ដូ​ណា​ល់ ត្រាំ ៖«​ហ្ស៊េ​រុយ​សា​ឡិ​ម រដ្ឋធានី​មិនអាច​បំបែក​បាន​របស់​អ៊ីស្រាអែល​» និពន្ធដោយ : ថ្មីៗ       September-26-2016, 7:39 pm         149

សូមទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម : 010 299 377 - 012 900 132ដូ​ណា​ល់ ត្រាំ ៖«​ហ្ស៊េ​រុយ​សា​ឡិ​ម រដ្ឋធានី​មិនអាច​បំបែក​បាន​របស់​អ៊ីស្រាអែល​»​លោក ដូ​ណា​ល់ ត្រាំ បាន​ប្រាប់​នាយករដ្ឋមន្ត្រី​អ៊ីស្រាអែល​ថា បើ​លោក​ជាប់ឆ្នោត លោក​នឹង​ទទួលស្គាល់ «​ក្រុង​ហ្ស៊េ​រុយ​សា​ឡិ​ម​»​ជា​រដ្ឋធានី​មិនអាច​បំបែក​បាន​របស់​អ៊ីស្រាអែល​។ អ៊ីស្រាអែល ដណ្តើមយក​ទឹកដី​ពាក់កណ្តាល​នៃ​ក្រុង​ហ្ស៊េ​រុយ​សា​ឡិ​ម​ក្នុង​ឆ្នាំ ១៩៦៧  ហើយ​ប្រកាស​បង្រួបបង្រួម​ទីក្រុង​ទាំងមូល​ឆ្នាំ ១៩៨០​។​ប៉ុន្តែ​មិនទាន់មាន​ការទទួលស្គាល់​ជា​ផ្លូវការ​ឡើយ​។​

សូមស្ដាប់ព័ត៌មានលម្អិត៖

​បេក្ខជន​ប្រធានាធិបតី​បក្ស​សាធារណរដ្ឋ ដូ​ណា​ល់ ត្រាំ បាន​ជួប​ជជែក​ជាមួយ​នាយ​រដ្ឋមន្ត្រី​អ៊ីស្រាអែល Benjamin Netanyahu ជា​លក្ខណៈ​ឯកជន​នៅ​ថ្ងៃអាទិត្យ ទី ២៥ កញ្ញា​។ ក្នុងជំនួប​នេះ លោក ដូ​ណា​ល់ ត្រាំ បានប្រកាសថា លោក​នឹង​ទទួលស្គាល់​ទីក្រុង ហ្ស៊េ​រុយ​សា​ឡិ​ម ជា​រដ្ឋធានី​មិនអាច​បំបែក​បាន​របស់​អ៊ីស្រាអែល​ជា​ផ្លូវការ ពេល​លោក​ជាប់ឆ្នោត​។​

​យោងតាម​ទីភ្នាក់ងារ AFP សេចក្តីថ្លែងការណ៍​រប​ស់​ដូ​ណា​ល់ ត្រាំ ក្រោយ​ជំនួប​បាន​បញ្ជាក់ថា​៖ « ដូ​ណា​ល់ ត្រាំ ទទួលស្គាល់ថា ក្រុង​ហ្ស៊េ​រុយ​សា​ឡិ​ម​ជា​រដ្ឋធានី​មិនបាន​អាច​បំបែក​បាន​របស់​ប្រជាជន​ជ្វី​ហ្វ អស់​រយៈពេល ៣០០០​ឆ្នាំ​មកហើយ​។ ហើយ​នៅពេលដែល​សហរដ្ឋអាមេរិក​ស្ថិតក្រោម​រដ្ឋបាល​របស់​លោក ដូ​ណា​ល់ ត្រាំ សហរដ្ឋអាមេរិក​នឹង​ប្រកាស​ទទួលស្គាល់ ហ្ស៊េ​រុយ​សា​ឡិ​ម ជា​រដ្ឋធានី​មិនអាច​បំបែក​បាន​របស់​រដ្ឋ​អ៊ីស្រាអែល​»​។​

