មាន​ទម្លាប់​ញ៉ាំ​តែ​បៃតង​រាល់​ព្រឹក មាន​ប្រយោជន៍​អស្ចារ្យ​ប៉ុណ្ណា​ទៅ​?

មាន​ទម្លាប់​ញ៉ាំ​តែ​បៃតង​រាល់​ព្រឹក មាន​ប្រយោជន៍​អស្ចារ្យ​ប៉ុណ្ណា​ទៅ​?

ជា​រៀងរាល់​ព្រឹក ក្រោយ​ពី​ភ្ញាក់​ពី​គេង តើ​អ្នក​ចូលចិត្ត​ញ៉ាំ​អ្វី​មុនគេ​ទៅ​? យ៉ាងណាមិញ សម្រាប់​ប្រជាជន​ខ្មែរ​យើង ច្រើន​តែ​ជ្រើសរើស​ការ​ញ៉ាំ​កាហ្វេ​ហើយ តែ​អ្នក​ខ្លះ​ក៏​ជ្រើសរើស​ការ​ញ៉ាំ​តែ​ដែរ​។

ថ្វី​បើ​កាហ្វេ​ត្រូវបាន​គេ​អះអាងថា ជា​ប្រភព​នៃ​អង់​ទី​អុកស៊ី​ដង់​ច្រើន ហើយ​អាច​ការពារ​ពី​ជំងឺ​ទឹកនោម​ផ្អែម​ក៏ដោយ ប៉ុន្តែ អ្នក​ដែល​ចូលចិត្ត​និយម​ញ៉ាំ​តែ​វិញ​ក៏​មិន​អត់​ដែរ ជាពិសេស​តែ​បៃតង​តែម្តង ព្រោះ​វា​ជួយ​សម្រួល​ដល់​អាការៈ​ជំងឺ​មហារីក​សុដន់​បាន​។

​ជាមួយគ្នានេះដែរ អ្នក​ដែល​មាន​ទម្លាប់​ញ៉ាំ​តែ​បៃតង​ជា​រៀងរាល់​ព្រឹក ច្រើន​តែ​មាន​ប្រយោជន៍​ច្រើន ចំពោះ​សុខភាព​ដូចខាងក្រោម​នេះ ៖
•​    ​បំបាត់​បញ្ហា​អា​លែ​ក​ស៊ី​
•​    ​មាន​ការអត់ធ្មត់​កាន់តែ​ល្អ​
•​    ​ការពារ​សុខភាព​បេះដូង​
•​    ​ពង្រឹង​ដល់​ការចងចាំ​
•​    ​បន្ថយ​ខ្លាញ់​ក្នុង​ក្បាលពោះ​៕

​ប្រែ​សម្រួល​៖ វេ​ជ្ជ​. ម៉េង សុខ​សៀន​
​ប្រភព​៖ 1mhealthtips

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 944 977 , 098 444 004

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី26 
កញ្ញា ឆ្នាំ
2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។