សម្តេចម៉ែ យាងគោរពវិញ្ញាណក្ខន្ធសព លោក Christian GAUQUELIN des PALLIERES ស្ថាបនិកនៃអង្គការដើម្បីភាពញញឹមនៃកុមារ

(ភ្នំពេញ)៖ នៅម៉ោង៨៖៣០នាទីព្រឹក ថ្ងៃទី២៦ ខែកញ្ញាឆ្នាំ២០១៦នេះ សម្តេចព្រះមហាក្សត្រីយានី នរោត្តម មុនីនាថ សីហនុ ព្រះអង្គបានយាងគោរពវិញ្ញាណក្ខន្ធសព លោក Christian GAUQUELIN des PALLIERES ស្ថាបនិកនៃអង្គការដើម្បីភាពញញឹមនៃកុមារ (PSE) នៅខណ្ឌមានជ័យ រាជធានីភ្នំពេញ។

សូមបញ្ជាក់ថា លោក Christian de Pallière ជាជនជាតិបារាំងដែលបានជួយកុមារកម្ពុជា រាប់ម៉ីននាក់ពីគំនរសំរាម ឲ្យមានអនាគតភ្លឺស្វាងនោះ បានទទួលមរណភាព នៅវេលាម៉ោង៦៖៥៨នាទីល្ងាច ថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៦ ដោយជរាភាព ក្នុងជន្មាយុ៨២ឆ្នាំ។

សពរបស់លោកកំពុងត្រូវបានតម្កល់នៅក្នុង អង្គការដើម្បីភាពញញឹមនៃកុមារ ដែលមានអាស័យដ្ឋានផ្ទះលេខ៤០២ ភូមិទ្រា១ សង្កាត់ស្តឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ (ក្បែរផ្សាសឡា)៕

ប្រភព ៖

កំណត់ហេតុខ្មែរឡូត៖

 ក្នុង​វ័យ​៨២​ឆ្នាំ ដោយសារ​រោគាពាធ កាលពី​វេលា​ម៉ោង​៧​យប់ ថ្ងៃ​ទី​២៤ ខែកញ្ញា ឆ្នាំ​២០១៦ ថ្មីៗនេះ នៅ​ទីតាំង​អង្គការ​ភាព​ញញឹម​នៃ​កុមារ ស្ថិត​ក្នុងផ្ទះ​លេខ​៤០២ ភូមិ​ទ្រា សង្កាត់​ស្ទឹង​មាន​ជ័យ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ ។

អង្គការ​ភាព​ញញឹម​នៃ​កុមារ ត្រូវ​បាន​បង្កើត​ឡើង​តាំងពី​ឆ្នាំ​១៩៩៤​មក​ម្ល៉េះ ។ អង្គការ​មួយ​នេះ​បង្កើត​ឡើង​ដោយ​ប្តី​ប្រពន្ធ​ជា​ជនជាតិ​បារាំង គឺ​លោក​គ្រី​ស្យ​ង់ ហ្គោ​កឺ​ឡាំង ដេ​ប៉ា​លី​យ៉ែ​រ (Christian GAUQUELIN des PALLIERES ) និង​លោកស្រី ម៉ា​រី​ហ្វ្រ​ង់ ដេ​ប៉ា​លី​យ៉ែ​រ ដែល​បង្កើត​ឡើង​ក្នុង​គោលដៅ​ជួយ​សង្គ្រោះ​កុមារ​រើស​សម្រាម កុមារ​ក្រីក្រ​គ្មាន​ទីពឹង គ្មាន​ផ្ទះ​ស្នាក់​អាស្រ័យ​ត្រឹមត្រូវ ឬ​បាត់បង់​ឪពុក​ម្តាយ​ជាដើម ដោយ​បាន​យក​ពួក​គេ​មក​អប់រំ ណែនាំ រៀនសូត្រ តាម​កម្រិត​នៃ​សាលា​រដ្ឋ ឬ​ចំណេះដឹង​ទូទៅ នៃ​កម្រិតសិក្សា បង្ហាត់បង្រៀន​ទាំង​ចំណេះដឹង ចំណេះធ្វើ និង​ជំនាញ​ផ្សេង​ៗ ដល់​ក្មេង និង​ជួយ​រក​ការងារ​ឲ្យ​ធ្វើ​ពេល​បញ្ចប់​ការ​សិក្សា នៃ​អង្គការ​ខាងលើ ។ បន្ថែម​ពី​នេះ​ក៏​មាន​ផ្តល់​នូវ​ទីកន្លែង​ស្នាក់​នៅ​ដល់​ក្មេង​ៗ​ដែល​ភាគច្រើន​មក​ពី​ជនបទ និង​មួយ​ចំនួន​ជា​ក្មេង​កំព្រា​ឪពុក​ម្តាយ ដោយ​ប្តី​ប្រពន្ធ​ទាំង​២​នាក់​ដែល​ជា​ស្ថា​ប​នឹក​បាន​ប្រើប្រាស់​ថវិការ​ផ្ទាល់ខ្លួន​ទិញ​ដី​ដ៏​ធំ​មួយ​ទំហំ​ជាង​១​ហិ​កតា និង​បាន​សាងសង់​ជា​អាគារ​សិក្សា បណ្ណាល័យ​អាន​សៀវភៅ បន្ទប់​ហូប​ចុក ស្នាក់​នៅ និង​អាគារ​រដ្ឋបាល​ទូទៅ​ជា​ច្រើន​ទៀត ដើម្បី​សម្រាប់​ផ្គត់ផ្គង់​ដល់​ការ​រៀនសូត្រ និង​រស់នៅ​របស់​ក្មេង​ៗ ។

សូម​បញ្ជាក់​ថា ស្ថាបនិក​ទាំង​២​នាក់​ប្តី​ប្រពន្ធ​ខាងលើ​នេះ​មាន​សញ្ជាតិ​ដើម​ជា​ជនជាតិ​បារាំង ពួក​គាត់​បាន​ចូល​មក​រស់នៅ​ក្នុង​ទឹកដី​នៃ​ប្រទេស​កម្ពុជា​តាំងពី​ឆ្នាំ​១៩៩០ ហើយ​ពួក​គាត់​បាន​ស្នើ​ទៅ​ដល់​ព្រះមហាក្សត្រ​ដើម្បី​សុំ​ចូល​ជា​សញ្ជាតិ​ខ្មែរ ក៏​ត្រូវ​បាន​ព្រះ​បរម​រតន​កោដ្ឋ នរោត្តម សីហ​នុ ឡាយ​ព្រ​ហ​ស្ថ​ឯកភាព​តាំងពី​ឆ្នាំ​២០០៤​មក​ម្ល៉េះ ។

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត