ឪពុក​ម្ដាយ​តួ​ឯក​រឿង “Yes or NO” ស្លាប់​យ៉ាង​អាណោចអាធ័ម​ក្នុងអគ្គីភ័យ

អគ្គិភ័យ​មួយ​នា​ពេល​ថ្មី​ៗ​នេះ​បាន​ត្របាក់​យក​ជីវិត​អ្នក​មាន​គុណទាំងពីរ​​របស់​​តារា​សម្ដែង​ល្បី​ឈ្មោះ Tina Suppanad Jittaleela។

 

ឪពុក​ម្ដាយ​តួ​ឯក​រឿង “Yes or NO” ស្លាប់​យ៉ាង​អាណោចអាធ័ម​ក្នុងអគ្គីភ័យ

កាលពី​​​ព្រឹក​ថ្ងៃ​ចន្ទ​ទី​២៦​ខែ​កញ្ញានេះ អគ្គិភ័យ​មួយ​បាន​ឆេះ​ឡើង​ក្នុង​រោង​ចក្រ​សណ្ដែក​ខ្មៅ​មួយ​នៅ​ខេត្ត Ratchaburi ប្រទេស​ថៃ។ ជន​រង​គ្រោះ​២​នាក់​បាន​បាត់​បង់​ជីវិត​ក្នុង​ឧបទ្ទវហេតុ​នេះ។ ជន​រង​គ្រោះ​ទាំង​២​នាក់​គឺ​លោក Somchai Jittaleela វ័យ​៦៦​ឆ្នាំ និង​ប្រពន្ធ​របស់​លោក Piyawan Jittaleela វ័យ​៦៥​ឆ្នាំ។ តាម​បណ្ដាញ​ព័ត៌មាន​នានា អ្នក​ទាំង​២​គឺ​ជា​ឪពុក​ម្ដាយ​របស់​តារា​សម្ដែង​ស្រី Tina Jittaleela ដែល​ល្បី​ឈ្មោះ​តាម​រយៈ​ភាពយន្ត “Yes or No” វគ្គ​១ និង​២។

 

ឪពុក​ម្ដាយ​តួ​ឯក​រឿង “Yes or NO” ស្លាប់​យ៉ាង​អាណោចអាធ័ម​ក្នុងអគ្គីភ័យ

 

ឪពុក​ម្ដាយ​តួ​ឯក​រឿង “Yes or NO” ស្លាប់​យ៉ាង​អាណោចអាធ័ម​ក្នុងអគ្គីភ័យ

ហេតុការណ៍​ភ្លើង​ឆេះ​ខាង​លើ​ត្រូវ​បាន​រាយការណ៍​ទៅ​កាន់​ប៉ូលិស​នៅ​ម៉ោង ២:៣០​នាទី​អធ្រាត្រ។ ក្រោយ​មក​ឡាន​ពន្លត់​អគ្គិភ័យ​ចំនួន​៦​បាន​មក​ដល់​កន្លែង​កើត​ហេតុ។ ក្រុម​ប៉ូលិស​សង្ស័យ​ថា មូលហេតុ​ដែល​បង្ក​ឲ្យ​មាន​ហេតុការណ៍​ដ៏​រន្ធត់​មួយ​នេះ​គឺ​បណ្ដាល​មក​ពី​សៀគ្វី​អគ្គិសនី​ចាស់​មួយ​​នៅ​ក្នុង​ផ្ទះ​នេះ​ដែល​មាន​វ័យ​៥០​ឆ្នាំ​មក​ហើយ៕

 

ឪពុក​ម្ដាយ​តួ​ឯក​រឿង “Yes or NO” ស្លាប់​យ៉ាង​អាណោចអាធ័ម​ក្នុងអគ្គីភ័យ

 

ឪពុក​ម្ដាយ​តួ​ឯក​រឿង “Yes or NO” ស្លាប់​យ៉ាង​អាណោចអាធ័ម​ក្នុងអគ្គីភ័យ

 

ចុចអាន៖Ann Thongprasom នឹង​ធ្វើ​ពិធី​មង្គលការ​ឲ្យ​សាមញ្ញ​បំផុត

 

ប្រែ​សម្រួល៖ សុវណ្ណផៃ
ប្រភព៖bangkokpost