វិធី​៥ដើម្បី​បង្កើត ​អាណាចក្រមុខ​ជំនួញ ​តាម​ YouTube

វិធី​៥ដើម្បី​បង្កើត ​អាណាចក្រមុខ​ជំនួញ ​តាម​ YouTube

ក្តីសុបិនរបស់សហគ្រិនគឺប្រែក្លាយអ្វីដែលគេស្រឡាញ់ឱ្យទៅជាអ្វីដែលអាចរក ប្រយោជន៍បាន។ YouTube ជាកន្លែងដែលមានមនុស្សជាងមួយពាន់លាននាក់ចូលមើលរាល់ថ្ងៃ ហើយមានច្រកដែលមនុស្សអាចបញ្ចេញ មហិច្ឆតា និងទាក់ទាញក្រុមអ្នកគាំទ្របង្កើតមុខជំនួញបាន។ ខាងក្រោមនេះជាវិធីមួយចំនួនដែលមនុស្សជាច្រើនបានប្រើប្រាស់ដើម្បីទទួលបានជោគជ័យក្នុងពិភព YouTube ៖

១/ ព្យាយាមមិនឈប់គឺជាគន្លឹះ ៖យ៉ាងហោចណាស់មួយអាទិត្យម្តង បង្ហោះសកម្មភាពបង្ហាត់បង្រៀនអ្វីមួយដែ លមានលក្ខណៈច្នៃប្រឌិត មិនចម្លងតាមគំនិតអ្នកដទៃ។ ប៉ុន្តែកុំភ្លេចឆ្លើយតបរាល់សំណួរ និងការជជែកដេញ ដោលពីអ្នកផ្សេងទៀតទាក់ទងនឹងសកម្មភាពរបស់លោកអ្នក។

២/ កុំមើលស្រាលការងារ៖សកម្មភាពមួយចំនួនដែលគេបង្ហោះលើ YouTube មើលទៅមានលក្ខណៈសាមញ្ញនិងផុសចេញពីខាងក្នុង។ ប៉ុន្តែអ្វីដែលអ្នកទស្សនាមិនបានឃើញគឺជាការប្រឹងប្រែងហ្វឹកហាត់ រាប់សិបម៉ោងដែលមានការរៀបចំយ៉ាងយកចិត្តទុកដាក់។

៣/ ពេលមានដៃគូ ត្រូវគិតឱ្យល្អិតល្អន់៖នៅពេលចាប់ដៃគូសហការគ្នាជាមួយនឹងអ្នកដទៃ គេត្រូវគិតដល់ផលិតផលនិងសកម្មភាពទាំងមូលថា តើវាពិតជាមានគុណតម្លៃសមនឹងចែករំលែកទៅឱ្យមនុស្សរាប់លាននាក់មើលទេ។ ដូច្នេះប្រសិនបើសម្រេចចិត្តថា ព្រមទុកឈ្មោះនិងមុខមាត់នៅលើផលិតផលណាមួយ ត្រូវប្រាកដក្នុងចិត្តថាអ្វីដែលចង់បង្ហាញនោះនឹងបានជាប្រយោជន៍ សម្រាប់ទាំងអស់គ្នា គឺទាំងអ្នកមើលនិងអ្នកចែករំលែក។

៤/ Channel របស់លោកអ្នកទើបតែចាប់ផ្តើមទេ៖មនុស្សខ្លះយល់ខុសថា ពេលចាប់ផ្តើមមុខជំនួញនៅ លើ YouTube អ្វីដែលគេត្រូវការគឺត្រឹមតែជា channel មួយប៉ុណ្ណោះ។ ការគិតរកមើលអ្វីដែលលោកអ្នកត្រូវធ្វើនៅ លើ YouTube ពិតជាមានសារៈសំខាន់ណាស់។ ការប្រកួតប្រជែងពិតជាមានលក្ខណៈស្រួចស្រាល ដូច្នេះពេលលោកអ្នកបង្កើតអ្វីមួយ ត្រូវគិតដល់គុណភាព និងគុណតម្លៃប្រសិនបើចង់ល្បីដាច់គេ។ លោកអ្នកមិនអាចត្រឹម តែចាំចម្លងតាមជោគជ័យរបស់អ្នកដទៃទេ។

៥/ មុខជំនួញលោកអ្នកត្រូវតែមានតម្លៃទាំងសម្រាប់ខ្លួនឯង និងអ្នកគាំទ្រ៖ពេលបង្កើតអ្វីមួយត្រូវតែប្រា កដក្នុងចិត្តថា វាពិតជាអ្វីដែលលោកអ្នកចង់មើលដែរ។ អ្នកបង្កើតមុខជំនួញលើ YouTube ស្ទើរតែទាំងអស់មិនមែនចាប់ផ្តើមឡើងក្នុងទ្រង់ទ្រាយជាពាណិជ្ជកម្មទេ គឺគេគ្រាន់តែចង់ចែកអ្វីដែលស្រឡាញ់ប៉ុណ្ណោះ។ ពេលគិតដល់រឿងមុខជំនួញ អ្នកជោគជ័យក្នុងវិស័យនេះណែនាំថា ត្រូវគិតរកបង្កើតអ្វីដែលមានតម្លៃសម្រាប់ជីវិតក្រុមអ្នកគាំទ្រ៕

ប្រភព ៖ thephnompenhtimes

  • វិធី​៥ដើម្បី​បង្កើត ​អាណាចក្រមុខ​ជំនួញ ​តាម​ YouTube已关闭评论
  • 4 views
  • Hide Sidebar
    A+
Publish on:2016/09/26  Category:ជីវិតនិងសង្គម
Tags: