ស៊យធំ! ស្ដ្រីម្នាក់ពេលចុះទៅមើលចោរលួចមាន់ ក៏ត្រូវចោរចាប់រំលោភ រួចហើយប្លន់យកទ្រព្យសម្បត្តិអស់, ជនសង្ស័យត្រូវនគរបាលចាប់វាយខ្នោះ

(ព្រះសីហនុ)៖ ស្ដ្រីវ័យ៥៣ឆ្នាំម្នាក់ ត្រូវបានជនសង្ស័យម្នាក់ ចាប់រំលោភ ហើយមិនអស់ចិត្ត ថែមទាំងប្លន់យកទ្រព្យសម្បត្តិទៀត នៅយប់ថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៦នេះ ស្ថិតនៅចំណុចខាងត្បូង​ជើងភ្នំ (វត្តភ្នំពេជ្រ) ភូមិអូរចំណារ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

ឧត្តមសេនីយ៍ត្រី កុល ផាលី ស្នងការរងនគរបាលខេត្តព្រះសីហនុ បានឲ្យដឹងថា មុនពេលកើតហេតុ ស្ដ្រីជនរងគ្រោះ ឃើញជនសង្ស័យឈ្មោះ ម៉ៅ រដ្ឋា អាយុ២៨ឆ្នាំ មុខរបរកម្មករសំណង់ បានធ្វើសកម្មភាព លួចចាប់មាន់របស់ខ្លួន។ ពេលនោះជនរងគ្រោះក៏ចេញមកមើល ហើយត្រូវបានជនសង្ស័យចាប់ចង និងវាយធ្វើបាប រួចរំលោភបានសំរេច ហើយបានប្លន់យក កាបូបស្ពាយ១ ក្នុងនោះមាន ទូរស័ព្ទដៃ១គ្រឿង លុយប្រហែល៣លានរៀល និងខ្សែរកមាស១ខ្សែ ទម្ងន់២ជី។

ក្រោយពេលកើតហេតុ កម្លាំងអធិការដ្ឋាននគរបាលស្រុកព្រៃនប់ ក្រោមការបញ្ជាពីលោកឧត្តមសេនីយ៍ស្នងការ បានចុះទៅដល់កន្លែងកើតហេតុ ហើយបានធ្វើការស្រាវជ្រាវរកឃើញជនសង្ស័យ និងធ្វើការឃាត់ខ្លួនភា្លមៗ នៅយប់កើតហេតុនោះ។ បច្ចុប្បន្នជនសង្ស័យ ត្រូវបានកម្លាំងនគរបាលស្រុក កសាងសំណុំរឿង ដើម្បីចាត់ការបន្ដ៕

ប្រភព ៖

កំណត់ហេតុខ្មែរឡូត៖

 គួររំលឹកផងដែរថា បុរស​ជនជាតិ​ចិន​ម្នាក់​ ក្នុង​ចំណោម​បក្សពួក​២​នាក់​ ស្រវឹងស្រា​ជោកជាំ​ចូល​ទៅ​ម៉ាស្សា​រួចរាល់​ហើយ ឃើញ​នារី​ម៉ាស្សា​សាច់​សខ្ចី​ ទ្រាំ​មិន​បាន​ក៏​ស្ទុះ​ទៅ​ខ្ទប់មាត់​សម្រាត​ខោអាវ​ បំណង​ចាប់រំលោភ តែ​ត្រូវ​បុគ្គលិក​ម៉ាស្សា​មិន​ព្រម​ក៏​ប្រតាយប្រតប់​គ្នា​បង្ក​ការ​ភ្ញាក់ផ្អើល​ កាលពី​វេលា​ម៉ោង​១១ និង​៣០​នាទី​យប់ ថ្ងៃ​ទី​២៥ ខែកញ្ញា ឆ្នាំ​២០១៦ កន្លងទៅ នៅ​ចំណុច​ហាង​ម៉ាស្សា​យីហោ​ឡូ​ទូ​ស ស្ប៉ា និង​សាឡ​ន ដែល​មា​នទី​តាំងនៅ​ខាងត្បូង​វិទ្យាល័យ​បឹង​កេងកង តាម​បណ្តោយ​ផ្លូវ​លេខ​៣៩២ ស្ថិត​ក្នុង​សង្កាត់​បឹង​កេងកង​ទី​១ ខណ្ឌចំការមន ។  

