សារ៉ាយ សក្ខណា មកលេងស្រុក ឆ្លៀតកើបលុយពីការថតរឿង និងថតស្ពតពាណិជ្ជកម្ម

ភ្នំពេញ៖​ តារាសម្ដែងស្រអែមស្រស់ សារ៉ាយ សក្ខណា ក្រោយពីមកកើបលុយពីការថតរឿង និងថតស្ពតពាណិជ្ជកម្ម ខណៈមកលេងមាតុភូមិកំណើត ។ អ្វីគួរឲ្យភ្ញាក់ផ្អើល គ្រាន់តែនាងវិលដល់ទឹកដីអាមេរិកភ្លាម ម្ដាយក្មេក បានជូនកាដូ ជាទីគាប់ចិត្ត នូវកាបូបយូរមួយភ្លែត តែម្ដង ដែលតម្លៃកាបូប ដ៏ស្រស់ស្អាតនេះ មានតម្លៃរាប់ពាន់ដុល្លារ ជាការលើកទឹកចិត្ត និងធ្វើឲ្យនាងបាត់ភាពនឿយហត់ អស់រលើង។

សារ៉ាយ សក្ខណា ពេលមកលែងស្រុកខ្មែរ មិនមែនត្រឹមតែ​មកលេងធម្មតាទេ ពោលគឺ នាងមកក្នុងបំណងសម្ពោធគ្លីនិក ថែរក្សាសម្ផស្ស «ស៊ីណូ»​ ដែលបានចំណាយលុយ អស់រាប់ម៉ឺនដុល្លារ ក្នុងការបើកឲ្យដំណើរការ​ បើទោះបី​ជានាង មិនបាននៅមើលការខុសត្រូវ​ ដោយផ្ទាល់ក៏ដោយ ក៏អ្នកនាងមិនបានព្រួយបារម្ភដែរ ព្រោះអ្វីៗ នាងបានរៀបចំជាប្រព័ន្ធ រួចស្រេចទៅហើយ ។​

ប៉ុន្តែពេលនាង ត្រឡប់មកប្រទេសកំណើតវិញ ម្ដងៗ សារាយ សក្ខណា បានក្លាយជាផលិតផល ដែលផលិតករ ចង់បានយកមកសម្ដែងក្នុងរឿង របស់ខ្លួនបំផុត ។

តារាសម្ដែងស្រអែមស្រស់ កាន់តែភ្ញាក់ផ្អើលបំផុត ព្រោះគ្រាន់តែ​នាង ទៅដល់ សហរដ្ឋអាមេរិកភ្លាម ម្ដាយក្មេករបស់នាង បានធ្វើ​ឲ្យភ្ញាក់ផ្អើល​ ដោយ​ទទួលបាន ​កាបូបដៃ ម៉ាក អិលវី ដែលមានតម្លៃ ខ្ទង់ពាន់ដុល្លារឯណោះ​។ សារ៉ាយ សក្ខណា ពិតជារំភើបចិត្តណាស់ រហូតបានថ្លែងអំណរគុណ ម្ដាយក្មេក ថា «សុំអួតមួយណា មកដល់ផ្ទះភ្លាម បានកាដូមួយភ្លែត អរគុណម្ដាយក្មេក»។

នាងក៏បានអរគុណម្ដាយក្មេក ដែលស្រឡាញ់នាង ពិសេស គាត់យកចិត្តទុកដាក់លើនាង ពិតជាជាភ័ព្វសំណាងរបស់មនុស្ស នៅពេលបានប្ដីល្អ ចេះស្រឡាញ់ថ្នាក់ថ្នម និងជាមនុស្សកាន់តែសំណាងជាងនេះ ពេលបានឪពុកម្ដាយក្មេក ប្រកបដោយទឹកចិត្តល្អ និងមានព្រហ្មវិហារធម៌ ចំពោះកូនប្រសារបែបនេះ៕

ប្រភព ៖
ដើមអម្ពិល

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload