ម្ចាស់បទ «តស៊ូ» ពិតប្រាកដចេញមុខបកស្រាយ (មានវីដេអូ)

6 Videos


បន្ទាប់ពីបានទស្សនាកម្មវិធីប្រឡងចម្រៀងលំដាប់ពីភពលោក Cambodian Idol ដូវកាល ទី២ កាលពីយប់មិញ គេសង្កេតឃើញថា មានបេក្ខជនម្នាក់បានលើកយកបទចម្រៀងមួយបទ មានចំណងជើងថា «តស៊ូ» យកមកបកស្រាយ និង បកស្រាយថាបទចម្រៀងនេះជាការនិពន្ធ របស់មិត្តភក្តិខ្លួន ប៉ុន្តែពេលនេះអ្នកនិពន្ធពិតប្រាកដចេញមុខបកស្រាយហើយ ។

ម្ចាស់បទ «តស៊ូ» ពិតប្រាកដចេញមុខបកស្រាយ (មានវីដេអូ)

បើតាមវីដេអូមួយដែលមានរយៈពេលជាង ៥ នាទី របស់យុវជនម្នាក់ឈ្មោះថា Noya បានឱ្យ ដឹងថាបទចម្រៀងដែលមានចំណងជើងថា «តស៊ូ» ជាស្នាដៃនិពន្ធរបស់ខ្លួនយ៉ាងពិតប្រាកដ ហើយបទនេះដែរលោកក៏ជាអ្នកច្រៀងផងដែរ ។ លោកបន្តទៀតថា បទ «តស៊ូ» នេះជាបទ ដែលលោកស្រឡាញ់ចូលចិត្តជាងគេព្រោះវាបង្ហាញពីខ្សែជីវិតរបស់ខ្លួន ប៉ុន្តែកាលពីយប់មិញ នេះបែរជាមានបេក្ខជនម្នាក់ដែលមកប្រឡងក្នុងកម្មវិធី Cambodian Idol អះអាងថាជាការ និពន្ធរបស់មិត្តភក្តិរបស់ខ្លួនទៅវិញ ។

ម្ចាស់បទ «តស៊ូ» ពិតប្រាកដចេញមុខបកស្រាយ (មានវីដេអូ)

ការបកស្រាយនេះបានធ្វើឱ្យមហាជននៅក្នុងបណ្តាញសង្គមមានការចាប់អារម្មណ៍យ៉ាងខ្លាំង និង មានការស្រងាកចិត្តចំពោះបេក្ខជនដែលមកប្រឡងក្នុងកម្មវិធី Cambodian Idol ម្នាក់នោះ ដោយបង្ហាញជាចម្ងល់ថា បើយកបទចម្រៀងរបស់គេយកមកច្រៀង ហេតុអ្វីបានជាមិនបង្ហាញ ម្ចាស់និពន្ធបទចម្រៀងនេះពិតប្រាកដ?

ម្ចាស់បទ «តស៊ូ» ពិតប្រាកដចេញមុខបកស្រាយ (មានវីដេអូ)ម្ចាស់បទ «តស៊ូ» ពិតប្រាកដចេញមុខបកស្រាយ (មានវីដេអូ)ម្ចាស់បទ «តស៊ូ» ពិតប្រាកដចេញមុខបកស្រាយ (មានវីដេអូ)

ចង់ជ្រាបច្បាស់សូមទស្សនាខ្សែវីដេអូខាងក្រោមនេះទាំងស្រុងដូចតទៅ៖ ប្រមាញ់តួ