​តាមពិតទៅ អ៊ីស្រាអែល បាន​វាយ​ដណ្តើម​កាន់កាប់​តំបន់​មួយផ្នែក​នៅ​ភាគ​ខាងកើត​ហ្ស៊េ​រុយ​សា​ឡិ​ម​នៅក្នុង​សង្គ្រាម​អារ៉ាប់​-​អ៊ីស្រាអែល​នៅក្នុង​ឆ្នាំ ១៩៦៧​។ ហើយ​អាជ្ញាធរ​អ៊ីស្រាអែល​ក៏បាន​ភ្ជាប់​ទឹកដី​នេះ​និង​ដាក់បញ្ចូល​ក្នុង​ឧបសម្ព័ន្ធ​របស់ខ្លួន​ដោយ​បង្រួបបង្រួម​ហ្ស៊េ​រុយ​សា​ឡិ​ម​ទាំងមូល​ជា​ផ្លូវការ​ក្នុង​ឆ្នាំ ១៩៨០ ។

​ប៉ុន្តែ​ទោះជា​បែបនេះ​ក្តី សហរដ្ឋអាមេរិក និង​សមាជិក​ភាគច្រើន​នៃ​អង្គការសហប្រជាជាតិ​មិនបាន​ទទួលស្គាល់​សកម្ម​ភាព​របស់​រដ្ឋាភិបាល​ហ្ស៊េ​រុយ​សា​ឡិ​ម​ឡើយ​។ គេ​ចាត់ទុកថា​ការកំណត់​លក្ខន្តិក​នៃ​ទឹកដី​ហ្ស៊េ​រុយ​សា​ឡិ​ម​ជា​ចំណុច​ស្នូល​មួយ​ក្នុងការ​ដោះស្រាយ​ជម្លោះ​រវាង​អ៊ីស្រាអែល​ជាមួយ​ប៉ា​ឡេ​ស្ទី​ន​។​

​យ៉ាងណាមិញ នៅ​ឆ្នាំ ១៩៩៥ សភា​អាមេរិក​បាន​បោះឆ្នោត​អនុម័ត​ច្បាប់​មួយ​ដែល​ទទួលស្គាល់​ទីក្រុង​ហ្ស៊េ​រុយ​សា​ឡិ​ម​ជា​រដ្ឋធានី​អ៊ីស្រាអែល​ជា​ផ្លូវការ និង​ឧបត្ថម្ភ​ថវិកា​សម្រាប់​ការប្តូរ​ទីតាំង​ស្ថានទូត​ពី​ទីក្រុង Tel Aviv ទៅកាន់​ទីក្រុង​ហ្ស៊េ​រុយ​សា​ឡិ​ម​វិញ​។​

​ប៉ុន្តែ​ទាំង​ប្រធានាធិបតី​បក្ស​សាធារណរដ្ឋ និង​ប្រជាធិបតេយ្យ​មិនបាន​អនុវត្ត​ច្បាប់​នេះឡើយ ដោយសារ​វា​រំលោភ​លើ​អំណាច​ប្រតិបត្តិ​ពាក់ព័ន្ធ​ការអនុវត្ត​គោលនយោបាយ​ការបរទេស​។​

​ដោយឡែក​ក្រៅពី​ប្រកាស​ទទួលស្គាល់​រដ្ឋធានី​ហ្ស៊េ​រុយ​សា​ឡិ​ម លោក ដូ​ណា​ល់ ត្រាំ ក៏​សន្យាថា នឹង​បង្កើត​កិច្ចសហប្រតិបត្តិកា​រវិ​សាមញ្ញ​ដែលមាន​ទាំង​ផ្នែក​យុទ្ធសាស្ត្រ បច្ចេកវិទ្យា និង​យោធា​ផង នៅពេលដែល​លោក​ជាប់ឆ្នោត​៕