​ស្ត្រី​មិន​ងាយ​មាន​កូន មិនគួរណា​មើលរំលង​អត្ថបទ​នេះ​ទេ​

​ស្ត្រី​មិន​ងាយ​មាន​កូន មិនគួរណា​មើលរំលង​អត្ថបទ​នេះ​ទេ​

តើ​អ្នក​កំពុង​តែ​ព្យាយាម មាន​កូន​ច្រើន​ឆ្នាំ​ហើយ តែ​មិន​ជោគជ័យ​ដែរឬទេ​? មាន​រឿង​មួយ​ចំនួន​តូច ដែល​អាច​ធ្វើឲ្យ​អ្នក មិន​ងាយ​មាន​កូន​បាន​ដែរ ដូច្នេះ អ្នក​គួរតែ​ស្វែងយល់​អំពី មូលហេតុ​របស់​វា ហើយ​ព្យាយាម​ដោះស្រាយ​វា​សិន​។ តើ​ទាំងអស់នោះ​មាន​អ្វី​ខ្លះ​ទៅ​?

កម្រិត​ស​ន្ទ​ស្សន៍​ទម្ងន់ ធៀប​កំពស់ (BMI) ទាប​
​អ្វី​ដែល​អ្នក​ត្រូវ​ធ្វើ​នោះ​គឺ ត្រូវតែ​មាន​ចំនួន​ជាតិ​ខ្លាញ់​ក្នុង​ខ្លួន​ក្នុង​បរិមាណ​មាន​សុខភាព ទើប​អាច​ឲ្យ​អ័រម៉ូន​ភេទ​ធ្វើការ​បាន​ល្អ​។ បើសិនជា BMI ទាប​ពេក នោះ​អ្នក​ប្រហែលជា​មិន​អាច ជំរុញ​ឲ្យ​អ័រម៉ូន​ភេទ ធ្វើការ​បាន​ល្អ ជាពិសេស ការ​បន្ត​ពូជ​តែម្តង​។ តាម​ការសិក្សា​មួយ ដែល​ចុះផ្សាយ​ក្នុង​សារព័ត៌មាន Obstetrics Gynaecology បានបង្ហាញ​ថា ស្ត្រី​ដែល​មាន BMI ទាប គឺ​មិន​ងាយ​មាន​ផ្ទៃពោះ ដូច​ស្ត្រី​មាន BMI ខ្ពស់​ទេ​។

​គេង​មិន​គ្រប់​
​ការ​គេង​មិន​គ្រប់គ្រាន់ ច្រើន​តែ​នាំ​ឲ្យ​កាត់បន្ថយ​ចំនួន Leptin ដែល​មាន​នាទី ក្នុងការ​ធ្វើឲ្យ​មានវ​ដ្ត​រដូវ​។ កាលណា​ចំនួន​របស់​សារធាតុ​មួយ​នេះ​មាន​តិច វា​ក៏​នាំ​ឲ្យ​គុណភាព នៃ​មេ​ជីវិត​ញី​ខ្សោយ​ផងដែរ​។ ដូច្នេះ ចូរ​ប្រាកដថា អ្នក​បាន​គេង​គ្រប់គ្រាន់​សិន ទើប​ជំរុញ​ដល់​លទ្ធភាព​នៃ​ការ​មាន​កូន​បាន​។

ញ៉ាំ​គ្រឿង​ស្រវឹង​ច្រើន​
​ការ​ញ៉ាំ​គ្រឿង​ស្រវឹង​រាល់ថ្ងៃ អាច​កាត់បន្ថយ​សមត្ថ​ភាព នៃ​ការ​មាន​ផ្ទៃពោះ​បាន​។ តាម​ការសិក្សា​មួយ​ដែល​ចុះផ្សាយ​ក្នុង​សារព័ត៌មាន Journal Fertility and Sterility បានឲ្យដឹងថា ការ​ញ៉ាំ​គ្រឿង​ស្រវឹង​ទៀងទាត់ អាច​កាត់បន្ថយ​លទ្ធភាព នៃ​ការ​មាន​កូន​រហូតដល់ ៥០ ភាគរយ​ឯណោះ​។ រឿង​នេះ​មិនមែន​មានន័យថា អ្នក​មិន​អាច​ញ៉ាំ​ស្រា​មួយ​កែវ​ម្តងម្កាល​នោះទេ តែ​ចូ​រញ៉ាំ​ក្នុង​កម្រិត​មធ្យម​។

​ហាត់ប្រាណ​ខ្លាំងពេក​
​មែន​ហើយ ការ​ហាត់ប្រាណ​ក្នុង​កម្រិត​មធ្យម អាច​បង្កើន​លទ្ធភាព​នៃ​ការ​មាន​កូន​បាន ប៉ុន្តែ ការហាត់​ខ្លាំងៗ​ពេក​រាល់ថ្ងៃ ពិតជា​បង្កើន​ការ​ប្រឈម នឹង​ការ​អត់​កូន​បាន​។ ថ្វី​បើ​រឿង​នេះ​មិន​អាច​បញ្ចូល​ក្នុង​ការសិក្សា​ថា អាច​ប៉ះពាល់​ដល់​លទ្ធភាព នៃ​ការ​មានកូន​មែន​ក៏ដោយ តែ​ការប្រើ​កម្លាំង​ថាមពល សម្រាប់​ការ​ហាត់ប្រាណ​ច្រើនពេក ពិតជា​ប៉ះពាល់​ដល់​ការ​មាន​កូន​បាន​ដែរ​ហើយ​។

​វដ្ត​រដូវ​ខ្លី​
​វា​ពិតជា​រឿង​មួយ​ល្អ បើសិនជា​អ្នក​មាន​វដ្ត​រដូវ​ជា​រៀងរាល់ ២៨ ថ្ងៃ​ម្តង ប៉ុន្តែ បើសិនជា​តិច​ជាង​នេះ​វិញ វា​អាច​ជា​សញ្ញា​ប្រកាសអាសន្ន​មួយ​ហើយ​។ វដ្ត​រដូវ​រយៈពេល ២៨ ថ្ងៃ​ម្តង នឹង​ផ្តល់​ពេលវេលា​ច្រើន​សម្រាប់​ពង​មេ​ជីវិត​ញី​លូតលាស់ និង​មាន​ការ​កាច់​សំបុក​បាន​យ៉ាង​ល្អ​។ ការសិក្សា​បាន​បង្ហាញថា វដ្ត​រដូវ​ដែល​ខ្លីៗ អាច​បន្ថយ​ឱកាស នៃ​ការ​មាន​ផ្ទៃពោះ​រហូតដល់ ៥០ ភាគរយ​៕

ប្រែ​សម្រួល​៖ វេ​ជ្ជ​. ម៉េង សុខ​សៀន​
​ប្រភព​៖ thehealthsite

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 944 977 , 098 444 004

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី26 
កញ្ញា ឆ្នាំ
2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។