រឿង ១១​យ៉ាង គួរ​ឲ្យ​រំខាន​បំផុត កើត​ឡើង​ចំពោះ​អ្នក​រាល់​ថ្ងៃ

នៅ​ក្នុង​ជីវិត​រស់​នៅ​ប្រចាំ​ថ្ងៃ អ្នក​ប្រាកដ​ជា​ជួប​រឿង​រំខាន ទោះ​បី​ជា​តិច​តួច ឬ​ច្រើន​ក្តី ដែល​រឿង​ទាំង​នោះ អាច​កើត​ចេញ​ពី​កត្តា​អ្វី​មួយ ឬ​ទង្វើ​របស់​មនុស្ស​ណា​ម្នាក់ ដែល​អាច​ហៅ​បាន​ថា​ជា «មេ​រំខាន»។ រឿង​រំខាន​ទាំង​នោះ ពេល​ខ្លះ​យើង​មិន​អាច​ជៀស​ផុត​បាន​ឡើយ ហើយ​ត្រូវ​ប្រឈម​មុខ​ជា​មួយ​វា​ទាំង​បង្ខំ​ទៀត​ផង។

 

ខាង​ក្រោម​នេះ គឺ​ជា​រឿង​ទាំង ១១​យ៉ាង គួរ​ឲ្យ​រំខាន​បំផុត ដែល​តែង​កើត​មាន​ចំពោះ​អ្នក​រាល់​ថ្ងៃ ហើយ​អ្នក​គួរ​ចៀសវាង​ដើម្បី​កុំ​ឲ្យ​ក្លាយ​ជា​មនុស្ស​គួរ​ឲ្យ​រំខាន​ក្នុង​ក្រសែ​ភ្នែក​អ្នក​ដទៃ៖

 

១) ធ្វើ​ដំណើរ៖ នៅ​ពេល​ដែល​នរណា​ម្នាក់ សម្រាក​ខ្លាំង​ពេក មិន​ក្រែង​ចិត្ត​អ្នក​ដទៃ

 

រឿង ១១​យ៉ាង គួរ​ឲ្យ​រំខាន​បំផុត កើត​ឡើង​ចំពោះ​អ្នក​រាល់​ថ្ងៃ

 

២) ចង់​ដឹង៖ នៅ​ពេល​ដែល​នរណា​ម្នាក់ មក​ឈរ​ពី​ក្រោយ​ខ្នង​អ្នក នៅ​ពេល​អ្នក​កំពុង​ធ្វើ​ការ

 

រឿង ១១​យ៉ាង គួរ​ឲ្យ​រំខាន​បំផុត កើត​ឡើង​ចំពោះ​អ្នក​រាល់​ថ្ងៃ

 

៣) រោង​កុន៖ នៅ​ពេល​ដែល​នរណា​ម្នាក់ ពន្យល់​លឺៗ​នូវ​រឿង​គ្រប់​យ៉ាង ដែល​បាន​កើត​ឡើង​នៅ​ក្នុង​ខ្សែ​ភាពយន្ត ពេល​កំពុង​មើល​កុន

 

រឿង ១១​យ៉ាង គួរ​ឲ្យ​រំខាន​បំផុត កើត​ឡើង​ចំពោះ​អ្នក​រាល់​ថ្ងៃ

 

៤) អង្គរក្ស៖ នៅ​ពេល​ដែល​នរណា​ម្នាក់ ឈរ​កៀក​អ្នក​ខ្លាំង ខណៈ​អ្នក​កំពុង​ឈរ​តម្រង់​ជួរ

 

រឿង ១១​យ៉ាង គួរ​ឲ្យ​រំខាន​បំផុត កើត​ឡើង​ចំពោះ​អ្នក​រាល់​ថ្ងៃ

 

៥) សន្ទនា៖ នៅ​ពេល​ដែល​នរណា​ម្នាក់​រំខាន​អ្នក ដោយ​និយាយ​ពាក្យ «អី​គេ» លឺៗ

 

រឿង ១១​យ៉ាង គួរ​ឲ្យ​រំខាន​បំផុត កើត​ឡើង​ចំពោះ​អ្នក​រាល់​ថ្ងៃ

 

៦) ទាក់ទាញ​ចំណាប់​អារម្មណ៍៖ នៅ​ពេល​ដែល​នរណា​ម្នាក់ ធ្វើ​ជា​ដក​ដង្ហើម​លឺៗ ចង​ចិញ្ចើម ឬ​សម្លក់​ដាក់​អ្នក ដើម្បី​ឲ្យ​អ្នក​ដឹង​ថា គេ​កំពុង​ធុញ

 

រឿង ១១​យ៉ាង គួរ​ឲ្យ​រំខាន​បំផុត កើត​ឡើង​ចំពោះ​អ្នក​រាល់​ថ្ងៃ

 

៧) ស្តេច​កូរ​ប្រចាំ​ថ្នាក់៖ នៅ​ពេល​ដែល​នរណា​ម្នាក់ បិទ​ទ្វា​ខ្លាំងៗ ដើម្បី​ឲ្យ​អ្នក​ដឹង​ថា គេ​បាន​មក​ដល់​ហើយ

 

រឿង ១១​យ៉ាង គួរ​ឲ្យ​រំខាន​បំផុត កើត​ឡើង​ចំពោះ​អ្នក​រាល់​ថ្ងៃ

 

៨) ឆ្លាត​ហួស៖ នៅ​ពេល​ដែល​នរណា​ម្នាក់​និយាយ​ថា «ខ្ញុំ​បាន​ដឹង​រួច​ហើយ» ឬ «ខ្ញុំ​បាន​ប្រាប់​អ្នក​ហើយ» ដើម្បី​ឲ្យ​អ្នក​ដឹង​ថា គេ​ជា​មនុស្ស​ឆ្លាត

 

រឿង ១១​យ៉ាង គួរ​ឲ្យ​រំខាន​បំផុត កើត​ឡើង​ចំពោះ​អ្នក​រាល់​ថ្ងៃ

 

៩) សម្ភារៈ​និយម៖ នៅ​ពេល​ដែល​នរណា​ម្នាក់ ហួងហែង និង​បង្អួត​ទូរសព្ទ​ដៃ​របស់​គេ​ឲ្យ​អ្នក​ឃើញ

 

រឿង ១១​យ៉ាង គួរ​ឲ្យ​រំខាន​បំផុត កើត​ឡើង​ចំពោះ​អ្នក​រាល់​ថ្ងៃ

 

១០) សប្បាយ​លើ​គំនរ​ទុក្ខ​អ្នក​ដទៃ៖ នៅ​ពេល​ដែល​នរណា​ម្នាក់​សើច នៅ​ពេល​ដែល​អ្នក​ធ្វើ​អ្វី​មួយ​ខុស

 

រឿង ១១​យ៉ាង គួរ​ឲ្យ​រំខាន​បំផុត កើត​ឡើង​ចំពោះ​អ្នក​រាល់​ថ្ងៃ

 

១១) ជាប់​សរសៃ៖ នៅ​ពេល​ដែល​នរណា​ម្នាក់ មាន​ចេតនា​សម្លឹង​មើល​អ្នក​មិន​ដាក់​ភ្នែក ដោយ​គ្មាន​ហេតុផល

 

រឿង ១១​យ៉ាង គួរ​ឲ្យ​រំខាន​បំផុត កើត​ឡើង​ចំពោះ​អ្នក​រាល់​ថ្ងៃ

 

ប្រែសម្រួល ៖ សេង ឡុង

ប្រភព ៖ brightside