បេក្ខនារីម្នាក់មកប្រឡង Cambodian Idol តាមបំណងកូនស្រី

6 Videos


បេក្ខនារី វ៉ាញ សេរីសំបូរ បានលើកយកបទចម្រៀងបរតកដើមមួយបទមានចំណងជើងថា «ស្ទឹងស្នេហ៍ស្ទឹងព្រាត់» មកបង្ហើរសំនៀងយ៉ាងគ្រលួចទាក់ទាញចិត្តគណៈកម្មការទាំងបួនរូប ទ្រាំមិនសរសើរមិនបាន ។ អ្វីដែលធ្វើឱ្យទស្សនិកជនមានការចាប់អារម្មណ៍កាន់តែខ្លាំងថែម ទៀតនោះគឺពេលដែលនាងបង្ហើបថាការមកប្រឡងនេះដើម្បីបំពេញបំណងកូនស្រី ។

បេក្ខនារីម្នាក់មកប្រឡង Cambodian Idol តាមបំណងកូនស្រី

ទោះបីជាមានវ័យរាងជ្រេបន្តិចក៏ពិតមែនក៏ប៉ុន្តែសមត្ថភាពសំឡេងរបស់បេក្ខនារី វ៉ាញ សេរីសំបូរ ហាក់មិនចាញ់បេក្ខនារីក្មេងៗប៉ុន្មានឡើយ ។ បើក្រឡេកទៅមើលពីប្រវត្តិនៃការចូលរួមប្រឡង ចម្រៀងរបស់នាងវិញគឺនាងធ្លាប់ទទួលការបរាជ័យចំនួនបីបួនលើករួចមកហើយ ប៉ុន្តែដោយ សារតែការជម្រុញពីសំណាក់កូនស្រីរបស់ នាងទើបធ្វើឱ្យនាងតាំងចិត្តថាត្រូវតែមកប្រឡងក្នុង កម្មវិធីលំដាប់ពិភពលោកមួយនេះ ។ នៅទីបំផុតនាងធ្វើបានយ៉ាងល្អ រហូតទទួលបានសំបុត្រ មាស ពីគណៈកម្មការ ព្រាប សុវត្ថិ ថែមទៀតផង ។

បេក្ខនារីម្នាក់មកប្រឡង Cambodian Idol តាមបំណងកូនស្រីបេក្ខនារីម្នាក់មកប្រឡង Cambodian Idol តាមបំណងកូនស្រីបេក្ខនារីម្នាក់មកប្រឡង Cambodian Idol តាមបំណងកូនស្រីបេក្ខនារីម្នាក់មកប្រឡង Cambodian Idol តាមបំណងកូនស្រីបេក្ខនារីម្នាក់មកប្រឡង Cambodian Idol តាមបំណងកូនស្រីបេក្ខនារីម្នាក់មកប្រឡង Cambodian Idol តាមបំណងកូនស្រីបេក្ខនារីម្នាក់មកប្រឡង Cambodian Idol តាមបំណងកូនស្រីបេក្ខនារីម្នាក់មកប្រឡង Cambodian Idol តាមបំណងកូនស្រីបេក្ខនារីម្នាក់មកប្រឡង Cambodian Idol តាមបំណងកូនស្រី

ចង់ដឹងថាកាបង្ហើរសំណៀងរបស់បេក្ខនារី វ៉ាញ សំបូរ មានភាពលន្លង់លន្លោចយ៉ាងណា សូមទស្សនាខ្សែវីដេអូខាងក្រោមនេះ ៖ ប្រមាញ់តួ