តាមដានរឿងរ៉ាវដ៏គួរឲ្យចាប់ អារម្មណ៍ជាថ្មីម្តងទៀតពីកម្មវិធី «ការណាត់ជួបដ៏អស្ចារ្យ» របស់ភីអិនអិន

ភ្នំពេញ៖ នេះគឺជាឱកាសទីពីរសម្រាប់ទូរទស្សនិកជន ក្នុងការតាមដានរឿងរ៉ាវដ៏គួរឲ្យចាប់អារម្មណ៍ ដែលមិនអាចរំលងបានជាថ្មីម្តងទៀត ពីកម្មវិធីជីវិតពិត «ការណាត់ជួបដ៏អស្ចារ្យ» ឬThe Date របស់ភីអិនអិន ដែលចាក់ផ្សាយរៀងរាល់ថ្ងៃអង្គារ វេលាម៉ោង ៨៖៣០នាទីយប់ ។

បន្ទាប់ពីបានបញ្ចប់រដូវកាលទីមួយដោយជោគជ័យ កាលពីចុងខែសីហា កម្មវិធី ការណាត់ជួបដ៏អស្ចារ្យ បានទទួលការសំណូមពរ ពីសំណាក់ទស្សនិកជនជាច្រើន ស្នើសុំឲ្យជ្រើសរើសនូវរឿងរ៉ាវជីវិតពិត របស់តារាកត្តិយសមួយចំនួន ដើម្បីចាក់ផ្សាយម្តងទៀតជូនដល់ទស្សនិកជន ដែលខកខានមិនបានទស្សនា នាពេលកន្លងមក។

កាលពីថ្ងៃអង្គារ ទី២០ ខែកញ្ញា លោកអ្នកបានទស្សនា នូវការចែករំលែករឿងរ៉ាវពិតពីលោក ខាត់ វ៉ៃហាំង ដែលជាតារាសម្តែងដ៏មានប្រជាប្រិយភាពម្នាក់។ ដោយឡែកនៅថ្ងៃអង្គារទី២៧កញ្ញា នេះ លោកអ្នកនឹងបន្តតាមដាន រឿងរ៉ាវឡើងវិញរបស់ កញ្ញា ថន លក្ខិណា លោក សាន ផានិត លោក ប៊ឺរី ។ល។

The Date នឹងបញ្ចប់ការចាក់ផ្សាយឡើងវិញរបស់ខ្លួននៅក្នុងខែវិច្ឆិកា ឆ្នាំ២០១៦ នេះដើម្បីទុកម៉ោង សម្រាប់ការផ្សាយនូវរឿងភាគខ្មែរ បន្ថែមទៀតតាមសំណូមពររបស់ទស្សនិកជន គាំទ្រវិស័យភាពយន្តភាគខ្មែរ។

លោក ឈួង យីវឆូយ ផលិតករកម្មវិធីបាននិយាយថា៖ «អាចចាត់ទុកថា វាជាជោគជ័យមួយរបស់កម្មវិធីយើង ដែលបានផ្ដល់ជូននូវរឿងរ៉ាវល្អៗ កន្លងមកដល់ទស្សនិកជន ក៏ដូចជាភ្ញៀវកិត្តិយស ដែលបានចូលរួមក្នុងកម្មវិធី។ ឥឡូវនេះ យើងនឹងបង្ហាញនូវរឿងរ៉ាវដ៏គួរឲ្យចាប់អារម្មណ៍ទាំងនេះ ដើម្បីឲ្យលោកអ្នក បានទទួលនូវអារម្មណ៍រីករាយ រំភើប និងបានឃើញនូវការណាត់ជួបដ៏ ពិសេសៗជាថ្មីម្ដងទៀត។ សូមកុំខកខានទស្សនា!»។

ចាប់តាំងពីការផ្សាយលើកដំបូងរបស់ខ្លួនមក ការណាត់ជួបដ៏អស្ចារ្យ បានទាញយកប្រជាប្រិយភាព ពីអ្នកទស្សនាទាំងតាមកញ្ចក់ទូរទស្សន៍ និងបណ្តាញសង្គម ដោយអ្នកចំនួនអ្នកទស្សនារហូត ដល់ទៅរាប់សែនដងឯណោះ។ ក្នុងនោះផងដែរ វីដេអូរបស់អ្នកនាង ខាត់ សុឃីម មានចំនួនអ្នកទស្សនាច្រើនជាង ២០ម៉ឺនដង លោក វុធ ថុង មានចំនួនអ្នកទស្សនាជាង១០ម៉ឺនដង ចំណែកឯកញ្ញា ថន លក្ខិណា មានចំនួនជាង៧ម៉ឺនដង។
ការណាត់ជួបដ៏អស្ចារ្យ ឬ The Date មានផ្សាយជូនទស្សនានៅរៀងរាល់ថ្ងៃអង្គារ វេលាម៉ោង៨៖៣០នាទី រហូតដល់ម៉ោង៩យប់ នៅលើកញ្ចក់ទូរទស្សន៍ភីអិនអិន៕

ទស្សនាឈុតខ្លីរបស់កម្មវិធី ការណាត់ជួបដ៏អស្ចារ្យ សូមចុច៖ https://www.facebook.com/PNNTVCambodia/videos/1008659362539119/ 

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload