Conte ​ថា​អត់​បាន​គេង​បន្តិច​ទេ តាំង​ពី Chelsea ​ចាញ់​ Arsenal

Antonio Conte ​អ្នកចាត់ការ​ក្រុម​ Chelsea ​​បាន​លើក​ឡើង​ថា ​លោក​ពុំ​បាន​គេង​​​បន្តិច​ទេ ​តាំង​ពី​ក្រុម​​តោ​ខៀវ​របស់​លោក​ ចាញ់​កាំភ្លើង​ធំ​​ Arsenal ៣-០ នៅ​កីឡដ្ឋាន​ Emirates ​​កាល​ពី​យប់​ថ្ងៃ​សៅរ៍​មក ដោយសារ​លោក​​​គិត​​ច្រើន​ និង​រក​នឹក​​​វិធីសាស្ត្រ​យ៉ាងណា ដើម្បី​ជួយ​​ក្រុម​ឲ្យ​ខ្លាំង​ឡើង​វិញ។

 

Conte ​ថា​អត់​បាន​គេង​បន្តិច​ទេ តាំង​ពី Chelsea ​ចាញ់​ Arsenal

Antonio Conte ​អ្នកចាត់ការ​ក្រុម​ Chelsea

 

អតីត​គ្រូ​បង្វឹក​ក្រុម​ជម្រើស​ជាតិ​អ៊ីតាលី​រូប​នេះ​ ដឹក​នាំ​ Chelsea ​៣​ប្រកួត​រដូវ​កាល​ថ្មី​ដំបូង​ ឈ្នះ​ទាំង​៣​ប្រកួត ប៉ុន្តែ​​៣​ប្រកួត​ចុង​ក្រោយ​​​ហាក់​យ៉ាប់យ៉ឺន​មែន​ទែន ដោយ​​ស្មើ​ Swansea City ២-២, ចាញ់​ Liverpool ​​២-១ និង​ចាញ់​ Arsenal ​៣-០ ​ថែម​ទៀត។

 

Conte ​សញ្ជាតិ​អ៊ីតាលី​​ វ័យ​៤៧​ឆ្នាំ​ ​បាន​និយាយ​ថា៖ “ប្រាកដ​ណាស់ ខ្ញុំ​មិន​បាន​គេង​ទេ។ បន្ទាប់​ពី​​បរាជ័យ​ប្រកួត​នោះ​​ វា​ជា​រឿង​ធម្មតា​សម្រាប់​ខ្ញុំ​ ដែល​មិន​បាន​គេង។ នៅ​ពេល​ដែល​​​ក្រុម​យើង​លេង​​មិន​ល្អ​​ទាំង​អស់​គ្នា។ ខ្ញុំ​ជា​អ្នក​ទទួល​ខុស​ត្រូវ​ដំបូង​គេ ​បុគ្គលិក​របស់​ខ្ញុំ​ទី​២ និង​បន្ទាប់​មក​គឺ​កីឡាករ។ វា​ពិត​ជា​សំខាន់​ណាស់ ដែល​ត្រូវ​យក​បទពិសោធន៍​មួយ​នេះ​ ធ្វើ​ជា​ឱកាស​ដើម្បី​ស្វែង​យល់​ ហើយ​យើង​ចង់​ត្រឡប់​ទៅ​រក​ភាព​ខ្លាំង​វិញ​យ៉ាង​ឆាប់​រហ័ស​បំផុត”។

 

Conte ​ថា​អត់​បាន​គេង​បន្តិច​ទេ តាំង​ពី Chelsea ​ចាញ់​ Arsenal

 

“ខ្ញុំ​មិន​ចង់​ដាក់​កំហុស​លើ​ខ្សែ​ការពារ​ ​ខ្សែ​បម្រើ​ ឬ​ខ្សែ​ប្រយុទ្ធ​នោះ​ទេ ព្រោះ​ខ្ញុំ​គិត​ថា យើង​ចាញ់​និង​ឈ្នះ​ គឺជា​ក្រុម។ យើង​នៅ​មាន​ចំណុច​ត្រូវ​បំពេញ​ច្រើន​ទៀត​ ​បើ​យើង​ចង់​​បាន​ចំណាត់​ថ្នាក់​ល្អ ហើយ​មិន​មែន​ក្រុម​នៅ​ពាក់​កណ្ដាល​តារាង”។ Conte បាន​បញ្ជាក់៕

 

Conte ​ថា​អត់​បាន​គេង​បន្តិច​ទេ តាំង​ពី Chelsea ​ចាញ់​ Arsenal

 

Conte ​ថា​អត់​បាន​គេង​បន្តិច​ទេ តាំង​ពី Chelsea ​ចាញ់​ Arsenal

 

ប្រែ​សម្រួល៖ វិន ជីវ័ន្ត
ប្រភព៖ TheSun