លោក គ្រីស្យង់ ដេ ប៉ាលីយ៉ែរ ស្ថាបនិក​អង្គការ​កុមារ​ក្រៅ​រដ្ឋាភិបាល ស្លាប់​ក្នុង​វ័យ​៨២​ឆ្នាំ

មិត្តភក្តិជាច្រើនបាននិយាយកាលពីថ្ងៃអាទិត្យថា លោក គ្រីស្យង់ ដេ ប៉ាលីយ៉ែរ ដែលរួមជាមួយភរិយារបស់លោកផង បានរួមគ្នាបង្កើតអង្គការដើម្បីភាពញញឹមនៃកុមារ (PSE) ជាអង្គការមួយដែលគាំទ្រកុមារទុគ៌តរាប់ពាន់នាក់នៅប្រទេសកម្ពុជា បានទទួលមរណភាពនៅយប់ថ្ងៃសៅរ៍។ លោក ភិន សារ៉ាពេជ្រ ដែលនៅពេលថ្មីៗនេះបានចេញពីតំណែងជានាយក PSE បន្ទាប់ពីធ្វើការរយៈពេល១៦ឆ្នាំ បានមានប្រសាសន៍ថា បុរសជនជាតិបារាំងវ័យ៨២ឆ្នាំរូបនេះបានធ្វើមរណកាលដោយសារជរាពាធ នៅមណ្ឌលរបស់អង្គការនេះក្នុងខណ្ឌមានជ័យ។ លោកបាននិយាយបន្ថែមថា លោក គ្រីស្យង់ ដេ ប៉ាលីយ៉ែរ ដែលក៏មានសញ្ជាតិខ្មែរដែរនោះ បានអស់កម្លាំងនិងពេលខ្លះខ្សោយ ប៉ុន្តែបានសម្រេចចិត្តមិនទៅប្រទេសបារាំងដើម្បីព្យាបាលទេ។ លោក សារ៉ាពេជ្រ បានមានប្រសាសន៍ថា “គាត់បានបន្សល់ទុកគ្រប់យ៉ាង និងបានលះបង់ជីវភាពរស់នៅរបស់គាត់នៅប្រទេសបារាំង ហើយគាត់បានស្នាក់នៅក្នុងប្រទេសកម្ពុជា គាត់បានសម្រេចចិត្តស្លាប់នៅទីនេះ”។ លោក ដេ ប៉ាលីយ៉ែរ និង លោកស្រី ម៉ារី ហ្វ្រង់ ដេ ប៉ាលីយ៉ែរ ភរិយារបស់លោក បានបង្កើតអង្គការដើម្បីភាពញញឹមនៃកុមារ ក្នុងឆ្នាំ១៩៩៦ បន្ទាប់ពីបានឃើញកុមារក្រីក្រដើររើសនិងស៊ីសំរាមនៅកន្លែងចាក់សំរាមស្ទឹងមានជ័យ នៅជាយក្រុងភ្នំពេញ។ បន្ទាប់ពីការរៀបចំបង្កើតមណ្ឌលមួយនៅជិតកន្លែងនោះ គូស្វាមីភរិយារូបនេះបានបង្កើតមណ្ឌលពីរកន្លែងថែមទៀតនៅខេត្តសៀមរាប […]

The post លោក គ្រីស្យង់ ដេ ប៉ាលីយ៉ែរ ស្ថាបនិក​អង្គការ​កុមារ​ក្រៅ​រដ្ឋាភិបាល ស្លាប់​ក្នុង​វ័យ​៨២​ឆ្នាំ appeared first on The Cambodia Daily.