អាហារ​សម្រាប់​ស្ត្រី​មាន​ផ្ទៃពោះ​មួយខែ​

អាហារ​សម្រាប់​ស្ត្រី​មាន​ផ្ទៃពោះ​មួយខែ​

​នៅពេល​ដែល​អ្នក​មាន​ផ្ទៃពោះ អ្នក​អាច​នឹង​មាន​អាការៈ​ផ្តាសាយ​កើតឡើយ ដូចនេះ​បើ​មិន​ធ្ងន់​ទេ អ្នក​គួរតែ​ញ៉ាំ​ទឹក​ច្រើន ឬ​ធ្វើ​អាហារ​មួយ​ប្រភេទ​នេះ​ញ៉ាំ​បាន នោះ​វា​នឹង​អាច​ធ្វើឲ្យ​អ្នក​រាងធូរ​។ អាហារ​មួយ​ប្រភេទ​នេះ​គឺ​អាច​ជួយ​បំបាត់​អា​ការៈក្អក និង​ជួយ​ឲ្យ​អ្នករំលាយ​អាហារ​បានល្អ​។ តើ​មាន​របៀប​ធ្វើ​បែប​ណា​ខ្លះ​ទៅ​?

គ្រឿងផ្សំ ៖ ឆៃថាវ​ចំនួន​មួយ និង​ផ្លែ​សារី​ចំនួន​កន្លះ​។​

របៀប​ធ្វើ ៖
ដំបូង​អ្នក​ត្រូវតែ​ចិត​ឆៃថាវ​នោះ​ឲ្យមាន​លក្ខណៈ​សរសៃៗ និង​ល្អិត​។​
អាហារ​សម្រាប់​ស្ត្រី​មាន​ផ្ទៃពោះ​មួយខែ​
​ចំណែក​សារី​វិញ អ្នក​អាច​ចិត​ជា​បន្ទះៗ​បាន​។​
អាហារ​សម្រាប់​ស្ត្រី​មាន​ផ្ទៃពោះ​មួយខែ​
​បន្ទាប់​មក​អ្នក​អាចដាក់​ឆៃថាវ​ចូលទៅ​ក្នុង​ឆ្នាំង ហើយ​ដាក់​ទឹក​ចូល​ឲ្យ​លេច រួច​ដាំ​ឲ្យ​ពុះ ទើប​ប្រើ​ភ្លើង​ធម្មតា​រំងាស់​ចំនួន​១០​នាទី​។​
​ក្រោយពេល​ដែល​រំងាស់​រួច ទើប​ដាក់​ផ្លែ​សារី​ចូល​។​

​ចុង​ក្រោយ​ដាំ​ចំនួន​៥​នាទី​ទៀត​ជា​ការ​ស្រេច​៕

ប្រែ​សម្រួល​ដោយ ៖ កញ្ញា Tina
​ប្រភព ៖ pcbaby.com.cn

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 944 977 , 098 444 004

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី26 
កញ្ញា ឆ្នាំ
2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។