Juanfran នៅ​តែ​មាន​ជំនឿ​ថា​ម្ចាស់​ពាន Ballon d’Or គួរតែ​ជា Griezmann

បើ​ទោះជា​ម្ចាស់​ពានរង្វាន់ Ballon d’Or (​ពានរង្វាន់​សម្រាប់​កីឡាករ​ល្អ​បំផុត​លេង​នៅ​យូ​រ៉ូ​2016) ត្រូវ​បាន​ប្រកាស​ឈ្មោះ​ជា​ផ្លូវការ​ហើយ​ក្តី ក៏​ខ្សែការពារ​ក្លិប Atletico កីឡាករ Juanfran នៅ​តែ​មិន​អស់ចិត្ត និង​បាន​និយាយ​យ៉ាង​មុតមាំ​ក្នុង​កម្មវិធី El Larguero របស់​ស្ថានីយទូរទស្សន៍​ប្រទេស​អេ​ស្ប៉ា​ញ​ថា​៖«​ពិត​ណាស់​ពាន Ballon d’Or គួរតែ​បាន​ទៅ​លើ Griezmann មិនមែន Ronaldo ទេ »។​

គួរ​បញ្ជាក់​ផង​ដែរ​ថា អំឡុង​ការ​ប្រកួត​ក្នុង​ព្រឹត្តិការណ៍​យូ​រ៉ូ​២០១៦ កីឡាករ​ជម្រើសជាតិ​បារាំង Griezmann រក​គ្រាប់​បាល់​បាន​៦​គ្រាប់ ខណៈ​វីរបុរស​ព័រ​ទុ​យ​ហ្គា​ល់ Ronaldo រកបាន​តែ​៣​គ្រាប់​ប៉ុណ្ណោះ ៕