តាម​ដាន​រឿងរ៉ាវ​គួរ​ឲ្យ​ចាប់​អារម្មណ៍​ជា​ថ្មី​ម្តង​ទៀត​ពី​កម្មវិធី «ការ​ណាត់​ជួប​ដ៏​អស្ចារ្យ» របស់​ភីអិនអិន

នេះ​ជា​ឱកាស​ទី​២​សម្រាប់​ទូរទស្សនិកជន​ក្នុង​ការ​តាម​ដាន​រឿងរ៉ាវ​ដ៏​គួរ​ឲ្យ​ចាប់​អារម្មណ៍​ដែល​មិន​អាច​រំលង​បាន​ជា​ថ្មី​ម្តង​ទៀត​ពី​កម្មវិធី​ជីវិត​ពិត «ការ​ណាត់​ជួប​ដ៏​អស្ចារ្យ» ឬThe Date របស់​ភីអិនអិន ដែល​ចាក់​ផ្សាយ​រៀង​រាល់​ថ្ងៃ​អង្គារ វេលា​ម៉ោង ៨:៣០ យប់។

 

បន្ទាប់​ពី​បាន​បញ្ចប់​រដូវ​កាល​ទី​១ ដោយ​ជោគជ័យ​កាល​ពី​ចុង​ខែ​សីហា កម្មវិធី «ការ​ណាត់​ជួប​ដ៏​អស្ចារ្យ» ទទួល​បាន​ការ​សំណូមពរ​ពី​សំណាក់​ទស្សនិកជន​ជា​ច្រើន​ស្នើ​សុំ​ឲ្យ​ជ្រើស​រើស​នូវ​រឿង​រ៉ាវ​ជីវិត​ពិត​របស់​តារា​កិត្តិយស​មួយ​ចំនួន​ដើម្បី​ចាក់​ផ្សាយ​ម្តង​ទៀត​ជូន​ដល់​ទស្សនិកជន​ដែល​ខក​ខាន​មិន​បាន​ទស្សនា​នា​ពេល​កន្លង​មក។

 

កាល​ពី​ថ្ងៃ​អង្គារ ទី​២០ កញ្ញា ទស្សនិកជន​បាន​ទស្សនា​ការ​ចែក​រំលែក​រឿង​រ៉ាវ​ពិត​ពី​លោក ខាត់ វ៉ៃហាំង ដែល​ជា​តារា​សម្ដែង​ដ៏​មាន​ប្រជា​ប្រិយភាព​ម្នាក់។ ដោយ​ឡែក នៅ​ថ្ងៃ​អង្គារ ទី​២៧ កញ្ញា នេះ អ្នក​នឹង​បន្ត​តាម​ដាន​រឿង​រ៉ាវ​ឡើង​វិញ​របស់ កញ្ញា ថន លក្ខិណា លោក សាន ផានិត លោក ប៊ឺរី ។ល។

 

តាម​ដាន​រឿងរ៉ាវ​គួរ​ឲ្យ​ចាប់​អារម្មណ៍​ជា​ថ្មី​ម្តង​ទៀត​ពី​កម្មវិធី «ការ​ណាត់​ជួប​ដ៏​អស្ចារ្យ» របស់​ភីអិនអិន

 

The Date នឹង​បញ្ចប់​ការ​ចាក់​ផ្សាយ​ឡើង​វិញ​របស់​ខ្លួន​នៅ​ខែ​វិច្ឆិកា ២០១៦ នេះ​ដើម្បី​ទុក​ម៉ោង​សម្រាប់​ការ​ផ្សាយ​រឿង​ភាគ​ខ្មែរ​បន្ថែម​ទៀត​តាម​សំណូមពរ​របស់​ទស្សនិកជន​គាំទ្រ​វិស័យ​ភាព​យន្ត​ភាគ​ខ្មែរ។

 

លោក ឈួង យីវឆូយ ផលិតករ​កម្មវិធី បាន​និយាយ​ថា៖ “អាច​ចាត់​ទុក​ថា វា​ជា​ជោគជ័យ​មួយ​របស់​កម្មវិធី​យើង​ដែល​បាន​ផ្ដល់​ជូន​រឿងរ៉ាវ​ល្អៗ​កន្លង​មក​ដល់​ទស្សនិកជន ក៏​ដូចជា​ភ្ញៀវ​កិត្តិយស​ដែល​បាន​ចូល​រួម​ក្នុង​កម្មវិធី។ ឥឡូវ​នេះ យើង​នឹង​បង្ហាញ​នូវ​រឿងរ៉ាវ​ដ៏​គួរ​ឲ្យ​ចាប់​អារម្មណ៍​ទាំង​នេះ ដើម្បី​ឲ្យ​លោក​អ្នក​បាន​ទទួល​នូវ​អារម្មណ៍​រីករាយ រំភើប និង​បាន​ឃើញ​នូវ​ការ​ណាត់​ជួប​ដ៏​ពិសេសៗ​ជា​ថ្មី​ម្ដង​ទៀត។ សូម​កុំ​ខក​ខាន​ទស្សនា!”។

 

តាម​ដាន​រឿងរ៉ាវ​គួរ​ឲ្យ​ចាប់​អារម្មណ៍​ជា​ថ្មី​ម្តង​ទៀត​ពី​កម្មវិធី «ការ​ណាត់​ជួប​ដ៏​អស្ចារ្យ» របស់​ភីអិនអិន

 

ចាប់​តាំង​ពី​ការ​ផ្សាយ​លើក​ដំបូង​របស់​ខ្លួន​មក ការ​ណាត់​ជួប​ដ៏​អស្ចារ្យ បាន​ទាញ​យក​ប្រជាប្រិយភាព​ពី​អ្នក​ទស្សនា​ទាំង​តាម​កញ្ចក់​ទូរទស្សន៍ និង​បណ្ដាញ​សង្គម ដោយ​ចំនួន​អ្នក​ទស្សនា​រហូត​ដល់​ទៅ​រាប់​សែន​ដង​ឯ​ណោះ។ ក្នុង​នោះ​ វីដេអូ​របស់​អ្នក​នាង ខាត់ សុឃីម មាន​ចំនួន​អ្នក​ទស្សនា​ច្រើន​ជាង ២០​ម៉ឺន​ដង លោក វុធ ថុង មាន​ចំនួន​អ្នក​ទស្សនា​ជាង​១០​ម៉ឺន​ដង ចំណែក​ឯ​កញ្ញា ថន លក្ខិណា មាន​ចំនួន​ជាង​៧​ម៉ឺន​ដង។

 

ការ​ណាត់​ជួប​ដ៏​អស្ចារ្យ ឬ The Date មាន​ផ្សាយ​ជូន​ទស្សនា​នៅ​រៀង​រាល់​ថ្ងៃ​អង្គារ វេលា​ម៉ោង៨:៣០ រហូត​ដល់​ម៉ោង ៩ យប់ នៅ​លើ​កញ្ចក់​ទូរទស្សន៍​ភីអិនអិន។ សូម​ទស្សនា​ឈុត​ខ្លី​របស់​កម្មវិធី ការ​ណាត់​ជួប​ដ៏​អស្ចារ្យ៖

 

អត្ថបទ៖ ពាណិជ្ជកម្ម