រក​ឃើញ​ស្រ្ដី​​ពពោះ​​សិង្ហបុរី​១៦​នាក់​​ឆ្លង​​វីរុស​ Zika គួរ​ឲ្យ​ព្រួយ​បារម្ភ

​ចំនួន​ស្ត្រី​មាន​ផ្ទៃ​ពោះ​​​ផ្ទុក​វីរុស Zika ត្រូវ​បាន​រក​ឃើញ​មាន​ចំនួន​ ១៦​នាក់ហើយ ​​​​នៅ​ប្រទេស​សិង្ហបុរី។ ​នេះ​បើ​តាម​ការ​ប្រកាស​​ឲ្យ​ដឹង​របស់​​ក្រសួង​សុខាភិបាល​កាល​ពី​សប្ដាហ៍​មុន និង​រយៈពេល​ជិត​មួយ​ខែ​ដែល​វីរុស Zika ​​បាន​​ឆ្លងពលរដ្ឋ​សិង្ហបុរី​​​លើក​ដំបូង។

 

រក​ឃើញ​ស្រ្ដី​​ពពោះ​​សិង្ហបុរី​១៦​នាក់​​ឆ្លង​​វីរុស​ Zika គួរ​ឲ្យ​ព្រួយ​បារម្ភ

 

ក្រុម​គ្រូពេទ្យ កំពុង​​តាមដាន​​​​យ៉ាង​យក​ចិត្ត​ទុកដាក់​ ដោយ​​ប្រឹក្សា​យោបល់ និង​​ផ្ដល់​​កម្លាំង​ចិត្ត​ដល់​ស្ត្រី​ទាំង​នោះ។ ​​គិត​ត្រឹម​ថ្ងៃ​សុក្រ​ថ្ងៃ​ទី​ ២៣​កញ្ញា ​សិង្ហបុរី​មាន​អ្នក​ឆ្លង​វីរុស​ Zika ចំនួន​ ៣៨៧​ករណី​​ ដែល​ជា​ចំនួន​គួរ​ឲ្យ​ព្រួយ​បារម្ភ។ ​

 

ប្រភព​ក្រសួង​ដដែល​​បន្ថែម​ថា ​ខ្លួន​​កំពុង​គ្រោង​បង្កើត​​កម្មវិធី​​តាមដាន​​​​​វីរុស​នេះ​​នៅ​ទូទាំង​ប្រទេស ​ដើម្បី​ពិនិត្យ​​មើល​​​ការ​វិវឌ្ឍ​របស់​​ទារក​​ដែល​កើត​ចេញ​ពី​ផ្ទៃ​ម្ដាយ​​មាន​ផ្ទុក​វីរុស​ Zika។ គួរ​​បញ្ជាក់​ថា​​ ស្ដ្រី​​​មាន​ពពោះ​ទាំង​ឡាយ​ណា​​មាន​ផ្ទុក​វីរុស​ Zika ​ពេល​​ទារក​​នោះកើត​មក​​នឹង​មាន​ទំហំ​ក្បាល​តូច​​ខុស​ធម្មតា និង​ជួប​បញ្ហា​​ការ​លូត​លាស់​​ធ្ងន់ធ្ងរ​ថែម​ទៀត​៕

 

រក​ឃើញ​ស្រ្ដី​​ពពោះ​​សិង្ហបុរី​១៦​នាក់​​ឆ្លង​​វីរុស​ Zika គួរ​ឲ្យ​ព្រួយ​បារម្ភ

 

 

ប្រែ​សម្រួល៖ ឡេង ភារុណ
ប្រភព៖ Straitstimes