ដោយសារភ្លើងប្រចណ្ឌ ចាក់ប្រពន្ធ ១៦ កាំបិត រួចចាក់សម្លាប់ខ្លួនឯង

6 Videos


ព្រៃផ្សៃណាស់ ដោយសាតែភ្លើងប្រច័ណ្ឌ បានធ្វើឲ្យលោកប្តីម្នាក់ មានចិត្តឃោរឃៅហ៊ានលើកដៃចាក់សម្លាប់ប្រពន្ធរបស់ខ្លួនឯងយ៉ាងយង់ឃ្នង ដែលមើលទៅ គួរឲ្យព្រឺព្រួចក្រៃលែង ប្រៀបដូចជាសត្វតិរិច្ឆាន ។

ដោយសារភ្លើងប្រចណ្ឌ ចាក់ប្រពន្ធ ១៦ កាំបិត រួចចាក់សម្លាប់ខ្លួនឯង

ប្តីដែលមានចិត្តកំណាចឃោរឃៅនោះ មាន ឈ្មោះ យឹង សុផេង អាយុ30 បានចាក់សម្លាប់ប្រពន្ធឈ្មោះ ខែម ផល្លា អាយុ28 ឆ្នាំ រហូតដល់ទៅចំនួន ១៦ កាំបិត ហើយចាក់ពោះខ្លួនឯងមួយកាំបិតបណ្តាលឲ្យស្លាប់ រីឯប្រពន្ធរងរបួសធ្ងន់ធ្ងរកំពុងសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យខេត្តកំពង់ចាម ។

ដោយសារភ្លើងប្រចណ្ឌ ចាក់ប្រពន្ធ ១៦ កាំបិត រួចចាក់សម្លាប់ខ្លួនឯង

ប្តីប្រពន្ធមួយគូនេះបានរៀបការជាមួយគ្នាអស់រយៈពេលជាង ១០ ឆ្នាំមកហើយ តែពុំមានកូនឡើយ ហើយករណីនេះបានកើតឡើងនៅ ថ្ងៃទី ២៥ ខែកញ្ញា ឆ្នាំ ២០១៦ នៅវេលាម៉ោង ៦ ព្រឹក នៅភូមិម៉ាស៊ីន ឃុំរូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ។

ដោយសារភ្លើងប្រចណ្ឌ ចាក់ប្រពន្ធ ១៦ កាំបិត រួចចាក់សម្លាប់ខ្លួនឯង

ប៉ូលីសមូលដ្ឋានបានឲ្យដឹងថា ដោយសារតែភាពប្រចណ្ឌ័ហួសហេតុ បានធ្វើឲ្យប្តីចិត្តកំណាចម្នាក់នេះហ៊ានសម្លាប់ប្រពន្ធខ្លួនឯង។ពេលនេះប្រពន្ធកំពង់ត្រូវបានសង្គ្រោះ តែមានអាការៈធ្ងន់ធ្ងរណាស់ ៕

សុថាត់