ប៉ូលិស​ឃាត់​ជនសង្ស័យ​ម្នាក់ ករណី​គ្រឿងញៀន ​

កោះកុង ៖ នៅរសៀលថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៦ ការបើកប្រតិបត្តិការគឺបង្ក្រាបឆែកឆេរក្នុងលំនៅដ្ឋាន ស្ថិតក្នុងភូមិនាងកុក ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង។
ជនសង្ស័យម្នាក់ នេះជាមុខសញ្ញាចាស់បានយកថ្នាំញៀនមកលក់ក្នុងមូលដ្ឋាន ទើបសមត្ថកិច្ចឈានទៅដល់ការឃាត់ខ្លួនបាន ឈ្មោះ សុ៑យ អូឡូញ ភេទប្រុស អាយុ ៥០ឆ្នាំ មាន ទីលំនៅភូមិនាងកុក ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា និងចុះឆែកឆេរដល់លំនៅដ្ឋានរកឃើញវត្ថុតាង ថ្នាំញៀនប្រភេទក្រាមសថ្លា ចំនួន ១កញ្ចប់ធំ ស្មើរនិ៨១.៧៥ ក្រាម និង ជញ្ជីងថ្លឹងមួយ ។
ក្រោយពីសាកសួរ ជនសង្ស័យរួចរាល់ហើយ និងវត្ថុតាងដែលដកហូតនោះត្រូវបានសម្តកិច្ច កសាងសំណុំរឿងបញ្ជូនទៅសាលាដំបូង ខេត្តកោះកុង ដើម្បីផ្តន្ទទោសតាមច្បាប់៕

ប៉ូលិស​ឃាត់​ជនសង្ស័យ​ម្នាក់ ករណី​គ្រឿងញៀន ​