ប៉ូលិស​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ ពីបទ​លួច

ភ្នំពេញ៖ កាលពីថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៦ រំលងអាធ្រាត ស្ថិតនៅចំណុចបន្ទប់ផ្ទះជួល ផ្លូវបេតុង ក្រុម៦ ភូមិមិត្តភាព សង្កាត់ឫស្សីកែវ ។
ជនសង្ស័យឈ្មោះ សៅ សុជាតិ ហៅម៉ៅ ភេទប្រុស អាយុ២៩ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ ស្នាក់នៅផ្ទះលេខ៤៤ ផ្លូវបេតុង ក្រុម៤ ភូមិមិត្តភាព សង្កាត់ឫស្សីកែវ ហើយក៏ជាមុខសញ្ញា ដែលធ្លាប់ជាប់ពន្ធនាគារ ចំនួន ២ដង។ ចំណែកឯ ជនរងគ្រោះឈ្មោះ សៃ ឈុនលៀង ភេទប្រុស អាយុ ២៦ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មកររោងចក្រ ស្នាក់នៅផ្ទះជួល ផ្លូវបេតុង ក្រុម៦ ភូមិមិត្តភាព សង្កាត់ឫស្សីកែវ។
នៅមុនពេលកើតហេតុ កម្លាំងសមត្ថកិច្ចខណ្ឌ សហការជាមួយ កម្លាំងសមត្ថកិច្ចប៉ុស្តិ៍ និងប្រជាការពារសង្កាត់ បានធ្វើការជិះល្បាត នៅក្នុងមូលដ្ឋាន ស្រាប់តែមានប្រជាពលរដ្ឋ បានប្តឹងមកសមត្ថកិច្ចយើងថា មានចោរចូលលួចទ្រព្យសម្បត្តិ។ ក្រោយពីសមត្ថកិច្ច បានទទួលដំណឹងនេះរួចមក កម្លាំងសមត្ថកិច្ចយើង ក៏បានចុះមកដល់ចំណុចកើតហេតុខាងលើ ហើយបានឃាត់ខ្លួន ជនសង្ស័យម្នាក់ រួមជាមួយវត្ថុតាង ដែលជនសង្ស័យលួច យកមកប៉ុស្តិ៍នគរបាលរដ្ឋបាលឫស្សីកែវ ដើម្បីធ្វើការសាកសួរ៕ប៉ូលិស​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ ពីបទ​លួច