ប្រជាពលរដ្ឋ​បិទ​ផ្លូវ​ជាតិ​លេខ​៤​ទាំង​ភ្លៀង​ធ្លាក់ ចំនួន​២​កន្លែង ករណី​ចាប់​ឃាត់ខ្លួន​ស្ត្រី​ម្នាក់​នៅ​ម្តុំ​ជិត​រោងចក្រ​RCI ​

ខេត្តព្រះសីហនុ៖ បងប្អូនប្រជាពលរដ្ឋដែលនាំគ្នាបិទផ្លូវជាតិលេខ៤ទាំងភ្លៀងធ្លាក់ជោគជាំ ចំនួន២កន្លែងគឺនៅមុខច្រកចូលតំបន់សេដ្ឋកិច្ចពិសេសឃុំបិតត្រាំងមួយកន្លែងនិងនៅម្តុំឃ្លាំងលើក្រុងព្រះសីហនុមួយកន្លែងកាលពីម៉ោងជាង៩ព្រឹកថ្ងៃទី២៦ កញ្ញា ២០១៦នេះ បានរំសាយវិញហើយ ក្រោយពីបានបិទផ្លូវមួយរយៈពេលខ្លី ដែលតាមប្រភពមិនទាន់ផ្លូវការលើកឡើងថា ការបិទផ្លូវជាតិនេះធ្វើឡើងក្រោយពីសមត្ថកិច្ចចំរុះខេត្តព្រះសីហនុ បានចាប់ឃាត់ខ្លួនស្ត្រីម្នាក់នៅម្តុំជិតរោងចក្រRCI ពាក់ពន្ធ័និងយុទ្ធនាការរបស់រដ្ឋបាលខេត្តព្រះសីហនុ ទប់ស្កាត់ការកាប់រានថ្មីលើដីព្រៃតំបន់ក្បាលឆាយ៕
ប្រជាពលរដ្ឋ​បិទ​ផ្លូវ​ជាតិ​លេខ​៤​ទាំង​ភ្លៀង​ធ្លាក់ ចំនួន​២​កន្លែង ករណី​ចាប់​ឃាត់ខ្លួន​ស្ត្រី​ម្នាក់​នៅ​ម្តុំ​ជិត​រោងចក្រ​RCI ​