុកមោងឫស្សី ក៏ជ្រុលទៅបុករថយន្តដឹកខ្សាច់ពីក្រោយ បណ្តាលឲ្យអ្នកជិះ ១០នាក់រងរបួសធ្ងន់ស្រាល។

ក្រោយកើតហេតុ អ្នកបើករថយន្តដឹកខ្សាច់ បើកបន្តល្បឿនទៅមុខបាត់ទៅ ដោយឡែកអ្នករងរបួស ត្រូវបានគេជួយដឹកយកទៅមន្ទីរពេទ្យ ដើម្បីសង្គ្រោះ៕  

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត

អ្នកជិះរថយន្ត VIP វីរៈប៊ុនថាំ ត្អូញត្អែរ រឿងការរង់ចាំរាប់ម៉ោង ហើយបើកយឺតថែមទៀត

អ្នកជិះរថយន្ត VIP វីរៈប៊ុនថាំ ត្អូញត្អែរ រឿងការរង់ចាំរាប់ម៉ោង ហើយបើកយឺតថែមទៀត

អ្នកជិះរថយន្ត VIP វីរៈប៊ុនថាំ ត្អូញត្អែរ រឿងការរង់ចាំរាប់ម៉ោង ហើយបើកយឺតថែមទៀត

អ្នកជិះរថយន្ត VIP វីរៈប៊ុនថាំ ត្អូញត្អែរ រឿងការរង់ចាំរាប់ម៉ោង ហើយបើកយឺតថែមទៀត