ខាត់ សុឃីម ចូលរួមបរិច្ចាគឈាម ដើម្បីចែករំលែកជីវិត

6 Videos


ការចូលរួមបរិច្ចាកឈាម គឺជាកត្តាដ៏ចាំបាច់មួយដែលប្រជាជនគ្រប់រូបគួរចូលរួម ហើយកន្លងមកយើងឃើញមានប្រជាពលរដ្ឋខ្មែរជាច្រើនបានចូលរួមយ៉ាងសកម្មក្នុងការងារមនុស្សធម៌មួយនេះ ហើយក្នុងនោះក៏មានវត្តមានរបស់តារាល្បីៗមួយចំនួនផងដែរ ។

ខាត់ សុឃីម ចូលរួមបរិច្ចាគឈាម ដើម្បីចែករំលែកជីវិត

ជាក់ស្ដែងណាស់ នៅព្រឹកមិញនេះ អ្នកនាង ខាត់ សុឃីម ដែលជាតារាចម្រៀងចម្រុះទេពកោសល្យចាស់វស្សា រួមទាំងសប្បុសជនមួយចំនួនទៀត បានទៅចូលរួមបរិច្ចាកឈាមដើម្បីចែករំលែកជីវិតដល់ជនដែលត្រូវការឈាមដើម្បីសង្គ្រោះជីវិតជាចាំបាច់ ។

ខាត់ សុឃីម ចូលរួមបរិច្ចាគឈាម ដើម្បីចែករំលែកជីវិត

តារាស្រីរូបនេះក៏បានសរសេររៀបរាប់នៅលើបណ្ដាញសង្គមរបស់ខ្លួនដែរថា «ការបរិច្ចាកឈាម គឺជាកិច្ចការមួយផ្នែកជួយដល់សង្គមដែលប្រជាជនគ្រប់រូបគួរតែចូលរួមដើម្បីសង្គ្រោះមនុស្សទូទៅក្នុងខណៈពេលត្រូវការឈាមជាចាំបាច់ ។ ការបរិច្ចាកឈាមគឺដូចជា ការចែករំលែកជីវិត !ខ្ញុំបានធ្វើរួចហើយ ចុះអ្នកវិញ?»

ខាត់ សុឃីម ចូលរួមបរិច្ចាគឈាម ដើម្បីចែករំលែកជីវិត

ទង្វើសប្បុរសធម៌ដែលកើតចេញពីទឹកចិត្តស្រឡាញ់ជនរួមជាតិរបស់តារាចម្រៀងស្រីរូបនេះ បានធ្វើឱ្យអ្នកលេងបណ្ដាញសង្គមរំភើបចិត្ត និងកោតសរសើរនូវអំពើល្អរបស់នាងជាខ្លាំង ហើយសកម្មភាពនេះ ក៏បានបំផុសបំផុលឱ្យប្រជាពលរដ្ឋខ្មែរងាកមកចូលរួមការបរិច្ចាកឈាមដើម្បីចែករំលែកជីវិតឱ្យកាន់តែច្រើនឡើងផងដែរ ៕ BeBe

ខាត់ សុឃីម ចូលរួមបរិច្ចាគឈាម ដើម្បីចែករំលែកជីវិតខាត់ សុឃីម ចូលរួមបរិច្ចាគឈាម ដើម្បីចែករំលែកជីវិត