ប្រភព​ព័ត៌មាន​ពី​បុគ្គលិក​ ដែល​ធ្វើការ​នៅ​ទីនោះ​បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​មាន​ជនជាតិ​ចិន​២​នាក់​ បាន​ចូល​មក​ម៉ាស្សា​នៅ​ក្នុង​ហាង​ ខាងលើ​ទាំង​ស្ថានភាព​ស្រវឹង ដោយ​បាន​ចែក​បន្ទប់​២​ផ្សេង​គ្នា ហើយ​នៅ​ពេល​ម៉ាស្សា​រួច​នារី​បម្រើ​ការ​បាន​ចូល​ទៅ​លាងដៃ​ក្នុង​បន្ទប់ទឹក ពេល​នោះ​ជនជាតិ​ចិន​ដែល​មាន​អាកា​រៈ​ ស្រវឹងស្រា​ជោគ​ជាំ​នោះ​បាន​ចូល​ទៅ​ឈរ​ ពីក្រោយ​នារី​ម៉ាស្សា ហើយ​យកដៃ​ខ្ទប់មាត់ និង​ចាប់​សម្រាត​ខោ​ចេញ​បំណង​ចាប់រំលោភ ប៉ុន្តែ​នាង​មិន​ព្រម​ដោយ​បាន​ ប្រតាយប្រតប​គ្នា​រហូត​ឮ​ដល់​អ្នក​នៅ​ខាងក្រោម ។

ប្រភព​ដដែល​បាន​បន្ត​ថា បន្ទាប់​ពី​ឮ​សម្លេង​ក្តុងក្តាំង​ពី​ក្នុង​បន្ទប់ អ្នក​នៅ​ក្នុង​ហាង​ទាំងប្រុស​ទាំងស្រី​ បាន​នាំ​គ្នា​ស្ទុះ​ឡើង​ទៅ​មើល ក៏​ស្រាប់តែ​ឃើញ​ជនជាតិ​ចិន​ម្នាក់​នោះ​កំពុង​តែ​ចាប់​ស្រាតខោ​នារី​រង​គ្រោះ​ ចេញ​រៀបនឹង​ចាប់រំលោភ​ទៅ​ហើយ ទើប​នាំ​គ្នា​ចាប់​ជនជាតិ​ចិន​ម្នាក់​នោះ និង​ជួយ​សម្រួល​ដង្ហើម​ដល់​នារី​រង​គ្រោះ​ ដោយសារ​ត្រូវ​គេ​ខ្ទប់មាត់​យូរ​ពេក ។

ភ្លាម​ៗ​នោះ ជន​បង្ក និង​ជន​រង​គ្រោះ បាន​ធ្វើការ​សម្របសម្រួល​គ្នា ដោយ​ជន​បង្ក​សុំ​ទោស និង​សុខចិត្ត​សង​ថ្លៃ​ជំងឺ​ចិត្ត​ ទៅ​នារី​រង​គ្រោះ​ដោយ​មិន​ចង់​មានរឿង​វែង​ឆ្ងាយ តែ​មិន​បាន​ជាប់​លុយ​ មក​ក៏​ឲ្យ​មិត្តភក្តិ​ទៅ​យក​លុយ ។ ខណៈ​អង្គុយ​រង់ចាំ​មិត្តភក្តិ​របស់​ជនជាតិ​ចិន​ទៅ​យក​លុយ​យូរ​ពេក ស្រាប់តែ​ជន​បង្ក​បាន​រត់​ចេញពី​ក្នុង​ហាង​ម៉ាស្សា​បំណង​គេចខ្លួន។

ប៉ុន្តែ​សំណាងល្អ ត្រូវ​សន្តិសុខ​ដេញ​តាម និង​ស្រែក​ចោរ​ផ្អើល​ដល់​សមត្ថកិច្ច​ដែល​ជិះ​ល្បាត​ជួយ​ដេញ​ មក​ដល់​ចំណុច​មុខ​ សណ្ឋាគារ​ផា​មទ្រី ស្ថិត​នៅ​តាម​បណ្តោយ​ផ្លូវ​លេខ​៣៩៨ បាន​ទាក់​ជើង​ដួល​ក៏​ត្រូវ​អ្នកធ្វើការ​ក្នុង​ហាង និង​សមត្ថកិច្ច​ដែល​ដេញ​តាម​ពីក្រោយ​ចាប់​បាន​មក​វិញ ។

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត

ស៊យធំ! ស្ដ្រីម្នាក់ពេលចុះទៅមើលចោរលួចមាន់ ក៏ត្រូវចោរចាប់រំលោភ រួចហើយប្លន់យកទ្រព្យសម្បត្តិអស់, ជនសង្ស័យត្រូវនគរបាលចាប់វាយខ្នោះ

ស៊យធំ! ស្ដ្រីម្នាក់ពេលចុះទៅមើលចោរលួចមាន់ ក៏ត្រូវចោរចាប់រំលោភ រួចហើយប្លន់យកទ្រព្យសម្បត្តិអស់, ជនសង្ស័យត្រូវនគរបាលចាប់វាយខ្នោះ

ស៊យធំ! ស្ដ្រីម្នាក់ពេលចុះទៅមើលចោរលួចមាន់ ក៏ត្រូវចោរចាប់រំលោភ រួចហើយប្លន់យកទ្រព្យសម្បត្តិអស់, ជនសង្ស័យត្រូវនគរបាលចាប់វាយខ្នោះ