ពស់ធំបំផុតកម្រប្រទះ! ត្រូវបានរកឃើញនៅកន្លែងការដ្ឋានសំណង់មួយនាប្រទេសប្រេស៊ីល

សត្វពស់ដ៏ធំសម្បើម១ក្បាលប្រវែងប្រហែល ១០ ម៉ែត្រ ត្រូវបានរកឃើញនៅក្នុងការដ្ឋានសំណង់មួយកន្លែង ស្ថិតនៅភាគខាងជើងនៃប្រទេសប្រេស៊ីល ។

ពស់យក្សទម្ងន់ ៤០០ គ.ក្រ នេះ ត្រូវបានរកឃើញដោយពួកកម្មករសំណង់ បន្ទាប់ពួកគេធ្វើការបំផ្ទុះក្នុងរូងមួយ នៅតំបន់ Altamira, រដ្ឋ Pará ។ វាត្រូវបានចងច្រវាក់ និងប្រើប្រាស់ឡានស្ទួច ដើម្បីយកចេញពីកន្លែងការដ្ឋានសំណង់អគារនោះ ។

Loading...

ជាមួយគ្នានោះផងដែរ អ្នកលេងអ៊ីនធើរណេតជាច្រើនបាន Comment រិះគន់ពួកកម្មករទាំងនោះ “ចំពោះទង្វើចាប់ចងច្រវាក់ និងសម្លាប់ពស់នេះយ៉ាងស្តែងៗ ជំនួសឲ្យការថែរក្សាទុកនៅក្នុងធម្មជាតិរបស់វា” ។

ទោះជាយ៉ាងណា រឿងនេះគេនៅតែពុំដឹងច្បាស់ថា តើពួកគេបានសម្លាប់ពស់នេះ ឬ យ៉ាងណានោះទេ ។

ចំណែកអ្នកលេងម្នាក់ទៀតសរសេរៈ “ខ្ញុំមិនប្រាកដថា នេះជារឿងពិត ប៉ុន្តែ ប្រសិនបើវាពិត នោះពួកគេទាំងនោះគឺថោកទាបណាស់ ដែលលើកដៃសម្រាប់ពស់ដ៏កម្រឃើញបែបនេះ” ៕