​ផឹកស៊ីបង្អាប់គ្នាចុះឡើង​ផ្ទុះ​ប្រាវ

ខេត្ត​បន្ទាយ​មានជ័យ ​៖​ ផឹក​ស៊ី​ក្លែមសម្តីពេក ក៏​ទាញ​កាំបិតប៉័ង​តោ​​កាប់ទៅ​​លើ​ជន​រង​គ្រោះ​ បណ្តាល​របួស​ត្រង់​ក្បាល ​ហើយបង្ក​ត្រូវ​បាន​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត​ចាត់ការ​តាម​ច្បាប់​នៅ​ព្រឹក​ថ្ងៃ​ទី​២៦ កញ្ញា​ ២០១៦ នេះ ​។ ជន​សង្ស័យខាងលើ​ ឈ្មោះ​ឃុន​ ជី​ ភេទ​ភេទ​ប្រុស ​មានទីលំនៅ​ក្នុងភូមិ​យាង​ថ្មី​ ឃុំកូប​ ស្រុក​អូរ​ជ្រៅ ​។

​នៅ​ពេល​ដែល​ឃាត់ខ្លួន​ជនសង្ស័យ​ គឺ​កម្លាំង​កងរាជអាវុធហត្ថ​ស្រុក​អូរ​ជ្រៅ​ បាន​ទទួល​ពាក្យបណ្តឹង​ពី​ជន​រង​គ្រោះ​ឈ្មោះនេត្រ កុសល់ ភេទ​ប្រុស​ អាយុ​២៦​ឆ្នាំ ​រស់នៅ​ភូមិ​ម៉ក់​ហឺ​ន​ ឃុំកូប ​ស្រុក​អូរ​ជ្រៅ​ បាន​ប្តឹង​ជនសង្ស័យ​ខាងលើថា បាន​យក​កាំបិតប៉័ងតោ​កាប់​ បណ្តាល​របួស​ក្បាល​ផ្នែក​ខាងស្តាំ ហើយ​​​រត់គេច​ខ្លួន​ ដែល​ធ្វើ​សកម្មភាព​កាប់​នៅ​វេលា​ម៉ោង០​៦​ល្ងាច​ កាលពី​ថ្ងៃ​ទី​២៤​​ កញ្ញា​​២០១៦​។

​​ក្រោយ​​កម្លាំង​កង​រាជ​អា​វុ​អ​ហត្ថ​ស្រុក​អូរ​ជ្រៅ​ទទួល​បណ្តឹង​ពី​ជន​រង​គ្រោះ​ ​ក៏ធ្វើការ​ចាប់ខ្លួន​ជនសង្ស័យ​នៅ​វេលា​ម៉ោង​៤​ទៀប​ភ្លឺ​ថ្ងៃ​ទី​២៥​​ កញ្ញា​​ ក្នុងភូមិ​ក្បាលស្ពាន​មួយ​សង្កាត់​ប៉ោយប៉ែត ​ក្រុង​ប៉ោយ​ប៉ែ​ត​ ។

​ជនសង្ស័យ​ឈ្មោះឃុន ជី នាំ​យក​មក​សាកសួរ​បាន​សារភាព​ថា​ ​នៅ​ពេល​ធ្វើ​សកម្មភាព​កាប់​មក​លើ​ជន​រង​គ្រោះ​ គឺ​ក្នុង​ផឹកស៊ី​ជាមួយ​មិត្ត​ភក្តិមាន​គ្នា​ប្រមាណ​៧​នាក់ នៅ​ពេល​ផឹកស៊ី​ទាស់​សំដី​ជាមួយ​ជន​រង​គ្រោះ​ បាន​ទាញ​យក​កាំបិត​ប៉ាំ​តោ​កាប់​ទៅ​លើ​ជន​រង​គ្រោះ ហើយ​រត់គេច​ខ្លួ​នតែម្តង ។