វីរៈបុរសកីឡាវាយកូនហ្គោល Arnold Palmer ទទួលមរណៈភាពម្សិលមិញ ក្នុងវ័យ៨៧ឆ្នាំ ដោយសារជំងឺបេះដូង

អាមេរិក៖ Arnold Palmer ដែលត្រូវបានគេស្គាល់ថាជាវីរៈបុរសនៃកីឡាវាយកូនហ្គោល បានទទួលមរណៈភាពហើយកាលពីថ្ងៃអាទិត្យម្សិលមិញនេះ ក្នុងវ័យ ៨៧ឆ្នាំ ដោយសារជំងឺបេះដូង នៅក្នុងមន្ទីរពេទ្យនៃទីក្រុង Pittsburgh សហរដ្ឋអាមេរិក។

តាមប្រភពបានឲ្យដឹងថា Arnold បានទទួលមរណៈភាព មុនពេលពេលវះកាត់ កាលពីរសៀលថ្ងៃអាទិត្យម្សិលមិញ ក្រោយពីលោក ត្រូវបានបញ្ជូនមកមន្ទីរពេទ្យចាប់តាំងពីថ្ងៃព្រហស្បតិ៍សប្តាហ៍មុនកន្លងទៅ ដោយសារមានបញ្ហាបេះដូង។ 

Arnold Palmer ត្រូវគេឲ្យរហស្សនាមថាជា ស្តេចនៃកីឡាករវាយកូនហ្គោលមួយរូប ដែលធ្លាប់ឈ្នះនូវពានរង្វាន់ជាច្រើន រហូតដល់៩០ពានរង្វាន់ ក្នុងនោះធ្លាប់ឈ្នះពានរង្វាន់ធំៗចំនួន៧ ហើយជាពិសេសទៀតនោះ លោកគឺជាកីឡាករវាយកូនហ្គោលដំបូងគេ ដែលអាចរកចំនួលបានរហូតដល់ ១លានដុល្លារកាលពីជំនាន់នោះ។

ជាមួយនឹងការបាត់បង់វីរៈបុរសដ៏កំពូលរូបនេះ Tiger Woods ដែលជាកីឡាករវាយកូនហ្គោលដ៏ល្បីបច្ចុប្បន្ននេះ ក៏បានសម្តែងនូវការសោកសាយផងដែរ ដោយលោកបាននិយាយថា «វាពិតជាពិបាកស្រមៃណាស់ នៅពេលដែល កីឡាវាយកូនហ្គោល បាត់បង់នូវសមាជិកដូចរូបគាត់ ហើយរឹតតែពិបាកទៀត នៅពេលដែលគ្រប់ការប្រកួតទាំងអស់ បាត់បង់រូបគាត់ដែលជាតួអង្គសំខាន់»

«ប្រសិនជាគ្មាន Arnold Palmer ទេ កីឡាមួយនេះ នឹងមិនល្បីដូចសព្វថ្ងៃនេះទេ ដូច្នេះហើយទើបគាត់មានរហស្សនាមថាជា ស្តេច» ។ នេះបើយោងតាមសម្តីរបស់ Tiger Woods បានលើកឡើងបន្ថែម៕

គួររំលឹកផងដែរថា Arnold គឺជាអ្នកធ្វើឲ្យកីឡាវាយកូនហ្គោលមានប្រជាប្រិយភាព និងទទួលបានការចាប់អារម្មណ៍នៅសហរដ្ឋអាមេរិក រហូតមកទល់សព្វថ្ងៃនេះ មិនថែមតែប៉ុណ្ណោះ ដោយសារតែទេពកោសល្យនៃការលេងដ៏បិុនប្រសប់ លោកបានធ្វើឲ្យកីឡាមួយនេះ លេចមុខតាមកញ្ចក់ទូរទស្សន៍ជាច្រើនទៀតផង៕

ប្រភព ៖

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត