​រឿង​អ្វី​ក៏​អាច​កើតឡើង​បានដែរ​! បុរស​ព័រ​ទុយ​ហ្គា​ល់​រូបនេះ​អង្គុយ​កៅអី​រុញ​ជាង ៤០ ឆ្នាំ​ដោយសារ​ពេទ្យ​ពិនិត្យ​ខុស​ប្រភេទ​ជំងឺ​

​    ​បុរស​សញ្ជាតិ​ព័រ​ទុយ​ហ្គា​ល់​ម្នាក់ ដែល​បាន​ចំណាយពេល ៤៣ ឆ្នាំ​នៅលើ​រទេះរុញ​ដោយសារ​ការធ្វើ​រោគវិនិច្ឆ័យ​វេជ្ជសាស្ត្រ​ខុស​មួយ ហើយ​ទីបំផុត គាត់​បាន​រៀន​ដើរ​ម្តងទៀត​នៅ​អាយុ​ខ្ទង់ ៥០​។ នេះ​បើ​យោងតាម​ការរាយការណ៍​របស់​កាសែត​មួយ​កាលពី​ថ្ងៃអាទិត្យ ទី ២៥ ខែកញ្ញា​នេះ​។​

​    ​យោងតាម​វេ​ប​សាយ Jornal de Noticias បានឱ្យដឹងថា នៅពេល​លោក Rufino Borrego មាន​អាយុ ១៣ ឆ្នាំ គាត់​ត្រូវបានធ្វើ​រោគវិនិច្ឆ័យ​ដោយ​មន្ទីរពេទ្យ​ក្នុង​ទីក្រុង​លី​ស​ប៊​ន​ដោយ​រកឃើញថា មាន​ជំងឺ​ខ្សោយ​សាច់ដុំ​ដែល​មិនអាច​ព្យាបាល​ជា​។​

​    ​បន្ទាប់ពី​នោះមក គាត់​បាន​ប្រើ​រទេះរុញ​ដើម្បី​ធ្វើដំណើរ​ជាង​បួន​ទសវត្សរ៍ រហូតដល់​អ្នកជំនាញ​សរសៃប្រសាទ​ម្នាក់​បានដឹង​ក្នុង​ឆ្នាំ ២០១០ ថា តាមពិត​គាត់​មាន​ជំងឺ​ផ្សេង​មួយទៀត​ដែល​ធ្វើឱ្យ​សាច់ដុំ​របស់គាត់​ខ្សោយ​គឺ​ជំងឺ "Myasthenia"​។​

​    ​ជំងឺ​ដ៏​កម្រ​នេះ​អាច​ព្យាបាល​បាន​ដោយ​ប្រើ​ថ្នាំ​ជំងឺហឺត ហើយ​ក្រោយ​មួយឆ្នាំ​បន្ទាប់ពី​ការធ្វើ​រោគវិនិច្ឆ័យ​ថ្មី​របស់គាត់ លោក Borrego អាច​ដើរ​បានជា​លើកដំបូង​ទៅកាន់​ហាង​កាហ្វេ​នៅក្បែរ​ផ្ទះ​របស់គាត់​។​

​    ​ឥឡូវនេះ ដោយមាន​អាយុ ៦១ ឆ្នាំ លោក Borrego អាច​រស់នៅ​ជីវិត​ធម្មតា​របស់លោក ប៉ុន្តែ​លោក​ត្រូវបាន​តម្រូវឱ្យធ្វើ​ការព្យាបាល​ដោយ​ចលនា​ពីរដង​ក្នុង​មួយឆ្នាំ​។​

​    ​លោក​ក៏បាន​ទ​ទួ​ច​ថា លោក​មិនបាន​តូចចិត្ត​ចំពោះ​មន្ទីរពេទ្យ​នោះទេ ព្រោះ ជំងឺ Myasthenia សឹង​មិនមាន​អ្នក​ស្គាល់​ក្នុង​ផ្នែក​វេជ្ជសាស្ត្រ​នៅ​ទសវត្សរ៍ ១៩៦០៕

ប្រភព៖ straitstimes

  • ​រឿង​អ្វី​ក៏​អាច​កើតឡើង​បានដែរ​! បុរស​ព័រ​ទុយ​ហ្គា​ល់​រូបនេះ​អង្គុយ​កៅអី​រុញ​ជាង ៤០ ឆ្នាំ​ដោយសារ​ពេទ្យ​ពិនិត្យ​ខុស​ប្រភេទ​ជំងឺ​已关闭评论
  • 6 views
  • Hide Sidebar
    A+
Publish on:2016/09/26  Category:កីឡា  ព័ត៌មាន