តម្លៃ​បង្កង​ធម្មជាតិ​នៅ​ខេត្ត​តាកែវ

បង្កង​ធម្មជាតិ​តាកែវ​ចាប់ផ្តើម​ត្រូវ​បណ្តើរៗ។ នៅ​ម្តុំ​ផ្លូវ​ផ្សារ​ណាត់​ឃើញ​មាន​ការ​ដាក់​លក់​បង្កង​ធម្មជាតិ​តាកែវ​ច្រើន​កន្លែង​ជាប់ៗ​គ្នា។

 

តម្លៃ​បង្កង​ធម្មជាតិ​នៅ​ខេត្ត​តាកែវ

 

លោក​វណ្ណៈ អ្នក​លក់​បង្កង​មួយ​រូប​នៅ​ម្តុំ​ផ្លូវ​ផ្សារ​ណាត់​ប្រាប់​ថា បង្កង​តាកែវ​ចាប់ផ្ដើម​ត្រូវ​បណ្តើរៗ ទោះ​បី​វា​មិន​ទាន់​សំបូរ​ខ្លាំង​ក៏​ដោយ។ លោក​ថា រដូវ​ដែល​សំបូរ​ខ្លាំង​ចាប់​ពី​ខែ ១០ ដល់​ខែ ១១។

 

តម្លៃ​បង្កង​ធម្មជាតិ​នៅ​ខេត្ត​តាកែវ

 

ទាក់ទង​តម្លៃ​អាជីវករ​រូប​នេះ​បញ្ជាក់​ថា សម្រាប់​ប្រភេទ​លេខ ១ មួយ​គីឡូ​តម្លៃ ៣៨ ដុល្លារ ដែល​មាន​ចំនួន ៦ ទៅ ៧ បង្កង។ លេខ ២ តម្លៃ ២៧ ដុល្លារ​ដែល​មាន​ចំនួន ១៣ ទៅ ១៤ បង្កង និង​លេខ ៣ តម្លៃ ២២ ដុល្លារ ដែល​មាន ២០ ទៅ ៣០ បង្កង។

 

ខេត្ត​តាកែវ​មាន​ភាព​ល្បីល្បាញ​បង្កង​ធម្មជាតិ​រសជាតិ​ឆ្ងាញ់។ ភ្ញៀវ​ទេសចរ​ដែល​ធ្វើ​ដំណើរ​ឆ្លង​កាត់​ខេត្ត​មួយ​នេះ ​តែង​តែ​មិន​រំលង​ក្នុង​ការ​ចង់​សាក​រសជាតិ​បង្កង​តាកែវ បើ​ទោះ​បី​វា​មាន​តម្លៃ​ថ្លៃ​និង​ពិបាក​រក​ក៏​ដោយ។

 

បង្កង​តាកែវ​ជា​បង្កង​ឆ្ងាញ់​បំផុត ដែល​មាន​ប្រភព​មក​ពី​ស្រុក​ពីរ​នៃ​ខេត្ត​តាកែវ​គឺ​ស្រុក​អង្គរ​បុរី​និង​បុរី​ជលសា។

 

លោក​វណ្ណៈ​ដែល​មាន​មុខ​របរ​លក់​បង្កង​តាកែវ​ជា​ច្រើន​ឆ្នាំ​ប្រាប់​ថា តម្រូវការ​ទីផ្សារ​បង្កង​តាកែវ​មាន​ការ​កើន​ឡើង​ជា​លំដាប់ ប៉ុន្តែ​ការ​ផ្គត់ផ្គង់​មិន​គ្រប់គ្រាន់​ទេ។ វា​ប្រែប្រួល​តាម​រដូវកាល​បើ​សិន​ទឹក​ច្រើន​ក៏​សំបូរ ទឹក​តិច​ក៏​ខ្សត់​តាម​ហ្នឹង​ទៅ​។ លោក​ក៏​លើក​ឡើង​ពី​ការ​បារម្ភ​ដែរ​នៅ​ពេល​ដែល​ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ​បរិមាណ​បង្កង​តាកែវ​កាន់​តែ​ខ្សត់ខ្សោយ​ទៅ។

 


តម្លៃ​បង្កង​ធម្មជាតិ​នៅ​ខេត្ត​តាកែវ

 

តម្លៃ​បង្កង​ធម្មជាតិ​នៅ​ខេត្ត​តាកែវ

 

អត្ថបទ៖ ប៊ុណ្ណារ៉ា