សង្វេក​ណាស់​! ម្តាយ​បាន​ត្រឹម​ទ្រហោយំ​នៅក្បែរ​សព​កូន​កិន​ជាប់​ក្រោម​កង់ឡាន​!

ខេត្តមកំពង់ធំ៖ ក្មេងស្រីតូចម្នាក់កំពង់រត់ឆ្លងផ្លូវ ត្រូវរថយន្តធុនធំមួយគ្រឿង ពណ៌ខៀវ ដឹកផ្លែល្ពៅ ពាក់ស្លាកលេខ កំពង់ធំ 3A-1183 បុកហើយកិនជាប់ពាក់កណ្តាលខ្លួនស្លាប់នៅជាប់ក្រោមកង់ក្រោយ ស្លាប់កាលពីវេលាម៉ោង៥ និង២០នាទីល្ងាច ថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៦នេះ ស្ថិតនៅផ្លូវលំ ភូមិអាត់ស៊ូ ឃុំប្រាសាទសំបូរ ស្រុកប្រាសាទ សំបូរ ខេត្តកំពង់ធំ ។ បន្ទាប់ពីកើតហេតុ គួរឲ្យសង្វេគណាស់ម្តាយក្មេងរងគ្រោះបានត្រឹមអង្គុយទ្រហោយំខណៈសពកូននៅជាប់កំពិតក្រោមកង់រថយន្តសោកសង្រេងយ៉ាងរន្ធត់ចិត្ត ៕

ka-26-09-2016-05
ka-26-09-2016-07