លោក Pep ចង់ឲ្យ Sterling បំពេញតួនាទីជំនួសកីឡាករ De Bruyne ដែលមានរបួស

លោក Pep Guardiola បានជំរុញឲ្យកីឡាករ Raheem Sterling ត្រៀមដើរតួជំនួស ការអវត្តមានរបស់កីឡាករ Kevin De Bruyne ខណៈដែលក្លិប Manchester City កំពុងព្រួយបារម្ភថា កីឡាករនាំលេង សញ្ជាតិប៊ែលហ្សិចនេះ នឹងត្រូវសម្រាកព្យាបាលរបួសសរសៃរពួរ ជាងមួយខែ។

Sterling

De Bruyne ត្រូវបានប្តូរចេញនៅក្នុងការប្រកួតឈ្នះទី៦ ជាប់ៗគ្នានៅក្នុងលីក Premier League ក្រោមការដឹកនាំរបស់លោក Guardiola កាលពីថ្ងៃសៅរ៍ ដោយឈ្នះក្រុម Swansea City ៣-១ បន្ទាប់ពីរងរបួសនេះ។
គ្រូបង្វឹកក្លិបបានទទួលស្គាល់ថា អាក្ការៈមើលទៅមិនល្អឡើយ ខណៈដែលគ្រូពេទ្យបានធ្វើការពិនិត្យស្ថានភាពរបស់គេ កាលពីម្សិលមិញរួច។

ទោះជាយ៉ាងណា កីឡាករនេះ នឹងត្រូវអវត្តមានប្រកួតក្របខណ្ឌ Champions League ជាមួយក្លិបស្កត់ឡែន Celtic នៅថ្ងៃពុធនេះ។

លោក Guardiola បានឲ្យដឹងថា ការអវត្តមានរបស់កីឡាករនេះនឹងជួបបញ្ហាប្រឈម ប៉ុន្តែលោកមានជំនឿលើកីឡាករ Sterling ដែលស៊ុតបញ្ចូលទីបាន ៤គ្រាប់នារដូវកាលថ្មីនេះ នឹងអាចបំពេញកាតព្វកិច្ចនេះជំនួសបាន៕

The post លោក Pep ចង់ឲ្យ Sterling បំពេញតួនាទីជំនួសកីឡាករ De Bruyne ដែលមានរបួស appeared first on CamboSport.