“ក្ដី​សង្ឃឹម​១” តន្ត្រី​សប្បុរសធម៌​ដើម្បី​សហគមន៍​ចាប៉ី​បុរាណ​ខ្មែរ

សិល្បៈ​ខ្មែរ​មាន​ច្រើន​ទម្រង់ និង​សម្បូរ​បែប​ប្រភេទ​នៃ​សិល្បៈ​នីមួយៗ​សុទ្ធ​តែ​បង្កប់​អត្ថន័យ ព្រម​ទាំង​បង្ហាញ​អត្តសញ្ញាណ​ជាតិ​ខ្មែរ។ បច្ចុប្បន្ន សិល្បៈ​ផ្នែក​សម័យ​កំពុង​ទទួល​បាន​ការ​គាំទ្រ និង​ពេញ​និយម​ក្នុង​ស្រទាប់​យុវវ័យ ខណៈ​សិល្បៈ​បុរាណ​ខ្មែរ​ខ្លះ​ហាក់​មិន​សូវ​មាន​វត្ត​មាន​ក្នុង​សកម្មភាព​សិល្បៈ​ខ្មែរ​ ដែល​ជា​ហេតុ​ឆ្ពោះ​ទៅ​រក​ការ​សាប​សូន្យ។

 

ចាប៉ី​បុរាណ​ខ្មែរ​កំពុង​ទទួល​រង​នូវ​ការ​គំរាម​កំហែង និង​ការ​បាត់បង់​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ។ ឯ​ជីវិត និង​ជីវភាព​អ្នក​សិល្បៈ​បុរាណ​កាន់​តែ​ធ្លាក់​ចុះ​ដុន​ដាប​ទៅ និង​គ្មាន​ការ​យក​ចិត្ត​ទុក​ដាក់ ហេតុ​នេះ​ហើយ​ទើប​ជំរុញ​ឲ្យ​ផ្សារ​ទំនើប​សុវណ្ណា បង្កើត​កម្មវិធី​សប្បុរសធម៌ “ក្តី​សង្ឃឹម​១” ដើម្បី​សហគមន៍​ចាប៉ី​អមតៈ ដើម្បី​ទ្រទ្រង់​សហគមន៍​សិល្បៈ​ចាប៉ី​បុរាណ​ខ្មែរ ជំរុញ​សិល្បៈ​ចាប៉ី​បុរាណ​ខ្មែរ​ឲ្យ​សកម្ម​ក្នុង​សង្គម​កាន់​តែ​ច្រើន និង​បង្ហាញ​ឲ្យ​កុលបុត្រ​ខ្មែរ​ជំនាន់​ក្រោយ​បាន​ស្គាល់ និង​រួមគ្នា​ជួយ​អភិរក្ស​សិល្បៈ​ចាប៉ី​បុរាណ​ខ្មែរ​ដ៏​ចំណាស់​មួយ​នេះ​បាន​គង់វង្ស។

 

“ក្ដី​សង្ឃឹម​១” តន្ត្រី​សប្បុរសធម៌​ដើម្បី​សហគមន៍​ចាប៉ី​បុរាណ​ខ្មែរ

 

ផ្សារ​ទំនើប​សុវណ្ណា រៀបចំ​សកម្មភាព និង​កម្មវិធី​ពិសេសៗ​ជាច្រើន ដូចជា ការ​ប្រគំ​តន្ត្រី​សប្បុរសធម៌​ដើម្បី​សហគមន៍​ចាប៉ី​អមតៈ​ចំនួន​៣​លើក គឺ (១) ថ្ងៃ​ទី​២៤ កញ្ញា ២០១៦ (២) ថ្ងៃ​ទី​២៩ តុលា ២០១៦ និង (៣) ថ្ងៃ​ទី​១៩ វិច្ឆិកា ២០១៦។ ទន្ទឹម​នឹង​នេះ ផ្សារ​ទំនើប​សុវណ្ណា កំពុង​ដំណើរ​ការ​កម្មវិធី​លក់​បញ្ចុះ​តម្លៃ​ពិសេស​១០% ដល់ ៣០% លើ​មុខ​ទំនិញ​ជា​ច្រើន។ ៥%​នៃ​វិក្កយបត្រ​ទិញ​ទំនិញ​របស់​អ្នក​នៅ​ផ្សារ សុវណ្ណា ពី​ថ្ងៃ​ទី​១៩ កញ្ញា ដល់ ១៩ វិច្ឆិកា ២០១៦ នឹង​បរិច្ចាគ​ទៅ​កាន់​សហគមន៍​ចាប៉ី​អមតៈ។ អតិថិជន​ដែល​ចំណាយ​ចាប់​ពី ២០ ០០០​រៀល​ឡើង​ទៅ នឹង​ទទួល​បាន​សន្លឹក​ឆ្នោត​១​សន្លឹក សៀវភៅ​សន្សំ​ត្រា​ និង​រង្វាន់​ភ្លាមៗ​ជា​ច្រើន​ចាប់​ពី​ថ្ងៃ​នេះ​ត​ទៅ រហូត​ដល់​ថ្ងៃ​ទី ១៩ វិច្ឆិកា ២០១៦។

 

ការ​ចាប់​ឆ្នោត​រង្វាន់​ធំ​នឹង​ធ្វើ​ឡើង​ក្នុង​ការ​ប្រគំតន្ត្រី​នៅ​ថ្ងៃ​ទី​១៩ វិច្ឆិកា ២០១៦ ដោយ​មាន​ការ​សម្ដែង​សិល្បៈ​សម័យ​រួម​នឹង​ចាប៉ី​បុរាណ​ខ្មែរ ព្រម​ជាមួយ​ការ​ផ្តល់​កិត្តិយស​ចូល​រួម​សម្ដែង​ស្ម័គ្រ​ចិត្ត​ពី​ក្រុម​តារា​ល្បីៗ ដូចជា លោក ហេង ពិទូ កញ្ញា អេដា លោក សូណូ លោក កាន់ ពេជ្រ និង លោក ម៉ា ច័ន្ទបញ្ញា នៅ​បរិវេណ​ខាង​មុខ​ផ្សារ​ទំនើប​សុវណ្ណា។

 

កម្មវិធី​នេះ​ចូលរួម​ឧបត្ថម្ភ​ធំ​ដោយ​ក្រុមហ៊ុន សុវណ្ណាភូមិ ឡាយហ្វ៍ អីនសូរិនស៍ ភីអិលស៊ី និង​ផ្សព្វ​ផ្សាយ​ដោយ​ Sabay និង KQUBE។

 

បើ​អ្នក​ចង់​ចូលរួម​បរិច្ចាគ​សម្រាប់​ការ​ប្រគំតន្ត្រី​សប្បុរសធម៌​ដើម្បី “សហគមន៍​ចាប៉ី ” អាច​ទាក់​ទង 098 998 172 ឬ​ផេក​ហ្វេសប៊ុក Sovanna Shopping Center ៕

 

អត្ថបទ៖ ដៃគូ​សហការ