មកពុំទាន់ជើងហោះហើរ មានតែ “វិធីហ្នឹង” តែក៏ត្រូវ…

ប្តីប្រពន្ធ១គូត្រូវបានចាប់ខ្លួន ក្រោយ “ឈរពាំង” យន្តហោះ មិនឲ្យហោះហើរទៅរួច ដោយសារតែពួកគេមកយឺតពេក ឡើងពុំទាន់ជើងហោះហើររបស់ពួកគេ ។ ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោងប្រហែល ៩ ព្រឹក ថ្ងៃពុធ សប្តាហ៍មុននេះ ។

យោងតាមប្រភពព័ត៌មាន បានឲ្យដឹងថា ប្តីប្រពន្ធ១គូរស់នៅក្នុងទីក្រុងប៉េកាំង ត្រូវបានផ្តន្ទាទោសឲ្យជាប់ពន្ធនាគារ ៥ ថ្ងៃ និងតម្រូវឲ្យបង់ប្រាក់ពិន័យចំនួន ៩៩ ដុល្លារអាមរិក ។

Loading...

តាមប៉ូលីស ប្តីប្រពន្ធនេះ បានមកដល់ព្រលានយន្តហោះយឺត និងដឹងខ្លួនថា ពួកគេបានខកជើងហោះហើររបស់គេ Air China លេខសំគាល់ CA1519 (ពីប៉េកាំង-សៀងហៃ) ។

ដោយអស់សង្ឃឹម ប្តីប្រពន្ធនេះ បានក៏បានរុញច្រានពួកសន្តិសុខដួល និងសម្រុកចូលផ្លូវហោះហើរ ដើម្បីដេញតាមយន្តហោះរបស់ពួកគេ ដែលកំពុងរៀបចំចេញដំណើរ ។

ស្ត្រីជាប្រពន្ធត្រូវបានឃើញឈរនៅពីមុខ Boeing 787 Dreamliner ជាមួយសាកកាដូ និងស្នើសុំក្រុមអាកាសយានិកអនុញ្ញាតឲ្យពួកគេបានឡើងជិះយន្តហោះ ។ ពួកគេបានច្រានចោលការព្រមានពីពួកសន្តិសុខ ហើយថែមទាំងគំរាមក្រុមអាកាសយានិកទៀតផង ។

ប៉ូលីសប្រចាំការព្រលានយន្តហោះ បានមកដល់យឺត ២០ នាទី, ហើយក៏បានចាប់ខ្លួនប្តីប្រពន្ធបង្កការភ័យព្រួយនេះ ។

ប្តីប្រពន្ធនេះបានអះអាងថា ក្រុមហ៊ុនអាកាសចរណ៍នេះពុំបានផ្តល់ព័ត៌មានជើងហោះហើរត្រឹមត្រូវដល់ពួកគេនោះទេ, ប៉ុន្តែ ពេលវេលាចេញដំណើរ ត្រូវបានសរសេរនៅក្នុងសំបុត្ររបស់ពួកគេ ៕

មកពុំទាន់ជើងហោះហើរ មានតែ “វិធីហ្នឹង” តែក៏ត្រូវ…

មកពុំទាន់ជើងហោះហើរ មានតែ “វិធីហ្នឹង” តែក៏ត្រូវ…

មកពុំទាន់ជើងហោះហើរ មានតែ “វិធីហ្នឹង” តែក៏ត្រូវ…

មកពុំទាន់ជើងហោះហើរ មានតែ “វិធីហ្នឹង” តែក៏ត្រូវ…