ឡានកូរ៉េដឹកផ្លែល្ពៅ បើកកិនក្មេងស្រីអាយុ ៥ឆ្នាំ ដាច់មួយកំណាត់ខ្លួន

ខេត្តកំពង់ធំ ៖ ក្មេងស្រីម្នាក់ បានស្លាប់ភ្លាមៗ នៅនឹងកន្លែងកើតហេតុ ដោយសាររថយន្ដកូរ៉េ បើកកិនពេលដែល ក្មេងស្រីរងគ្រោះ កំពុងរត់ឆ្លងថ្នល់ កាលពីវេលាម៉ោង ០៥និង២០ នាទី ល្ងាចថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៦ ត្រង់ចំណុចផ្លូវលំ ភូមិអាត់ស៊ូ ឃុំប្រាសាទសំបូរ ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ ។

សាក្សីបានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញរថយន្ដកូរ៉េ ម៉ាកហ៊ីយ៉ាន់ដាយ ចំណុះ ២តោនកន្លះ ពណ៍ខៀវ ដឹកផ្លែល្ពៅ ពាក់ផ្លាកលេខ កំពង់ធំ 3A-1183 បើកបរក្នុងល្បឿនលឿន ពីកើតទៅលិច មកដល់កន្លែងកើតហេតុ បានកិនក្មេងស្រី ពាក់កណ្ដាលខ្លួន ស្លាប់យ៉ាងអាណោចអាធ័ម ហើយអ្នកបើកបរ ឃើញសភាពមិនស្រួល ក៏បានបើកទ្វារ ចុះរត់បាត់ស្រមោល ហើយចំណែក ក្មេងស្រីរងគ្រោះ ឈ្មោះ អឿន ដាលីន អាយុ ៥ឆ្នាំ រស់នៅភូមិឃុំ កើតហេតុខាងលើ៕

Loading...

ឡានកូរ៉េដឹកផ្លែល្ពៅ បើកកិនក្មេងស្រីអាយុ ៥ឆ្នាំ ដាច់មួយកំណាត់ខ្លួន

ឡានកូរ៉េដឹកផ្លែល្ពៅ បើកកិនក្មេងស្រីអាយុ ៥ឆ្នាំ ដាច់មួយកំណាត់ខ្លួន

ប្រភព៖ watphnom-news