យុវជន​ម្នាក់​ជាប់​សង្ស័យ ពីបទ​លួចនិងរំលោភសេពសន្ថវៈ

ស្រុកព្រៃនប់ ៖ យុវជនម្នាក់ជាប់សង្ស័យពីបទលួចមានស្ថានទំងន់ទោសដោយប្រើហឹង្សានឹងរំលោភសេពសន្ថវៈ ត្រូវបានស្ត្រីវ័យជាង៥០ម្នាក់ ប្តឹងថាបានចាប់រំលោភ នឹងប្លន់យកទ្រព្យក្នុងពេលគាត់នៅផ្ទះម្នាក់ឯង ។ហេតុការណ៍នេះបានកើតឡើង កាលពីថ្ងៃទី ២៥កញ្ញា២០១៦ វេលាម៉ោង៨. ៣០នាទីយប់នៅចំណុចខាងជើងវត្តភ្នំពេជ្រ ស្ថិតក្នុងភូមិអូចំណារ ឃុំអូឧកញ្ញ៉ាហេង ស្រុកព្រៃនប់ ។ តាមប្រភពពីប៉ូសីសស្រុកបានអោយដឹងថា ជនសង្ស័យដែលជាប់ចោទនោះឈ្មោះ ម៉ៅ រដ្ឋា ភេទប្រុសអាយុ២៨ឆ្នាំ មុខរបរជាងសំណង់ មានទីលំនៅ ភូមិ៣ សង្កាត់៣ ក្រុងព្រះសីហនុ បានចូលមកធ្វេីសកម្មភាពលួចយកលុយ. មាសរួចហេីយបានចាប់រំលោភដោយប្រើហឹង្សា ទៅលើស្ត្រីរងគ្រោះឈ្មោះ សៀន ទូច ភេទស្រីអាយុ៥៣ឆ្នាំ មុខរបរធ្វើស្រែ។ប្រភពដដែលបានបន្តទៀតថា មុនកើតហេតុជនសង្ស័យ បានចូលទៅផ្ទះស្ត្រីរងគ្រោះ រកលួចមាន់តែពេលធ្វើសកម្មភាពមាន់ស្រែកស្ត្រីជនរងគ្រោះមកទាន់ ជនសង្ស័យក៍ស្ទុះមកចាប់ ស្ត្រីរងគ្រោះចងដៃទៅលើជាប់ផ្ទះហើយដោះខ្សែករ ឆែកឆេរកបានលុយមួយចំនួន ហើយ ក៍ចាប់រំលោភស្ត្រីរងគ្រោះឈរទាំងដៃជាប់ចំណង រហូតបានសម្រេចតែម្តង បន្ទាប់មក ជនសង្ស័យបានទៅអង្គុយផឹកនៅក្នុងភូមិនោះហេីយក៍ត្រូវសមត្ថកិច្ចមកចាប់ឃាត់ខ្លួនតែម្តង ។ សម្ភារៈដែលយកបានពីជនសង្ស័យមានលុយខ្មែរចំនួន ១០៤ ២០០រៀល និងលោហធាតុពណ៌លឿង១ខ្សែរប្រវែង៦០សង់ទីម៉ែត្រ និងទូស័ព្ទជនរងគ្រោះចំនួន១គ្រឿង៕
យុវជន​ម្នាក់​ជាប់​សង្ស័យ ពីបទ​លួចនិងរំលោភសេពសន្ថវៈ